ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​អាល​ជ្រួល !

7 ឆ្នាំ មុន

ប្រពន្ធ​ឃាតករ​បាន​ប្រាប់​កោះសន្តិភាព​ពេល​ជួប​នៅផ្ទះ​ថា ប្តី​របស់គាត់​ទៅ​ភ្នំពេញ​១០​ថ្ងៃ​ហើយ​…​បងធម៌​ហៅ​ឱ្យទៅ​ធ្វើការ​ជាមួយ​…​គាត់​ទៅ​ភ្នំពេញ​នៅ​ជាមួយ​បងធម៌​…​ទៅ​បាន​ប៉ុន្មាន​ថ្ងៃ​គាត់​ផ្ញើ​ប្រាក់​មក

ប្រពន្ធ​ឃាតករ​បាន​ប្រាប់​កោះសន្តិភាព​ពេល​ជួប​នៅផ្ទះ​ថា ប្តី​របស់គាត់​ទៅ​ភ្នំពេញ​១០​ថ្ងៃ​ហើយ​…​បងធម៌​ហៅ​ឱ្យទៅ​ធ្វើការ​ជាមួយ​…​គាត់​ទៅ​ភ្នំពេញ​នៅ​ជាមួយ​បងធម៌​…​ទៅ​បាន​ប៉ុន្មាន​ថ្ងៃ​គាត់​ផ្ញើ​ប្រាក់​មក​ឱ្យ​ខ្ញុំ​តាម​វី​ង​៣០​ម៉ឺ​នរៀល ឱ្យ​ទិញ​ទៀនវស្សា​ទៅ​វត្តនឹង​គេ​…​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ស្រាប់តែ​គេ​ចាប់ខ្លួន​ថា​ជា​ឃាតករ​បាញ់​សម្លាប់​លោក កែម ឡី​…​ប្តី​ខ្ញុំ​មិនមែន​ឈ្មោះ​ជួប​សម្លាប់​ទេ គឺ​ឈ្មោះ អឿ​ត អាង ។

ទស្សនៈ​នានា​របស់​មហាជន​ខ្លះ​គិត​ថា​…​ឃាតករ​បាន​គិត​ទុកជា​មុន​…​គិត​តាំងពី​ឈ្មោះ​…​ដាក់​ឈ្មោះ​ជួប​សម្លាប់ នេះ​វា​សាហាវ​ពេក​ណាស់​…​សក្តិ​សម​មែន ទៅ​នឹង​សកម្មភាព​ព្រៃផ្សៃ​នេះ ។

ទស្សនៈ​នានា​និយាយ​ថា ឃាតករ​មិនមែន​មាន​តែ​ម្នាក់ឯង​ទេ​…​មាន​មេ មាន​អ្នក​នាំ​ផ្លូវ​…​ឃាតករ​ជា​អ្នក​ជនបទ​សុទ្ធសាធ ដែល​ស្គាល់​អី​ច្បាស់​នៅ​ភ្នំពេញ​…​ដែល​ស្គាល់​បណ្ឌិត​កែម ឡី ពី​អង្កាល់​…​មាន​ប្រាក់​ឯណា​ទិញ​កាំភ្លើងខ្លី​ធុន​ទំនើប​ម៉ា​កឡុក​…​តើ​បងធម៌​គាត់​មួយ​ណា ?​…​មក​ភ្នំពេញ​១០​ថ្ងៃ​ស្នាក់​នៅ​ទីណា ?​…​អ្នក​ណា​ផ្គត់ផ្គង់​ការ​ស្នាក់​នៅ ?​…

ទស្សនៈ​មហាជន​ក៏​សម្តែង​ការ​យល់​ឃើញ​ដែរ​…​ពេល​ចាប់​ឃាតករ​បាន​ដោយ​សមត្ថកិច្ច​…​វា​មិន​ដែល​មិន​ឆ្លើយ​…​ចម្លើយ​ទាំងឡាយ​ដើម្បី​ឈាន​ទៅ​ចាប់​អ្នក​នៅ​ពីក្រោយ​ប្រាកដជា​នៅ​ក្នុង​ដៃ​សមត្ថកិច្ច​…​ជិត​១០​ថ្ងៃ​កន្លង​នៃ​ឃាតកម្ម​ដែល​កើតឡើង​…​ប្រហែលជា​នៅ​ជុំ ឬ​ជិតជុំ​ក្នុង​ដៃ​សមត្ថកិច្ច​…

ឃើញ​ស្ងប់​កុំ​ថា​ក្នុង​ទឹក​អត់​មាន​ត្រី​…​ដូច្នេះ​ទុក​ឱកាស​ឱ្យ​សមត្ថកិច្ច​«​ចាត់ការ​»…​ដល់​ពេល​ត្រូវចាត់ការ​…​នោះ​ទើប​ហៅ​ថា​«​ពពកខ្មៅ​រសាត់​ហើយ​»…​កុំ​អាលរ​ហន់ពេក​…​ពពក​ខ្មៅ​កំពុង​តែ​បិទ​បាំងផ្ទៃមេឃ​នៅឡើយ​ទេ​…​ពេល​ពពកខ្មៅ​រសាត់​ផុត​…​នឹង​អាច​មើល
ឃើញ​មេឃ ឃើញ​ផ្កាយ​ភ្លឺ​ថ្លា​វិញ​មិន​ខាន​…​ចាំ​មើល​អ្នក​ណាខ្លះ​ដែល​ជ្រួល​ដើរ​ខុសផ្លូវ​ពេល​ងងឹត​នេះ ? ដូច្នេះ​កុំ​អាល​ជ្រួល​…!
            អា​ឡេវ