ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​តម្កល់​ទោស​២​ឆ្នាំ ជនជាប់ចោទ​ថា​អយុត្តិធម៌

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍ តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល ដោយ​សម្រេច​ផ្តន្ទាទោស

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍ តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល ដោយ​សម្រេច​ផ្តន្ទាទោស​លោក អ៊ុ​ក​ពេជ្រ សំណាង អាយុ​៥២​ឆ្នាំ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​២​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ចំនួន​៤​បទល្មើស ។ ជន​ជាប់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ក្នុង​ចំនូ​ន​១១​នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ចាប់ខ្លួន និង​ឃុំខ្លួន​ក្នុង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​២០១៤​។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​លោក សំ​រិ​ទ្ធ សុផល នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦​នេះ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៥ ទុកជា​បានការ​ដដែល​។ តែ​ជនជាប់ចោទ​បាន​ស្រែ​កថា​ការ​សម្រេច​របស់​តុលាការ​មិន​យុត្តិធម៌​ទេ លោក​មិន​បាន​ប្រព្រឹត្ត​នោះ​ទេ​។ លោក​ចៅក្រម​បញ្ជាក់​ថា ជនជាប់ចោទ​អាច​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​រយៈពេល​១​ខែ ប្រសិនបើ​មិន​សុខចិត្ត​នឹង​សេចក្ដីសម្រេច​នេះ​។ ភ្លាម​ៗ​ក្រោយ​ការ​ប្រកាស​សាលដីកា​លោក អ៊ុ​ក​ពេជ្រ សំណាង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រែ​កថា​ជា​ការ​សម្រេច​ដោយ​អយុត្តិធម៌​ជា​ការ​សម្រេច​ធ្វើបាប​រូប​លោក​តែ​ជន​ស្លូតត្រង់ ។

គួរ​រំលឹក​ថា លោក អ៊ុ​ក​ពេជ្រ​សំណាង ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ដោយ​ចោទប្រកាន់​៤​បទល្មើស គឺ​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស  បទ​ធ្វើ​ឲ្យ​ខូ​ត​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស  បទ​ប្រឆាំង​នឹង អ្នករាជការ​សាធារណៈ និង​បទ​ចូលរួម​សមាគម​នៃ​ជន​ទុច្ចរិត យោង​តាម​មាត្រា​២១៨ , ៤១១ , ៥០៣, ៤៩៩ នៃ​ក្រមព្រហ្មទណ្ឌ។ តែ​ភរិយា​របស់​លោក អ៊ុ​ក​ពេជ្រ សំណាង គឺ​អ្នកស្រី ទិ​ត្យ ណា​រិ​ន្ទ បាន​ឲ្យ​ដឹង​ថា គ្រួសារ​អ្នកស្រី​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ដោយសារ​តែ​ស្វាមី​ដែល​ជា​បង្គោលគ្រួសារ​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​។

អ្នកស្រី​អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​ស្វាមី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ព្រោះ​ពេល​នេះ​គ្រួសារ​លោកស្រី​កំពុង​ជួប​ការ​លំបាក​ខ្លាំង ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុ​ក ពេជ្រ សំណាង ត្រូវ​បាន​កង​សន្តិសុខ​ខណ្ឌដូនពេញ ចោទប្រកាន់​ពី​បទ​បើក​ម៉ូតូ​កង់​បី​បុក​ទម្លុះ​រនាំង​ដែក​របស់​ពួក​គេ នៅ​ក្នុង​ការ​តវ៉ា​បញ្ហា​ដីធ្លី​មួយ​របស់​ប្រជាពលរដ្ឋ​មក​ពី​ខេត្តព្រះវិហារ កាលពី​ខែតុលា ឆ្នាំ​២០១៤ កន្លង​ទៅ ៕