ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី​សាមញ្ញ​5​ឃ្លា​ធ្វើ​ឱ្យ​នារី​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​អ្នក​បាន

7 ឆ្នាំ មុន

តើ​អ្វី​ទៅ​ជា​ពាក្យ​សម្តី​ប្រាំ​ឃ្លា ដែល​នឹង​ធ្វើ​ឱ្យ​មិត្ត​ស្រី​ស្រឡាញ់​អ្នក​កាន់តែ​ខ្លាំង​នោះ ? ខាងក្រោម​នេះ​ជា​ពាក្យ​សម្តី​ទាំង​៥​ឃ្លា ដែល​នឹង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់​ស្រី​ៗ និង​ធ្វើ​ឱ្យ​នាង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក ៖

តើ​អ្វី​ទៅ​ជា​ពាក្យ​សម្តី​ប្រាំ​ឃ្លា ដែល​នឹង​ធ្វើ​ឱ្យ​មិត្ត​ស្រី​ស្រឡាញ់​អ្នក​កាន់តែ​ខ្លាំង​នោះ ? ខាងក្រោម​នេះ​ជា​ពាក្យ​សម្តី​ទាំង​៥​ឃ្លា ដែល​នឹង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់​ស្រី​ៗ និង​ធ្វើ​ឱ្យ​នាង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក ៖

១-«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​មាន​អ្នក​នៅ​ក្នុង​ជីវិត​របស់ខ្ញុំ​»
តើ​អ្នក​ណា​ដែល​មិន​ចូល​ចិត្ត​គេ​សរសើរ? បើ​អ្នក​ប្រាប់​មិត្ត​ស្រី​របស់​អ្នក​ដូច​ពាក្យ​សម្តី​ខាងលើ នាង​ពិតជា​មាន​អារម្មណ៍​រំភើប ។ នេះ​មិនមែន​ជា​វេទមន្ត​អី្វ​នោះ​ទេ វា​គ្រាន់តែ​ជា​ប្រយោគ​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​របស់​អ្នក​ចំពោះ​មិត្ត​ស្រី មិន​មាន​មនុស្ស​ស្រី​ណា ដែល​មិន​ញញឹម​នោះ​ទេ នៅ​ពេល​ដែល​បុរស​ម្នាក់​បាន​និយាយ​នូវ​សម្តី​ដែល​មាន​ន័យ​មួយ​ឃ្លា​នេះ ។

២-​ខ្ញុំ​សុំ​ទោស ៖
ពាក្យ​ដ៏​សាមញ្ញ​នេះ​នឹង​ដក​ចេញ​នូវ​ការ​រាំងស្ទះ ហើយ​ផ្សះផ្សា​ទំនាក់ទំនង​របស់​អ្នក​ម្តង​ហើយ​ម្តងទៀត ។ នៅ​ពេល​ដែល​អ្នក​ប្រាប់​ដៃគូ​របស់​អ្នក​នូវ​ពាក្យសុំ​ទោស​ភ្លាម​ៗ​នោះ នាង​នឹង​បញ្ឈប់​គំនិត​ដែល​ចង់​និយាយ ឬ​ធ្វើ​សកម្មភាព​បញ្ឈឺចិត្ត​ដល់​អ្នក​ភ្លាម ។

៣-​អ្នកជា​មនុស្ស​ពូកែ ៖
សូ​ម្បី​តែ​ក្មេង​តូច​ៗ ក៏​ចូល​ចិត្តការ​សរសើរ​ដែរ  ដូច្នេះ​ចូរ​សរសើរ​ដៃគូ​ឬ​ប្តី​ឬ​ក៏​ប្រពន្ធ​របស់​អ្នក​នៅ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​អ្វីមួយ ដែល​គួរតែ​ត្រូវ​បាន​គេ​សរសើរ សូ​ម្បី​តែ​រឿង​តូចតាច ដូច​ជា​ការ​ចម្អិន​អាហារ​និង​ការ​និយាយ​រាត្រីសួស្តី វា​នឹង​បង្កើន​ទំនុកចិត្ត​របស់​នាង ហើយ​វា​តែងតែ​ជា​រឿង​ល្អ ។

៤-​សូម​និយាយ​ប្រាប់​ខ្ញុំ ៖
សូ​ម្បី​តែ​នាង​ត្រូវ​និយាយ រហូត​ដល់​៣០​នាទី  អ្វី​ដែល​អ្នក​គួរ​ធ្វើ គឺ​ងក់ក្បាល​តាម​អ្វី​ដែល​នាង​និយាយ ហើយ​នាង​នឹង​ចាត់​ទុក​អ្នកជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់ ។ ស្ត្រី​ស្រឡាញ់​បុរស​ដែល​ខ្លាំង​ខាង​ស្តាប់ ហើយ​ចូរ​ប្រាប់​នាង​វិញ​ថា អ្នក​រីករាយ​ក្នុង​ការ​កំដរ​នាង នោះ​នាង​ប្រាកដជា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​មិន​ខាន ។

៥-​អ្នក​ស្អាត​ខ្លាំង​ណាស់ ៖
ដោយ​ដឹង​ថា អ្នក​តែងតែ​សរសើរ​សម្រស់​របស់​នាង និង​ផ្តល់​នូវ​ភាព​ក្លាហាន​ដល់​នាង​ជា​ច្រើន​ទៀត ដើម្បី​សាកល្បង​ការ​លេង​ម៉ូ​ដ​ថ្មី ដូច្នេះ នាង​នឹង​ប្រឹង​តែងខ្លួន​ឲ្យ​កាន់តែ​ល្អ​សម្រាប់​អ្នក ។

គ្រាន់តែ​ប្រាប់​នាង​ថា នាង​ស្រស់​ស្អាត តែ បុរស​ភាគច្រើន​បែរជា​ខ្ជិល​នឹង​ការ​ប្រើប្រាស់​ពាក្យ​មួយ​ឃ្លា​នេះ​នៅ​ពេល​ទំនាក់ទំនង​កាន់តែ​យូរ ប៉ុន្តែ​អ្នក​គួរ​ព្យាយាម​ក្នុង​ការ​និយាយ​វា បើ​មិន​បាន​ញឹក ក៏​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍ វា​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​កាន់តែ​ល្អូកល្អិន ៕