ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុ​ល្លង់​បិទទ្វារ​ពន្ធនាគារ​ជា​ច្រើនព្រោះ​អ្នកទោស​កាន់តែ​តិច​ទៅ​ៗ

7 ឆ្នាំ មុន

តាម​គម្រោង រដ្ឋាភិបាល​ហុ​ល្លង់​នឹង​បិទទ្វារ​ពន្ធនាគារ​៥​ទៀត នៅ​ចុងឆ្នាំ​២០១៦​នេះ​។ ប្រទេស​អឺរ៉ុប​មួយ​នេះ កំពុង​ប្រឈម​បញ្ហា​មួយ​ដែល​ប្រទេស​ណា​ក៏​ចង់បាន នោះ​គឺ​ស្ថានភាព​លែង​មាន​ពន្ធនាគារ ។

តាម​គម្រោង រដ្ឋាភិបាល​ហុ​ល្លង់​នឹង​បិទទ្វារ​ពន្ធនាគារ​៥​ទៀត នៅ​ចុងឆ្នាំ​២០១៦​នេះ​។ ប្រទេស​អឺរ៉ុប​មួយ​នេះ កំពុង​ប្រឈម​បញ្ហា​មួយ​ដែល​ប្រទេស​ណា​ក៏​ចង់បាន នោះ​គឺ​ស្ថានភាព​លែង​មាន​ពន្ធនាគារ ។

អ្នកទោស​ធ្ងន់​កាន់តែ​តិច​ទៅ​ៗ
ខណៈ​សន្តិសុខ​នៅ​អឺរ៉ុប​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន បន្ទាប់​ពី​មានការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ា​រី​ស ប្រទេស​បារាំង​កាលពី​ឆ្នាំ​២០១៥ និង​នៅ​ប្រទេស​បែ​ល​ហ្ស៊ី​ក​​កាលពី​ខែមីនា ឆ្នាំ​២០១៦ ប្រទេស​ហុ​ល្លង់​នៅ​តែ​បន្ត​បិទទ្វារ​ពន្ធនាគារ​ដដែល ។ កាលពី​ឆ្នាំ​២០១៣ ហុ​ល្លង់​បិទទ្វារ​ពន្ធនាគារ​រហូត​ដល់​១៩​កន្លែង ។

អ្វី​ៗ​មិន​បាន​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ ថ្មី​ៗ​នេះ​សារព័ត៌មាន​ហុ​ល្លង់​បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​ហុង​ល្លង់​មាន​គម្រោង​បិទទ្វារ​ពន្ធនាគារ​ចំនួន​៥​ទៀត ព្រោះ​អ្នកទោស​នៅ​តិច​ពេក ។ ប្រការ​នេះ​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ​២.០០០​នាក់ អត់​ការងារ​ធ្វើ ហើយ​មនុស្ស​ប្រហែល​៧០០​នាក់​ទៀត ត្រូវ​តម្រូវ​ឱ្យធ្វើ​ការងារ​ចល័ត​ផ្សេង​ៗ ។ គេ​ដឹង​ថា នៅ​ក្នុង​ប៉ុន្មាន​ឆ្មាំ​កន្លង​មកនេះ អត្រា​អ្នក​ជាប់​ទោស​ធ្ងន់​មាន​ចំនួន​កាន់តែ​តិច​គួរ​ឱ្យ​កត់សម្គាល់​។ ក្នុង​ចំណោម​ប្រជាជន​ហុ​ល្លង់​១៧​លាន​នាក់ មាន​អ្នកទោស​តែ​១១.៦០០​នាក់ ប៉ុណ្ណោះ ដែល​កំពុង​ជាប់​ទោស​ក្នុង​ពន្ធនាគារ ស្មើនឹង​៦៩​នាក់ ក្នុង​ចំណោម​ប្រជាជន​១០០.០០០​នាក់ ខណៈ​នៅ​អា​មេ​រិ​ក​៧១៦​នាក់ ក្នុង​ចំណោម​ប្រជាជន​១០០.០០០​នាក់ ។ ស្ថិតិ​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នកទោស​ហុ​ល្លង់​ថយ​ចំនួន​០,៩​ភាគរយ ក្នុង​១​ឆ្នាំ ។

ឱ្យ​ជួល​ពន្ធនាគារ
ដើម្បី​បង្គ្រប់​ការ​ខ្វះ​ថវិកា រដ្ឋាភិបាល​ហុ​ល្លង់​បាន​ជួល​ពន្ធនាគារ​ដែល​បិទទ្វារ​របស់​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ដែល​មាន​អ្នកទោស​ច្រើន​ពេក​រក​កន្លែង​ឃុំឃាំង​លែង​បាន ។ ខែកញ្ញា​ឆ្នាំ​ទៅ​មិ​ញ អ្នកទោស​ន័​រ​វែ​ស ២៤០​នាក់ ត្រូវ​បាន​បញ្ជូន​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ VeenHuizen នៅ Drenthe ប្រទេស​ហុ​ល្លង់ តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ហុ​ល្លង់​និង​ប្រទេស​​ន័​រ​វែ​ស​ក្នុង​រយៈពេល​៣​ឆ្នាំ ។ ក្នុង​កិច្ចព្រមព្រៀង​នេះ មាន​កំណត់​ច្បាស់ អ្នកទោស​ន័​រ​វែ​សទាំង​អស់នោះ ត្រូវ​តែ​ឱ្យ​អនុរក្ស​ពន្ធនាគារ​ជនជាតិ​ន័​រ​វែ​ស​ជា​អ្នកគ្រប់គ្រង​ផ្ទាល់​គ្រប់​ទាំង​៣​ឆ្នាំ ៕