ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេតិកភណ្ឌ​ពិភពលោកចំនួន​4​ទើបបាន​ចុះបញ្ជី

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ (UNESCO ) បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ចំនួន​៤​កន្លែង គឺ ប្រព័ន្ធ​ចែកចាយ​ទឹក Qanat

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ (UNESCO ) បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ចំនួន​៤​កន្លែង គឺ ប្រព័ន្ធ​ចែកចាយ​ទឹក Qanat ប្រទេស​អីុ​រ៉​ង់​,​ភូមិសាស្ត្រ​វប្បធម៌​នៃ​សិល្បៈ​លើ​ផ្ទាំង​ថ្ម «​ជួ​ជាំ​ង​ហួ​សាន​» ប្រទេស​ចិន​, វិហារ Nalanda  ប្រទេស​ឥណ្ឌា និង Nan Madol ទីក្រុង​ដែល​បោះបង់​ចោល និង​ជា​មជ្ឈមណ្ឌល​ប្រារព្ធ​ពិធី​សាសនា​នៅ​តំបន់ឆ្នេរ​ភាគ​ខាងកើត​ប្រទេស​មីក្រូ​ណេ​ស៊ី ។ ការ​សម្រេច​នោះ​នៅ​ក្នុង​កិច្ច​ពិភាក្សា​របស់​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក ក្រុង​អីុស្តង់​ប៊ុល ប្រទេស​តួ​ក​គី កាលពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ ។

ទោះបីជា​មជ្ឈមណ្ឌល​ប្រារព្ធ​ពិធីបុណ្យ​សាសនា​របស់​ប្រទេស​មីក្រូ​ណេ​ស៊ី បាន​ចាត់​បញ្ចូល​ជា​ប្រភព​បេ​តិ​ភណ្ឌ​ពិភពលោក​ថ្មី​ក៏​ដោយ ប៉ុន្តែ​ទីតាំង​នោះ​ត្រូវ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក ចាត់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​ទីតាំង​បេតិកភណ្ឌ​ពិភពលោក ស្ថិត​ក្នុង​គ្រោះថ្នាក់​របស់​យូ​ណេ​ស្កូ ។

កាលពី​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦ គណៈ កម្ម​ការ​បេតិកភណ្ឌ​ពិភពលោក​បាន​ចុះបញ្ជី​ក្រុង​បុរាណ  Djenne ប្រទេស​ម៉ា​លី ជា​បេតិកភណ្ឌ​ពិភពលោក កំពុង​ទទួល​រងគ្រោះថ្នាក់ ៕