ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​៩​ ដល់​១៥ ​កុម្ភៈ​ តំបន់​មួយ​ចំនួន​មាន​ភ្លៀង ផ្គរ​ពី​តិច​ទៅ​ច្រើន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​១៥​កុម្ភៈ​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​អាច​នឹង​មាន​ភ្លៀង​ផ្គរ​ពី​តិច​ទៅ​ច្រើន ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​៩-១៥…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​១៥​កុម្ភៈ​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​អាច​នឹង​មាន​ភ្លៀង​ផ្គរ​ពី​តិច​ទៅ​ច្រើន ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​៩-១៥ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា ក្នុង​ស​ប្ដា​ហ៍​ខាង​មុខ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប (​ឥណ្ឌូ​នេ​ស៊ី​) ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

ទន្ទឹម​នោះ​ឥទ្ធិពល​នៃ​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) ក៏​នៅ​មាននៅ​ឡើយ​ដែល​អាច​បង្កើត​បានជា​ការ​ប្រសព្វ​មុខ​គ្នា​រវាង​ធាតុ​ក្ដៅ​-​ត្រជាក់ (Convection) បណ្ដាល​ឲ្យ​មាន​ភ្លៀង​ឡូ​កាល់ (Local) ដោយ​អន្លើ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦​អង្សា​សេ​និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦​អង្សា​សេ ។ អាច​មាន​ភ្លៀង​ផ្គរ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​ច្រើន ។

ក្នុង​នោះ​បណ្តា​រាជធានី​-​ខេត្ត នៅ​ភាគ​ខាងក្រោម​អាច​មាន​បរិមាណ​ភ្លៀង​ច្រើន​ជាង ។ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៦​អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦​អង្សា​សេ អាច​មាន​ភ្លៀង​ផ្គរ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

ដោក​ឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២២-២៥​អង្សា​សេ​នឹង សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០​អង្សា​សេ អាច​មាន​ភ្លៀង​ផ្គរ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ