ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​មើល រិ​ន សា​រដ្ឋ និង​សែន រ៉ាដេ​ត ប៉ះ​ថៃ​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ​កក្រើក​រេញ​ CTN ​ប៉ុនណា?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រិ​ន សា​រដ្ឋ មក​ពី​ក្លិប​ខេត្តព្រៃវែង ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Chhat Vatcharak ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម រីឯ សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ

រាជធានី​ភ្នំពេញ ៖ រិ​ន សា​រដ្ឋ មក​ពី​ក្លិប​ខេត្តព្រៃវែង ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Chhat Vatcharak ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម រីឯ សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ TOTO Moeung Phonthong ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម នៅ​ថ្ងៃ​សៅរ៍ ទី​២៣ កក្កដា ខាង​មុខ​នេះ ដោយ​មានការ​រំពឹង​ទុក​ថា នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ទូរទស្សន៍ CTN ទៀត​ហើយ ។

អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ទាំង​២​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ប៉ុន្តែ​បើ​និយាយ​ពី​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​វិញ គឺ​មាន​ច្រើន​ដាច់​ឆ្ងាយ​ពី​កីឡាករ​កម្ពុជា ។ រិ​ន សា​រដ្ឋ ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​១៤​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​១១​ដង ចាញ់​៣​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៦​ដង ខណៈ​កីឡាករ​ថៃ​ដែល​ជា​ដៃគូ​របស់​គេ​ធ្លាប់​ប្រកួត​បាន​​ដល់​ទៅ​៥០​ដង ឈ្នះ​៤០​ដង ចាញ់​៨​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។ ដូច្នេះ​បើ​យោង​លើ​ប្រវត្តិ​ប្រកួត កីឡាករ​កម្ពុជា​ហាក់​ចាញ់​ប្រៀប​ដាច់​ឆ្ងាយ ប៉ុន្តែ​បើ​មើល​លើ​មាឌ​និង​កម្ពស់​ព្រមទាំង​វិជ្ជា​គុន​វិញ​នោះ គឺ​ប្រដំប្រសង​គ្នា ។ ចាំ​មើល​គូ​នេះ​តើ​កីឡាករ​កម្ពុជា​ឬ​កីឡាករ​ថៃ​ជា​អធិរាជ​នៅ​លើ​សង្វៀន ?

ចំណែក សែន រ៉ាដេ​ត និង​កីឡាករ​ថៃ TOTO Moeung Phonthong វិញ​នោះ ក៏​មាន​ប្រវត្តិ​ប្រកួត​ខុស​គ្នា​មិន​តិច​ដែរ ។ សែន រ៉ាដេ​ត ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៤១​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​៣៨​ដង ចាញ់​៣​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៣​ដង ។ រីឯ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៨០​ដង ឈ្នះ​៦០​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង ។ គូ​នេះ​ទោះបី សែន រ៉ា​ដេ​ត មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​ក្តី ក៏​អ្នកគាំទ្រ​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​ល្បិច​ប្រយុទ្ធ​របស់​គេ​ដែរ ដោយ​សារ​កីឡាករ​កម្ពុជា​រូប​នេះ​មាន​សមត្ថភាព​មិនធម្មតា ទាំង​ផ្លែ​កែង និង​ជង្គង់​អាច​ប្រើ​ការ​បាន​យា​៉​ង​ស្ទាត់ជំនាញ​ដូច​គ្នា ។

ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ​នោះ​មាន កីឡាករ​ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ វ៉ា​ន់ ចាន់​វ៉េ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ។ កីឡាករ ផាត សូ​ដា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ កីឡាករ ភួង ពិសិដ្ឋ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង​កីឡាករ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ សំណាង វី​រៈ មក​ពី​ក្លិប​ដួង​សែន​សុខ ៕