ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ប្រទះ​ឃើញ គ្រាប់​មិន​ទាន់​ផ្ទុះ​១៤​គ្រាប់​នៅ​វាលស្រែ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ១៤​គ្រាប់ នា​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ ខណៈ​ដែល​គាត់​ទៅ​ភ្ជួរ​ដីស្រែ ក្រោយ​បន្ទាយ​ចាស់​

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ១៤​គ្រាប់ នា​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ ខណៈ​ដែល​គាត់​ទៅ​ភ្ជួរ​ដីស្រែ ក្រោយ​បន្ទាយ​ចាស់​រថក្រោះ​ភូមិភាគ​៤ ស្ថិត​នៅ​ក្នុងភូមិ​ខ្វៀន សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប​។ បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​នៅ​ទីតាំង​ខាងលើ​នេះ​ភ្លាម រួប​គាត់រ​ត់ទៅ​រាយការណ៍​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក ភ្លាម​ៗ​នោះ ដើម្បី​ឱ្យ​ជួយ​មក​អន្តរាគមន៍​យក​គ្រាប់​នោះ​ចេញ​។

លោក​វរសេនីយ៍ឯក ឆេ​ត ញ៉ា នាយការិយាល័យ​នគរបាល​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ជា​តំណាង​លោក​វរសេនីយ៍ឯក សំ សុ​ជាតិ ស្នងការ​រង ជា​ប្រធាន​ការិយាល័យ​កណ្ដាល អាវុធ​ជាតិ​ផ្ទុះ និង​អគ្គី​ភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា ក្រោយ​ពី​បាន​ទទួល​សេចក្តី​រាយ​ការ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រួច​មក លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ  ដើម្បី​ប្រមូល​គ្រាប់​ទាំងនោះ​យក​ទៅ​ទុក​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​។ លោក​បានឱ្យ​ដឹង​ទៀត​ថា គ្រប់​យុទ្ធ​ភ័​ណ្ឌ​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នា​ពេល​នេះ ជា​ប្រភេទ​ក្បាល​គ្រាប់ ៨៥​មី​លី​ម៉ែត្រ ដែល​ខូចគុណភាព​។

បច្ចុប្បន្ន លោក​វរសេនីយ៍ឯក ឆេ​ត ញ៉ា នាយការិយាល័យ​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កម្លាំង​អង្គការ​ស៊ី​ម៉ាក់​មក​ទទួលយក​ទៅ​រក្សា​ទុក​កន្លែង​មាន​សុវត្ថិភាព រង់ចាំ​ធ្វើការ​កម្ទេច​ចោល​។ ក្នុង​នាម​កងកម្លាំង​នគរបាល​ខេត្តសៀមរាប សូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ពេល​ដែល​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​គ្រប់​ប្រភេទ​សូម​ធ្វើការ រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ​កម្លាំង​នគរបាល​ជំនាញ ដើម្បី​ឱ្យ​កម្លាំង​សមត្ថកិច្ច​យើង​ចុះ​ទៅ​ត្រួតពិនិត្យ និង​យក​មក​រក្សា​ទុក​កន្លែង​ដែល​មាន​សុវត្ថិភាព​ដូច​ករណី​ខាងលើ​នេះ​ជាដើម​។ ម្យ៉ាងវិញទៀត​ដើម្បី​ជៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​អាច​បណ្ដាល​ឱ្យ​ពិការ​ភាព​អស់​មួយ​ជីវិត ឬ​បាត់បង់​ជីវិត​ទៀត​ផង​៕