ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ ! ​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​ធនាគារពិភពលោក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥០​នាក់​មក​ពី​សហគមន៍​អតីត​បឹង​កក់​ចាកចេញ និង​សហគមន៍​បុរី​កីឡា បាន​នាំ​គ្នា​កំពុងធ្វើការ​តវ៉ា​នៅ​មុខ​ធនាគារពិភពលោក

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥០​នាក់​មក​ពី​សហគមន៍​អតីត​បឹង​កក់​ចាកចេញ និង​សហគមន៍​បុរី​កីឡា បាន​នាំ​គ្នា​កំពុងធ្វើការ​តវ៉ា​នៅ​មុខ​ធនាគារពិភពលោក​ ។ ការ​តវ៉ា​នេះ​ធ្វើ​ឡើង​កាល​ពី​​វេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​មុខ​ធនាគារ​ពិភព​លោក​ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ដើម្បី​ទាមទារ​ឲ្យ​តំណាង​ធនាគារពិភពលោក​ចេញ​មក​ជួប​ពិភាក្សា​រឿង​ផ្តល់​ជំនួយ​ជាង​១០០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​ធ្វើការ​ទាមទារ​ឲ្យ​ធនាគារពិភពលោក​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់ ដែល​ពុំ​ទាន់​ទទួល​បាន​ដោះស្រាយ​នៅឡើយ ។

ក្រុម​អ្នក​តវ៉ា​ទាំងនោះ​បាន​នាំ​គ្នា​ស្រែ​កថា​ខ្លាំង​ៗ ពួក​គេ​រង​ទុក្ខវេទនា​ដោយសារ​លុយ​ជំនួយ​របស់​ធនាគារពិភពលោក​ដែល​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រសិនបើ​ធនាគារពិភពលោក​មិន​ព្រម​ជួយ​ដោះស្រាយ​ពួក​គេ​ទេ ពួក​គេ​នឹង​ទាមទារ​ឲ្យ​ធនាគារពិភពលោក​ដក​ចេញពី​ប្រទេស​កម្ពុជា​ទៀត ។