ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ? ហេតុអ្វីត្រូវ​គូរភ្នែក​លើគូទ​គោ ​

7 ឆ្នាំ មុន

តាម​ប្រភពពី odditycentral.com បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​បាន​គូររូប​ភ្នែក​នៅ​គូទ​គោ​ខាង​ក្រោយ ដើម្បី​ការពារ​ពី​ការ​វាយប្រហារ​របស់​សត្វ​​ខ្លា ក៏​ដូច​ជា​ការពារ​​កុំ​ឲ្យ​មាន​ការ​​បា.ញ់បោះ​ទៅ​លើ​សត្វ​ខ្លា​ផង​ដែរ (​ព្រោះ​ជា​ធម្មតា​នៅ​ពេល​មាន​សត្វ​ខ្លា​មក​ចាប់​គោ​ស៊ី អ្នក​ភូមិ​តែងតែ​បា.ញ់​សម្លា.ប់សត្វ​ខ្លា​នោះ​)​ ។

តាម​ប្រភពពី odditycentral.com បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​បាន​គូររូប​ភ្នែក​នៅ​គូទ​គោ​ខាង​ក្រោយ ដើម្បី​ការពារ​ពី​ការ​វាយប្រហារ​របស់​សត្វ​​ខ្លា ក៏​ដូច​ជា​ការពារ​​កុំ​ឲ្យ​មាន​ការ​​បាញ់បោះ​ទៅ​លើ​សត្វ​ខ្លា​ផង​ដែរ (​ព្រោះ​ជា​ធម្មតា​នៅ​ពេល​មាន​សត្វ​ខ្លា​មក​ចាប់​គោ​ស៊ី អ្នក​ភូមិ​តែងតែ​បាញ់​សម្លាប់សត្វ​ខ្លា​នោះ​)​ ។

វា​ស្តាប់​ទៅ​ហាក់បីដូចជា​យើង​ចង់​ការពារ​សត្វ​គោ​ កុំ​ឱ្យ​ត្រូវ​​​ខ្លា​ស៊ី តែ​តាម​ការ​ពិត​ យើង​ចង់​ការពារ​ជីវិត​សត្វ​ខ្លា​​ ជិត​ផុត​ពូជ ដែល​ជា​និច្ច​ជា​កាល​ ត្រូវ​បាន​បាញ់​សម្លាប់​ដោយសារ​ប្រជា​កសិករ​ និង​អ្នក​ភូមិ​ពេល​ចូល​មក​​ស៊ី​គោ​ ។ សត្វ​ខ្លា​មួយ​ចំនួន​ កំពុង​តែ​ស្ថិត​​ក្នុង​តារាង​សត្វព្រៃ​ដែល​ជិត​ផុត​​ពូជ ដោយ​មាន​ចំនួន​ត្រឹមតែ​ពី​២៣០០០ ទៅ​៣៩០០០​ក្បាល ​តែ​ប៉ុណ្ណោះ ហើយ​ចំនួន​នេះ​ កំពុង​តែ​មានការ​ថយ​ចុះ​យ៉ាង​លឿន​ គួរ​ឲ្យ​កត់សម្គាល់ ​។

លោក​ដុក​ទ័​រ Neil Jordan ដែល​ជា​អ្នកជំនាញ​ជីវវិទ្យា​នៅ​មជ្ឈមណ្ឌល UNSW បាន​និយាយ​ថា «ដោយសារ​តែ​តំបន់​អភិរក្ស​ និង​ការពារ​សត្វព្រៃ​ត្រូវ​បាន​រួម​តូច ទើប​យើង​ឃើញ​មាន​​សត្វ​ខ្លា​ និង​តោ​មួយ​ចំនួន​​ បាន​ចូល​មក​តំបន់​ប្រជាជន​​រស់នៅ​» ។ នៅ​ពេល​ដែល​សត្វ​ទាំងនោះ​ ធ្វើការ​វាយប្រហារ​ទៅ​សត្វពាហនៈ​​ចិញ្ចឹម​របស់​ប្រជាជន អ្នក​ភូមិ​តែងតែ​​យក​កាំភ្លើង​បាញ់​សម្លាប់​​ពួក​វា ​។

ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​មួយ​​នេះ លោក​ដុក​ទ័​របា​នរក​ឃើញ​គំនិត​ថ្មី​មួយ​ ដែល​ចំណាយ​លុយ​អស់​តិច ហើយ​អាច​ការពារ​កុំ​ឲ្យ​មានការ​វាយប្រហារ​ទៅ​លើ​សត្វ​គោ និង​ការ​បាញ់​សម្លាប់​​ទៅ​លើ​សត្វ​ខ្លា​ និង​តោ​ ។ លោក​បាន​គូររូប​ភ្នែក​មួយគូ​នៅ​ពីក្រោយ​គូទ​គោ​ ដោយ​គាត់​គិត​ថា​ វា​អាច​ធ្វើ​ឱ្យ​​សត្វ​ខ្លា​គិត​ថា គោ​កំពុង​តែ​មើល​​វា ​។ អ្នក​វិទ្យាសាស្ត្រ​បានដឹង​ថា ការ​​ដែល​ត្រូវ​បានឃើញ​ដោយ​គោល​ដៅ​ប្រហារ ធ្វើ​ឲ្យ​អ្នក​ដែល​ចង់​ប្រហារ​នោះ​ មិន​ហ៊ាន​ចាត់ការ​ភ្លាម​ៗ​នោះ​ទេ​ ។

ការ​គូររូប​ភ្នែក​​នៅ​ពីក្រោយ​គូទសត្វ​គោ​​នេះ ត្រូវ​បាន​គេ​ហៅ​ថា «iCow»​ ។ គេ​បាន​គូររូប​ភ្នែក​ទៅ​លើ​សត្វ​គោ​ចំនួន​២០​ក្បាល​ ក្នុង​ចំនោម​គោ​៦២​ក្បាល ហើយ​គេ​បាន​រាប់​ចំនួន​គោ​​ទាំងអស់​ជា​រៀង​រាល់​យប់​ មុន​ពេល​ឱ្យ​​ចូល​ក្រោល ​។ រយៈពេល​១០​អាទិត្យ​ក្រោយ​មក លទ្ធផល​បាន​បង្ហាញ​​ថា សត្វ​គោ​ដែល​មិន​មាន​រូប​ភ្នែក​​នៅ​ពីក្រោយ​ ត្រូវ​បាន​ខ្លា​ស៊ី​អស់​​៣​ក្បាល និង​មិន​មាន​សត្វ​គោ​​ដែល​មាន​រូប​ភ្នែក​​ មិន​ត្រូវ​បាន​ខ្លា​ស៊ី​​ឡើយ​ ។ ក៏​ប៉ុន្តែ ការ​ពិសោធន៍​នេះ ​ហាក់បីដូចជា​មិន​គ្រប់គ្រាន់​អាច​បញ្ជាក់​ថា iCow ពិតជា​មាន​ប្រសិទ្ធ​ភាព​នៅឡើយ​ទេ ព្រោះថា​ ទំហំ​នៃ​ការ​សិក្សា​ដូច​ជា​មាន​ទំហំ​តូច ​។