ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​គ្រួសារ​កោះសន្តិភាព​នាំ​យក​ថវិកា​ជួយ​ដល់​ភរិយា​បុគ្គលិក​ដែល​ឈឺ​ធ្ងន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឆ្លៀតពេល​សម្រាក​ទ​ទូល​ទាន​អាហារ​ថ្ងៃត្រង់​នា​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​១៩ កក្កដា ២០១៦ បុគ្គលិក​កោះសន្តិភាព​ដឹកនាំ​ដោយ​លោកគ្រូ ហេង រៀន បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ភរិយា​លោក​ម៉​ម វ៉ា​ន

រាជធានី​ភ្នំពេញ ៖ ឆ្លៀតពេល​សម្រាក​ទ​ទូល​ទាន​អាហារ​ថ្ងៃត្រង់​នា​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​១៩ កក្កដា ២០១៦ បុគ្គលិក​កោះសន្តិភាព​ដឹកនាំ​ដោយ​លោកគ្រូ ហេង រៀន បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ភរិយា​លោក​ម៉​ម វ៉ា​ន​ដែល​មាន​ជំងឺ​ជា​ទម្ងន់​កំពុង សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហើយ​បាន​នាំ​យក​ថវិកា​ចំនួន​៣០១​ដុល្លារ​និង​លុយ ខ្មែរ​ចំ​នួ​យ​៨៣២០០០​រៀល​(​ប៉ែតសិប​បី​មុ​ឺ​ន​ពីរ​ពាន់​រៀល​) ជួយ​ចូលរួម​រំលែក​នូវ​ការ​លំ​បាល​របស់​ក្រុម​គ្រួសារ​អ្នកជំងឺ ។

ចំពោះ​កាយវិការ​មនុស្សធម៌​របស់​មហារ​គ្រួសារ​កោះសន្តិភាព​នេះ លោក​ម៉​ម វ៉ា​ន ស្វាមី​អ្នកជំងឺ​និង​កូនប្រុស​ពីរ​រូប​ដែល​ជា​អ្នក​សារព័ត៌មាន​ក្នុង​ស្រទាប់​យុវជន​ជំនាន់​ថ្មី ឈ្មោះ​លោក​ម៉​ម លី​ហេង និង​លោក​ទុ​យ ម៉ែ​ន បាន​លើក​ម្រាមដៃ​ដប់​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ ចំពោះ​ទឹកចិត្ត​ចូលរួម​រំលែក​នូវ​ការ​លំបាក​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អំពើ​ល្អ​របស់​មហា​គ្រួសារ​កោះសន្តិភាព លោក​ម៉​ម វ៉ា​ន និង​កូន​ៗ បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​សូម​តាម​ជួយ​បីបាច់​ថែរក្សា​មហា​ក្រុម​គ្រួសារ​កោះសន្តិភាព​ដែល​មាន​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង និង​លោក​ជំទាវ​ឧកញ៉ា​យិ​ុ​ន ផា​ន្នី ជា​ស្ថាបនិក​កាសែត​កោះសន្តិភាព និង​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ដល់​ភរិយា​ខ្ញុំបាទ សូម​ជៀស​ឲ្យ​ផុត​ពី​រោគាព្យាធិ​និង​ជួប​ប្រទះ នូវ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕