ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វរសេនីយ៍ឯក គឹ​ម ឈី​ន មាន​គេ​បន្លំ​ជា​រូប​លោក​បោកប្រាស់​គេ

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ជន​ឆបោក​ថ្នាក់​កាលី​បម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ក្លែងបន្លំ​ធ្វើ​ជា​លោក​វរសេនីយ៍ឯក គឹ​ម ឈី​ន នាយការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​

ខេត្តកំពង់ចាម ៖ ជន​ឆបោក​ថ្នាក់​កាលី​បម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ក្លែងបន្លំ​ធ្វើ​ជា​លោក​វរសេនីយ៍ឯក គឹ​ម ឈី​ន នាយការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​បាន​ទូរស័ព្ទ​ទៅ​មន្ត្រី នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រងែ ស្រុក​ព្រៃឈរ ប្រកាស​រើស​មន្ត្រី​នគរបាល​ពីរ​រូប​ជា​ក្រប​ខណ្ឌ​ពេញ​សិទ្ធិ​ត្រូវ​បាន​បង់​ថវិកា ក្នុង​ម្នាក់​ពី​១២០០​ទៅ​១៣០០​ដុល្លារ នា​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ២០១៦​។

ហើយ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត កំពុង​តែ​ឲ្យ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត ចាត់ការ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ឆបោក​នោះ ដើម្បី​នាំ​ខ្លួន​មក​ចាត់ការ​តាម​ច្បាប់​ផង​ដែរ ។ ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​កើតឡើង​លោក​វរសេនីយ៍ឯក គឹ​ម ឈី​ន ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី ២០ កក្កដា​នេះ​ថា នៅ​វេលា​ម៉ោង​១១​និង​៤៣​នាទី​ព្រឹក ក្រោយ​ពី​មាន​ជន​ឆបោក​បាន​ទូរស័ព្ទ​នៅ​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រងែ មិន​បាន​ប៉ុន្មាន​ផង​នោះ ក៏​ត្រូវ​បាន​លោក​វរសេនីយ៍ទោ កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ ទូរស័ព្ទ​រាយការណ៍​ពី​រឿងហេតុ​ដែល​កើតឡើង ឲ្យ​រូប​លោក​បានដឹង​ជា​បន្ទាន់​។

លោក​វរសេនីយ៍ឯក គឹ​ម ឈី​ន នាយការិយាល័យ​បុគ្គលិក​ខេត្ត ប្រាប់​បន្ត​ថា ក្រោយ​ពី​ដឹង​ហេតុការណ៍ ច្បាស់លាស់​ហើយ​នោះ រូប​លោក​ប្រញាប់​រាយការណ៍​បន្ត​ទៅ​លោកស្នងការ​នគរបាល​ខេត្ត​ឲ្យ​បានដឹង​ពី​ល្បិច​របស់​ជន​ឆបោក​មិន​ស្គាល់​អត្តសញ្ញាណ ។ ជាមួយ​គ្នា​នោះ​ដែរ​ក៏​បាន​រៀបចំ​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ​សហការ​ជាមួយនឹង អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ តាម​វែកមុខ​ជន​នោះ មាន​ប្រភព​ចេញ​មកពីណា​ពិតប្រាកដ​។ ហើយ​សំឡេង​ដែល​ទូរស័ព្ទ​ទៅ​កាន់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្រងែ ដោយ​បាន​បន្លំ​ធ្វើ​ជា​រូប​លោក​និយាយ​បញ្ចុះបញ្ចូល​ជា​របៀប​ជ្រើសរើស មន្ត្រី​នគរបាល​២​រូប និង​បាន​ទារ​លុយ​ថែម​ទៀត ហើយ​រូប​លោក​សូម​បដិសេធ​ទាំងស្រុង​នោះ​ចំពោះ ហេតុការណ៍​កើតឡើង​ខាងលើ​។

ព្រោះថា​ការ​ជ្រើសរើស​មន្ត្រី​នគរបាល​នៅ​ឆ្នាំ​២០១៦​នេះ​មាន​ចំនួន ១៩០​នាក់ ហើយ​បេក្ខជន​បេ​ក្ខ​នារី បាន​មក​ដាក់​ពាក្យ​មាន​រហូត​ដល់​ទៅ​ជាង​១០០០​នាក់ ហើយ​នៅ​ពេល​ដែល​ប្រឡង​ក្នុង​ពេល​ខាង​មុខ​នេះ ដោយ​មាន​ក្រសួងមហាផ្ទៃ ជា​អ្នក​ចុះ​មក​រៀបចំ​ផ្ទាល់​តែ​ម្តង ខុស​ប្លែក​ពី​បណ្តា​ឆ្នាំ​មុន​ៗ វិញ្ញាសារ​ត្រូវ​បាន​កាត់​យក​ទៅ​កែ នៅ​រាជធានី​ភ្នំពេញ​ឯណោះ​។ លោក​វរសេនីយ៍ឯក គឹ​ម ឈី​ន នាយការិយាល័យ​បុគ្គលិក​ខេត្ត បញ្ជាក់​ទៀត​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ​ក៏​ធ្លាប់​មាន​ជន​ឆបោក​ម្នាក់​បាន​ក្លែងបន្លំ​ជា អធិការរង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ ទូរស័ព្ទ​មក​ប៉ះ​ចំ​អ​ធិ ការ​ទទួល​ផែន​នេះ​តែ​ម្តង ដោយ​រឿង​នោះ​មិន​ទាន់​នឹង​ស្ងប់ស្ងាត់​ផង ក៏​លេច​រឿងហេតុ​ថ្មី​ទៀត នេះ​ជា​លើក​ទី​២​ហើយ នៅ​ក្នុង​ទឹកដី​ស្រុក​ព្រៃឈរ​នោះ​៕