ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចម្រៀង Mike Jagger វ័យ​72​ឆ្នាំ​រំពឹង​មានកូន​ទី​8​ជាមួយ​មិត្ត​ស្រី​វ័យ​29​ឆ្នាំ

7 ឆ្នាំ មុន

តារាចម្រៀង សម្តែង និង​អ្នកនិពន្ធ​បទ​ចម្រៀង​អង់គ្លេស​វ័យ​៧៣​ឆ្នាំ លោក Mike Jagger រំពឹង​នឹង​មានកូន​ទី​៨ ជាមួយ​មិត្ត​ស្រី​ជា​អ្នក​រាំ​របាំ​បា​ឡេ ជនជាតិ​អា​មេ​រិ​ក វ័យ​២៩​ឆ្នាំ នាង Melanie Hamrick ។

តារាចម្រៀង សម្តែង និង​អ្នកនិពន្ធ​បទ​ចម្រៀង​អង់គ្លេស​វ័យ​៧៣​ឆ្នាំ លោក Mike Jagger  រំពឹង​នឹង​មានកូន​ទី​៨ ជាមួយ​មិត្ត​ស្រី​ជា​អ្នក​រាំ​របាំ​បា​ឡេ ជនជាតិ​អា​មេ​រិ​ក វ័យ​២៩​ឆ្នាំ នាង Melanie Hamrick ។

Jagger និង​នាង Hamrick បាន​សាង​ស្នេហ៍​នឹង​គ្នា​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ហើយ​កូន​ទី​១ របស់​ពួក​គេ​ចាប់កំណើត​កាលពី​ខែមករា ឆ្នាំ​២០១៦ ។ ការ​សែត​ដេ​លី ម៉េ​ល ផ្សាយ​ថា ពួក​គេ​បាន​ជួប​គ្នា​មុន​ពេល​មិត្ត​ស្រី​យូរអង្វែង​របស់ Jagger ដែល​ជា​អ្នក​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់​ឱ្យ​ក្រុមហ៊ុន L’Wren Scott ស្លាប់​ដោយ​ធ្វើ​អត្តឃាត​កាលពី​ខែមីនា ២០១៤ ។ Jagger និយាយ​ថា «​ខ្ញុំ​បាន​ណែនាំ Hamrick ឱ្យ​កូនចៅ​បាន​ស្គាល់ កាលពីដើម​ឆ្នាំ​២០១៦ នៅ​ពេល​ពួក​យើង​មាន​វិស្សមកាល​ជា​មួ​​យ​គ្នា » ។

Hamrick ដែល​មាន​ដើម​កំណើត​នៅ​រដ្ឋ Virginia សហរដ្ឋអាមេរិក បច្ចុប្បន្ន​គឺជា​សមាជិក​ក្រុម​រាំ​របាំ​បា​ឡេ​ប្រចាំ​រោង​មហោស្រព American Ballet Theatre ។ កាលពីមុន​នាង​ធ្លាប់​ភ្ជាប់ពាក្យ​ជាមួយ​អ្នក​រាំ​របាំ​បុរាណ​ជនជាតិ​គុយ​បា​លោក Jose Carreno ។ ដោយឡែក​លោក Jagger មានកូន​ចំនួន​៧​នាក់ ជាមួយ​មិត្ត​ស្រី​៤​នាក់​ផ្សេង​គ្នា​ដែល​ក្នុង​នោះ​រួម​មាន​តារា​សម្តែង​អ្នកស្រី Bianca Jagger ជនជាតិ​នី​កា​រ៉ា​ហ្កា និង​តារា​សម្តែង​និង​ម៉ូ​ដែល​អ្នកស្រី Jerry Hall ។ កូន​អាយុ​ច្រើន​ជាងគេ​របស់​លោក Jagger  មាន​អាយុ​៤៥​ឆ្នាំ និង​ក្មេង​ជាងគេ​អាយុ​១៧​ឆ្នាំ ហើយ​គាត់​មាន​ចៅ​៥​នាក់ និង​ដើម​ក្លាយជា​ជីតា​ទួត​ផង​ដែរ ៕