ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung ទម្លាក់ Apple ឈានមុខ​លើ​ទីផ្សារ​ឡេ​ប​ថប

7 ឆ្នាំ មុន

កាសែត​ប្រេ​ស៊ី​ល O Estado de S. Paulo បាន​បញ្ចេញ​របាយការណ៍​ស្ទង់​មតិ​ប្រចាំឆ្នាំ​របស់​ខ្លួន​ឱ្យ​ដឹង​ថា សាំ​ស៊ុង​បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ទីផ្សារ​ឡេ​ប​ថប​នៅ​ប្រទេស​ប្រេ​ស៊ី​ល ពោល​គឺ​បាន​ទម្លាក់​ក្រុមហ៊ុន

កាសែត​ប្រេ​ស៊ី​ល O Estado de S. Paulo បាន​បញ្ចេញ​របាយការណ៍​ស្ទង់​មតិ​ប្រចាំឆ្នាំ​របស់​ខ្លួន​ឱ្យ​ដឹង​ថា សាំ​ស៊ុង​បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ទីផ្សារ​ឡេ​ប​ថប​នៅ​ប្រទេស​ប្រេ​ស៊ី​ល ពោល​គឺ​បាន​ទម្លាក់​ក្រុមហ៊ុន Apple មក​នៅ​ចំណាត់ថ្នាក់​លេខ​២ ។

កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អា​មេ​រិ​ក Apple បាន​គ្រង​តំណែង​លេខ​១​នៅ​ប្រទេស​ស្ថិត​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ​ហើយ​ក្រុមហ៊ុន Samsung និង​ក្រុម​ហ៊ុន Dell ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​២​ស្ទួន​ផង​ដែរ ។ នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​កំពុង​តែ​គ្រប់គ្រង​ទីផ្សារ​លើ​ផលិតផល​ឡេ​ប​ថប​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល និង​ព្យាយាម​គ្រប់គ្រង​លើ​ទីផ្សារ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ ខណៈ​ពេល​បច្ចុប្បន្ន​អាជីវកម្ម​ទូរស័ព្ទ​របស់​ខ្លួន​កំពុង​ហក់​ឡើង​ខ្ពស់ ៕