ខេត្តកណ្តាល ៖ រថយន្តមួយគ្រឿងបើកធ្លាក់ពីលើទូក.ដចូលទឹកទន្លេ បណ្តាលឱ្យបុរសពិការម្នាក់ស្លាប់ក្នុងរថយន្ត ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២រសៀលថ្ងៃទី១៨ កក្កដា ២០១៦ ស្ថិតនៅចំណុចច្រាំងទន្លេបាសាក់ កំពង់ចម្លងព្រែកតាប្រាក់-ចុងកោះត្រើយខាងកើត ក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពឱ្យដឹងថា ជនរងគ្រោះ២នាក់ ម្នាក់ឈ្មោះសួខ ធុនវីរៈ អាយុ២០ឆ្នាំ ជាមនុស្សពិការដៃជើង និងមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ
(ស្លាប់ ក្រោយពេលបានជួយស្រង់ពីទឹកបានប្រហែល៣០នាទី) និងម្នាក់ទៀតឈ្មោះសួន សីលា ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាបងស្រីបង្កើតជនរងគ្រោះ ទាំង២នាក់មានទីលំនៅផ្ទះ៥៩ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពបន្តថា មុនពេលកើតហេតុ ស្ត្រីឈ្មោះសួន សីលា បានបើកបររថយន្តម៉ាកTacoma ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1M-6152 ដោយនៅក្នុងរថយន្តមានមនុស្សជិះ៦នាក់ ។ លុះមកដល់ចំណុចកំពង់ចម្លង អ្នករួមដំណើរចំនួន៤នាក់ បានចុះដើរ ចំណែកអ្នកបើកបរ និងជនរងគ្រោះដែលពិការ (អ្នកស្លាប់) នៅក្នុងរថយន្ត ពេលរថយន្តចុះទូក.ដរ ដោយមានភ្លៀងផង ក៏រអិលត្រូវអ្នកបើកបរទូក.ដ យកកំណល់ដាក់កាត់ខាងមុខ ដោយមានថ្ពក់ច្រវ៉ាក់ភ្ជាប់ទៅនឹងក្តារទូកផង ។
ប៉ុន្តែពេលអ្នកបើកបររថយន្តចុះទៅ មិនបានប្រុងប្រយ័ត្ន គួបផ្សំនឹងភ្លៀងរអិលផង ក៏ជ្រុលបន្ថែមហ្គែររថយន្ត បណ្តាលឱ្យបុកកំណល់ និងដាច់ច្រវ៉ាក់ ដែលថ្ពក់កំណល់ ធ្លាក់កំណល់ និងរថយន្តទៅក្នុងទឹកតែម្តង ។ ពេលនោះអ្នកបើកបានចេញរួចខ្លួនចំណែកជនរងគ្រោះពិការ ត្រូវបានអ្នកបើកទូក.ដរ និងបងប្អូនជួយសង្គ្រោះមកតាមក្រោយ ប៉ុន្តែដោយគាត់មានជំងឺធ្ងន់ធ្ងរប្រចាំកាយផង ក៏បានដាច់ខ្យល់ស្លាប់ ក្រោយពេលកើតហេតុ៣០នាទី ។
រថយន្តត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយស្រង់ចេញពីទឹកបានហើយ និងប្រគល់សពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃ
ណី។
ចែករំលែកព័តមាននេះ