ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេជាង​ស្លា.ប់ កូនជាង​សន្លប់ ដោយសារ​ខ្សែភ្លើង​ឆក់

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ជាង​ជួសជុល​ម៉ូតូ​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​កូនជាង​ម្នាក់​ទៀត​បាន រង​របួសធ្ងន់​រហូត​សន្លប់ ខណៈ​ទាំង​២​នាក់​បាន​រុញ​ទូដែក​ច្នៃ​គាប​ខ្សែភ្លើង​លើ​ពិ​ដាន​ផ្ទះ

ខេត្តឧត្តរមានជ័យ ៖ ជាង​ជួសជុល​ម៉ូតូ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​កូនជាង​ម្នាក់​ទៀត​បាន រង​របួសធ្ងន់​រហូត​សន្លប់ ខណៈ​ទាំង​២​នាក់​បាន​រុញ​ទូដែក​ច្នៃ​គាប​ខ្សែភ្លើង​លើ​ពិ​ដាន​ផ្ទះ​បណ្ដាល​ឲ្យ​ឆក់​ទាំង​២​នាក់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ នា​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ គុណ ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​រកា​កោង ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ ចំណែក​កូនជាង​ឈ្មោះ តូ រ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​បិទ​ស្កុ​ត​ម៉ូតូ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​ជាមួយ​គ្នា បាន​រង​របួសធ្ងន់ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តឧត្តរមានជ័យ ។

តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​ឈ្មោះ តូ រ៉ូ បាន​ឲ្យ​ដឹង​ថា រូបគេ​និង​មេជាង​បាន​រុញ​ទូដែក​សម្រាប់​ដាក់​មួក​សុវត្ថិភាព​នៅ​មុខ​រោង​ជាង​ចូល​ក្នុងផ្ទះ​ដើម្បី​បិទទ្វារ តែ​នៅ​ពេល​កំពុង​រុញ​ទូរ​ដែក​ចូល​ដល់​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​ផ្កាភ្លើង ភ្លាម​ៗ​នោះ​ចរន្តអគ្គិសនី​បាន​ឆក់​មេជាង​ស្លាប់ ហើយ​ខ្លួន​ក៏​ត្រូវ​ឆក់​រហូត​សន្លប់​ដែរ ។

ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕