ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ជំរុញ​ឲ្យ CPP & CNRP វិល​ទៅ​កាន់​តុ​ចរចា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក អ៊ុ​ច ប៉ូ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុជា បាន​ថ្លែង​ថា ឧបការី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ជុំវិញ​ការ​ឃាត់ខ្លួន​សមា​ជិក​​ព្រឹទ្ធសភា សមាជិក​សភា​មក​ពី​គណបក្ស

រាជធានី​ភ្នំពេញ ៖ លោក អ៊ុ​ច ប៉ូ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុជា បាន​ថ្លែង​ថា ឧបការី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ជុំវិញ​ការ​ឃាត់ខ្លួន​សមា​ជិក​​ព្រឹទ្ធសភា សមាជិក​សភា​មក​ពី​គណបក្ស​សមរ​ង្ស៊ី គឺ​អា​មេ​រិ​ក​ជំរុញ​ឲ្យ​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​វិល​ទៅ​កាន់​តុ​ចរចា ដោយ​ផ្អែក​លើ​វប្បធម៌​សន្ទនា​ដែល​គណបក្ស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​ព្រមព្រៀង​គ្នា​កន្លង​មក​។

លោក អ៊ុ​ច ប៉ូ​រិ​ទ្ធ បាន​ថ្លែងប្រាប់​អ្នកកាសែត​ក្រោយ​ពេល​ជួប​ពិភាក្សា​ជាមួយ លោក Tom Malinowski ឧបការី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ទទួល​បន្ទុក​លទ្ធិប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស ជំនួប​ពិភាក្សា​នោះ​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស​នៅ​វេលា​ម៉ោង ៤​រសៀល ថ្ងៃ​ទី​១៨ កក្កដា ។

លោក អ៊ុ​ច ប៉ូ​រិ​ទ្ធ បាន​លើក​ឡើង​ទៀង​ថា លោក​បាន​ជម្រាប​ទៅ​កាន់​សម​ភាគី​ថា ការ​ឃាត់ខ្លួន​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​សភា​របស់​គណបក្សប្រឆាំង​នេះ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​ខុសច្បាប់ មិនមែន​រដ្ឋាភិបាល​ទៅ​បិទ​គណបក្សប្រឆាំង​ទាំងមូល​នោះ​ទេ ហើយ​នៅ​ពេល​នេះ​គណបក្សប្រឆាំង​នៅ​តែ​មាន​សកម្មភាព​ដដែល ហើយ​វា​ជា​រឿង​បុគ្គល​ដែល​មក​ពី​គណបក្សប្រឆាំង​ធ្វើ​អ្វី​តាមតែ​ចិត្ត ។

លោក​រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុជា បាន​លើក​ឡើង​ថា ភាគី​អា​មេ​រិ​ក​ចង់​ឲ្យ​គណបក្ស​ទាំង​ពីរ​បន្ត​វប្បធម៌​សន្ទនា​ដែល​មាន​ស្រាប់ ដើម្បី​បន្ថយ​កំ​ដៅ​នយោបាយ​ដែល​នឹង​បង្ក​ឲ្យ​មាន​បរិយាកាស​ល្អ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​២០១៧ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​២០១៨ ខាង​មុខ ។