ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅពីក្រោយវា ពិតជាងាយទទួល​គ្រោះ​ថ្នាក់ខ្លាំង

7 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ ​​មនុស្ស​ម្នាក់​បាន​កៀប​ជាប់​ស្លា.ប់​ក្នុង​រថយន្ត និង​២​នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​រថ​​យន្ត​ដឹក​ថ្ម​ដាច់​កាឡេ
រ​ឣិ​ល​ថយក្រោយ កិន​រថយន្ត​កូ​រ៉ូ​ឡា​ដែល​កំពុង​ធ្វើ​ដំណើរ​ខាងក្រោយ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល តាម​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០០​និង​លេខ​១០១ ស្ថិត​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។

ខេត្ដកំពង់ស្ពឺ ៖ ​​មនុស្ស​ម្នាក់​បាន​កៀប​ជាប់​ស្លាប់​ក្នុង​រថយន្ត និង​២​នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​រថ​​យន្ត​ដឹក​ថ្ម​ដាច់​កាឡេ
រ​ឣិ​ល​ថយក្រោយ កិន​រថយន្ត​កូ​រ៉ូ​ឡា​ដែល​កំពុង​ធ្វើ​ដំណើរ​ខាងក្រោយ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល តាម​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០០​និង​លេខ​១០១ ស្ថិត​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។

ជន​រង​គ្រោះ​ដែល​កៀប​ជាប់​ក្នុង​រថយន្ត​ឈ្មោះ សុខ​ជា ឣា​យុ​៣០​ឆ្នាំ ជា​ឣ្ន​ក​បើកបរ​រថយន្ត​កូ​រ៉ូ​ឡា​ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-4651 ។ ចំណែក​ឣ្ន​ក​បើករថយន្ត​ដឹក​ថ្ម​រត់គេច​ខ្កួ​ន​បាត់ ។

លោ​វរសេនីយ៍ត្រី ពៅ នឿ​ន ឣ​ធិ​កា​ស្តីទី​នគរបាល​ស្រុក​ភ្នំស្រួច បានឱ្យ​ដឹង​ថា រថយន្ត​ទាំង​២​គ្រឿង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​ដឹក​ថ្ម​ដាច់​កាឡេ​ក៏​រ​ឣិ​ល​ថយក្រោយ​កិន​រថយន្ត​កូ​រ៉ូ​ឡា ដែល​កំពុង​បើក​ពី​ក្រោយ​បណ្តាល​សង្កត់ពីលើ បង្ក​ឱ្យ​ឣ្ន​ក​ដំណើរ​ក្នុង​នោះ​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ។

លោក​ឣ​ធិ​ការ​បន្ត​ថា ឣ្ន​ករង​របួស​ត្រូវ​បាន​បញ្ជូន​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ រីឯ​ឣ្ន​ក​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត សមត្ថកិច្ច​បាន​គាស់​យក​សព​ចេញ​ដើម្បី​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ ។ ចំណុច​កើត​ហេ​ត​ជា​ផ្លូវ​បេតុង​ខាងលិច​យាយ​ម៉ៅ ដែល​ទីនោះ​ជា​ផ្លូវ​ចំណោត​ខ្លាំង​គាប់​ជួន​រថយន្ត​ដឹក​ថ្ម​ដាច់​កាឡេ​ក៏​រ​ឣិ​ល​ថយក្រោយ​តែ​ម្តង ។ ពេល​នេះ សមត្ថកិច្ច​កំពុង​ស្វែងរក​ឣ​ត្ត​សញ្ញាណ​ឣ្ន​ក​បើកបរ​រថយន្ត​ដឹក​ថ្ម និង​ម្ចាស់​ក្រុមហ៊ុន​ដើម្បី​ឱ្យ​ចេញ​មុខ​ទទួលខុសត្រូវ​ក្នុង​ករណី​នេះ ៕
    ​