ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈប់ម៉ូតូសិន​ទៅ កើត​ហេើយ ​

7 ឆ្នាំ មុន

ខេត្ត​រត​ន​គិរី ​៖ ស្ត្រី​ម្នាក់​​បាន​សំរាលកូន​​លើ​ចិញ្ចើម​ផ្លូវ​ ខណៈ​​ឈឺពោះ​ជិះ​ម៉ូតូ​ទៅ​មន្ទីរពេទ្យ​មិនទាន់​ ហេតុការណ៍​នេះ​​បាន​កើតឡើង​​កាលពី​​​វេលា​ម៉ោង០​៣ ​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ​កក្កដា ​២០១៦ ​​ស្ថិត​​ក្នុងភូមិ​ភ្នំ​​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ខេត្ត​រត​ន​គិរី ​៖ ស្ត្រី​ម្នាក់​​បាន​សំរាលកូន​​លើ​ចិញ្ចើម​ផ្លូវ​ ខណៈ​​ឈឺពោះ​ជិះ​ម៉ូតូ​ទៅ​មន្ទីរពេទ្យ​មិនទាន់​ ហេតុការណ៍​នេះ​​បាន​កើតឡើង​​កាលពី​​​វេលា​ម៉ោង០​៣ ​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ​កក្កដា ​២០១៦ ​​ស្ថិត​​ក្នុងភូមិ​ភ្នំ​​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ទាក់ទិន​​រឿង​នេះ ​ត្រូវ​​​ស្ត្រី​ដែល​សំរាលកូន​លើ​​ចិញ្ចើម​ផ្លូវ​ឱ្យ​ដឹង​ថា គាត់​​ឈ្មោះ​ឈុំ សំអាត អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ជាអ្នក​​លក់​សាច់​គោ​​អាំង ​នៅ​ទល់មុខ​សាខា​ពន្ធដា​ខេត្តរតនគិរី ​មាន​ប្តី​ឈ្មោះ​លី ចំរើន អាយុ​៤០​ឆ្នាំ ជា​​កម្មករ​សំណង់ មាន​ទីលំនៅ​​​ក្នុង​ភូមិ​-ឃុំ​កើត​ហេតុ​ខាងលើ​ ។

ស្ត្រី​ខាងលើ​​រៀបរាប់​ទៀត​ថា ​គាត់​សំរាលកូន​នេះ​​ជា​កូន​ទី​៣ ហើយ​ជា​កូនប្រុស ដោយ​​​​មុន​ពេល​កើតហេតុ​ គាត់​​ឈឺពោះ​យ៉ាង​ខ្លាំង ហើយ​ប្តី​គាត់​​អត់​បាន​នៅផ្ទះ​ទេ​ គឺជាប់​​រវល់​ទៅ​ធ្វើ​កម្មករ​សំណង់​ក្បែរ​កន្លែង​កើតហេតុ​ដែរ ។ ហើយ​បាន​​ពឹង​ប្អូនប្រុស​ ដឹក​គាត់​ទៅ​មន្ទីរពេទ្យ ​ស្រាប់តែ​ឡើង​ជិះ​ម៉ូតូ​បាន​តែ​៣-៤​ម៉ែត្រ ​គាត់​បាន​ឈើ​ពោះ​យ៉ាង​ខ្លាំង ហើយ​ក៏​​​ប្រាប់​ប្អូនប្រុស​​ឱ្យ​​ឈប់​ម៉ូតូ​ គាត់​
ទម្លាក់​​ខ្លួន​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ​ ស្រាប់តែ​សំរាលកូន​តែ​ម្តង ធ្វើ​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរកន្លែង​​​​កើតហេតុ​ នាំ​គ្នា​មក​​ជួយ និង​បុរស​ជា​ប្តី​ បាន​រត់​ចេញពី​កន្លែងធ្វើការ​មក​ជួយ​ប្រពន្ធ​ទាន់​ប្រពន្ធ​ កំពុង​សំរាលកូន​លើ​ចិញ្ចើម​ផ្លូវ​ ដែល​គ្មាន​ឆ្មប និង​មន្ត្រី​ពេទ្យ​នោះ​ទេ ។

​​មាន​អាសន្ន​បែប​នេះ ត្រូវ​​ប្រជាពលរដ្ឋ​បាន​​ទូរស័ព្ទ​ហៅ​រថយន្ត​សា​មុយ​​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​ ដឹក​ស្ត្រី​រង​គ្រោះ​ទៅ​​​សង្គ្រោះ​​ទាន់​ពេលវេលា​ ។

លោក​វេជ្ជបណ្ឌិត​ ហ៊ីង ផា​ន​សគ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប្រាប់​​ឱ្យ​​ដឹង​ថា ស្ត្រី​ខាងលើ​បាន​ផុត​ពី​គ្រោះថ្នាក់​ហើយ ដោយ​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​មើលថែ​រក្សា​ដោយ​មិន​គិត​កម្រៃ​​សេវា​​​នោះ​ទេ​ ។ លោក​បន្ត​​​ថា​ ពេល​នេះ​ស្ត្រី​រូប​នោះ​​កំពុង​ដេក​សម្រាក​ក្នុង​មន្ទីរពេទ្យ ​ក្រោម​ការ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​​បំផុត ​។ ស្ត្រី​ខាងលើ​មាន​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន ហើយ​ជា​កូនប្រុស​ មាន​ទម្ងន់​២,៥​គីឡូក្រាម​ ។

​គួរបញ្ជាក់​ថា ​នៅ​កន្លែង​កើតហេតុ​មាន​ចំងាយ​៣​គីឡូម៉ែត្រ​ ទើប​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ស្ត្រី​ខាងលើ​បាន​ត្អូញត្អែរ​ថា ​គាត់​មាន​ជីវភាព​ក្រីក្រ ប្តី​ធ្វើការ​កម្មករ​សំណង់ ​ខណៈ​ដែល​សំរាលកូន​លើក​ទី​៣​នេះ ​គាត់​មាន​ប្រាក់​តែ​ជាង​១០​ម៉ឺន​រៀល​ទេ គាត់​ខ្វះ​ទាំង​លុយ​ទិញ​សម្ភារ​​ដូច​ជា​ទឹកដោះគោ ម្ហូបអាហារ​សំរាប់​ហូប​ខ្លួនឯង​ ក៏​មាន​គ្មាន​ដែរ ​។​