ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​ទួ​គី​ម្នាក់ ស្នាក់​នៅ​ខុសច្បាប់

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ស្វាយ​ដង្គំ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ស្វាយ​ដង្គំ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល រក​ឃើញ​ជនអន្តោប្រវេសន៍​ម្នាក់​ជា​ជនជាតិ ទួ​គី​ដែល​មក​បម្រើ​ការងារ​ក្នុង​ក្រុង​សៀមរាប ស្នាក់​នៅ​ដោយ​គ្មាន​ច្បាប់ទម្លាប់ រួច​យក​មក​កាន់​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​សួរនាំ​។ ហេតុការណ៍​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ទោ វ៉ា​ន់ រិ​ទ្ធ នាយការិយាល័យ​ល​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា  ក្នុង​កិច្ចការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ទីតាំង​ខាងលើ​នេះ កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្ត​បាន​ចុះ​សហ​ការណ៍​ជាមួយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ រក​ឃើញ​ជនបរទេស​ម្នាក់ ស្នាក់​នៅ​ដោយ​ខុសច្បាប់ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ស្នងការ​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចាត់ការ​បន្ត​។

លោក​បន្ត​ថា ជនបរទេស​ម្នាក់​នេះ​មាន ឈ្មោះ SAVANSER BORA ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ជនជាតិ​ទួ​គី កាន់​លិខិតឆ្លងដែន​លេខ U07987760 ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ រហូត​ដល់​ពេល​ឃាត់ខ្លួន​។ ក្រោយ​ពី​បាន​ធ្វើការ​ឃាត់ខ្លួន ជនបរទេស​ខាងលើ​រួច​មក កម្លាំង​សមត្ថកិច្ច យើង​បាន​នាំ​ខ្លួន​យក​មក​ធ្វើការ​សាកសួរ នៅ​ការិយាល័យ​នគរបាល អន្តោប្រវេសន៍​ខេត្ត​។ លោកនាយ​ការិយាល័យ​បាន​បន្ត​ទៀត​ថា យោង​តាម​ចម្លើយ​សារភាព​របស់​ជនបរទេស​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា រូប​គាត់​ពិតជា​បាន​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម​ក​ដល់ ក្រុង​សៀមរាប ហើយ​បាន​ធ្វើ​ជា​អ្នកគ្រប់គ្រង​នៅផ្ទះ​សំណាក់​យីហោ​(​វ៉ូត ដូរ​) VOODO ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប បាន​ចំនួន​០៣​ខែ​ក៏​ឈប់​។

បន្ទាប់​មក​ទៅ​ធ្វើការ​នៅ​ភោជនីយដ្ឋាន​មួយ​ដែល​មាន​យីហោ TUK TUK BAR ស្ថិត​នៅ​តាម​ផ្លូវ​ចូល សុខ សាន្ត (​ចាស់​)​ក្នុងភូមិ​សាស្ត្រ ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​សៀមរាប​។ បច្ចុប្បន្ន​ជនជាតិ ទួ​គី ម្នាក់​ដែល​ចូល​មក​ស្នាក់​នៅ​ក្នុង​ក្រុង​សៀមរាប ដោយ​គ្មាន​ច្បាប់​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​អន្ត​ប្រវេសន៍​ខេត្ត បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ត្រៀម​បណ្ដេញចេញ ប្រចាំ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប របស់​នាយកដ្ឋាន​ស៊ើបអង្កេត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​៕