ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! ក្បាលលើមែកឈើ ខ្លួនក្នុង​ស្រះ​ទឹក​

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​​ពេញ​ភូមិ បន្ទាប់​ពី​អ្នកស្រុក​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អត់​ក្បាល បាន​​អណ្តែត​​ទឹក​ស្រះមួយ​ ហើយ​​ក្បាល​​សព​ត្រូវ​គេ​ឃើញ​​នៅ​ឯលើ​មែក​ឈើ​​ទៅ​វិញ ដោយ​ត្រូវ​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ចង​.​ក​សម្លា.ប់​ខ្លួន​ជា​ច្រើន​ថ្ងៃ​មក​ហើយ​តែ​គ្មាន​អ្នកដឹង រហូត​ជ្រុះ​ខ្លួន​ធ្លាក់​ចូល​​ទឹក​ស្រះ ។

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​​ពេញ​ភូមិ បន្ទាប់​ពី​អ្នកស្រុក​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អត់​ក្បាល បាន​​អណ្តែត​​ទឹក​ស្រះមួយ​ ហើយ​​ក្បាល​​សព​ត្រូវ​គេ​ឃើញ​​នៅ​ឯលើ​មែក​ឈើ​​ទៅ​វិញ ដោយ​ត្រូវ​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ចង​.​ក​សម្លាប់​ខ្លួន​ជា​ច្រើន​ថ្ងៃ​មក​ហើយ​តែ​គ្មាន​អ្នកដឹង រហូត​ជ្រុះ​ខ្លួន​ធ្លាក់​ចូល​​ទឹក​ស្រះ ។

ហេតុការណ៍​នេះ​កើតឡើង ​កាលពី​វេលា​ម៉ោងជាង​០៤​រសៀល​ថ្ងៃ​ទី​២០ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​ក្រោយ​ផ្ទះ​សព ​ចម្ងាយ​២០០​ម៉ែត្រ ក្នុងភូមិ​ទី​៤ ភូមិ​បែក​ក្រង់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ។

ប្រភព​ឱ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ​កែវ សុខ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ គាត់​ជា​មនុស្ស​សរសៃប្រសាទ នេះ​បើយោង​​​តាម​ក្រុម​គ្រួសារ​ជនរងគ្រោះ ។

បើ​តាម​ការ​​​ពិនិត្យ​សព​ដែល​ធ្លាក់​ក្នុង​ទឹកស្រះ​​នោះ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួន​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ព្រោះ​សព​មាន​សភាព​ធុំក្លិន​ស្អុយរលួយ​ចេញ​ដង្កូវ​ទៅ​ហើយ ហើយ​បាន​ដាច់​ចេញពី​ក្បាល​លើ​ដើម​អាកា​ស្យា​ ដែល​មាន​កម្ពស់​៥​ម៉ែត្រ ដោយ​ចង​ភ្ជាប់​ជាមួយ​និង​នីឡុង ។