ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចាប់ចោរ​ចូល​លួច​ទ្រព្យ​ក្នុងផ្ទះ​គ្រូបង្វឹក​ក្លិប Man Utd

7 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន The Sun របស់​អង់គ្លេស​ផ្សាយ​ថា បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ខណៈ​ពេល​ព្យាយាម​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​លោក Jose Mourinho គ្រូបង្វឹក​ក្លិប Man Utd ។ ហេតុការណ៍​បាន​កើតឡើង

ទីភ្នាក់ងារ​ព័ត៌មាន The Sun របស់​អង់គ្លេស​ផ្សាយ​ថា បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ខណៈ​ពេល​ព្យាយាម​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​លោក Jose Mourinho គ្រូបង្វឹក​ក្លិប Man Utd ។ ហេតុការណ៍​បាន​កើតឡើង​ខណៈ​ពេល​លោក Jose Mourinho កំពុង​អង្គុយ​មើល​ទូរទស្សន៍​ជាមួយ​ប្រពន្ធ​នៅ​ក្នុងផ្ទះ​ស្ថិត​ក្នុង​ទីក្រុង​ឡុ​ង ។ ប៉ុន្តែ​សំណាងល្អ​ត្រូវ​អ្នកបម្រើ​ឃើញ​ស្រែក​ធ្វើ​ឱ្យ​បុរស​នោះ​ភ័យ​រត់គេច​ខ្លួន​តែ​ត្រូវ​ប៉ូលិស​តាម​ចាប់ខ្លួន​បាន ។

លោក Jose Mourinho​បាន​ឈរ​មើល​តាម​មាត់​បង្អួច​ស្រប​ពេល​ប៉ូលិស​ចាក់​ដាក់​ខ្នោះ​ចោរ និង​ស៊ើប​ដឹង​ថា​ចោរ​ខាងលើ​ឈ្មោះ​Gabor Roman អាយុ​២៥​ឆ្នាំ ជា​ជនអនាថា​គ្មាន​ផ្ទះសម្បែង​ហើយ​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់គុក​៤​ស​ប្ដា​ហ៍​កាលពី​ថ្ងៃ​ទី​១២ កក្កដា កន្លង​ទៅ ៕