ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹកចិត្ត​សុនខ ធ្វើឱ្យម្ចាស់ទឹកភ្នែក និងចងចាំអស់មួយជីវិត

7 ឆ្នាំ មុន

ឥណ្ឌា ​៖ សត្វ​សុនខ​មួយ​ក្បាល​ បាន​ឈរ​ប្រយុទ្ធ​ជាមួយ​សត្វពស់វែក​៤​ក្បាល​​យ៉ាង​សាហា.វ ដើម្បី​ការពារ​កុំ​ឱ្យ​សត្វ​​ដែល​មាន​ពិស​កាច​​សាហា.វ​​​នេះ ​អាច​ចូល​ក្នុងផ្ទះ​របស់​ម្ចាស់ខ្លួន​​បាន ​។

​​ឥណ្ឌា ​៖ សត្វ​សុនខ​មួយ​ក្បាល​ បាន​ឈរ​ប្រយុទ្ធ​ជាមួយ​សត្វពស់វែក​៤​ក្បាល​​យ៉ាង​សាហាវ ដើម្បី​ការពារ​កុំ​ឱ្យ​សត្វ​​ដែល​មាន​ពិស​កាច​​សាហាវ​​​នេះ ​អាច​ចូល​ក្នុងផ្ទះ​របស់​ម្ចាស់ខ្លួន​​បាន ​។

ពស់វែក​ភ្នំ​ទាំង​៤​ក្បាល​ខាង​លើ បាន​ព្យាយាម​វារ​ចូល​ទៅ​ក្នុងផ្ទះ​របស់​គ្រួសារ Dibakar Raita ​(​ជា​ផ្ទះ​ម្ចាស់​ឆ្កែ) ​។ ពេល​នោះ​ហើយ​ដែល​មានការ​ប្រយុទ្ធ​រវាង​សត្វ​ឆ្កែ​ពូជ Doberman ជាមួយ​​សត្វ​ពស់វែក​ មក​ពី​ភ្នំ​ទាំង​៤​ក្បាល​យ៉ាង​ស្វិតស្វាញ ​។

សុនខ​មួយ​ក្បាល​នេះ បាន​ទទួលយក​ឈ្នះ​លើ​ការ​​ប្រយុទ្ធ​មួយ​ទល់​​នឹង​បួន មុន​ពេល​គូសត្រូវ​របស់​ខ្លួន ​អាច​ចូល​ក្នុងផ្ទះ​ម្ចាស់​បាន​ ។ អ្នក​ដែល​បានឃើញ​ហេតុការណ៍​​​​ប្រាប់​ឱ្យ​​ដឹង​ថា យុទ្ធនា​ការ​​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម​ បាន​កើតឡើង​​​រយៈពេល​​​មួ​យស​ន្ធុះ និង​​មាន​ឈាម​ដាប​ពេញទី​​ប្រយុទ្ធ ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ​ក៏​​សុនខ​មួយ​ក្បាល​នោះ មិន​ព្រម​ចុះចាញ់​ដែរ រហូត​ដល់​វា​អាច​យក​ជីវិត​ពស់​ទាំង​៤​ក្បាល​ និង​អាច​ការពារ​ម្ចាស់​វា​ពី​គ្រោះថ្នាក់​ទៀត ។ តែ​អ្វី​ដែល​គួរ​ឲ្យ​សោក​ស​ង្រែ​ង គឺ​សុនខ​ស្មោះ​នឹង​ម្ចាស់​​នេះ ​បាន​ដេក​ដួល​ទៅ​នឹង​ដី​បាត់បង់​ជីវិត ​ដោយសារ​តែ​ជាតិ​ពិស​របស់​ពស់​ បាន​ជ្រៀប​ពេញ​ខ្លួន ​។

គ្រួសារ​ដែល​ជា​ម្ចាស់​របស់​សុនខ​ខាងលើ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​ខ្ញុំ​ពិតជា​រន្ធត់​ចិត្ត​ណាស់​ ។ វា​បាន​ធ្វើការ​ពលី​មួយ​យ៉ាង​គួរ​ឲ្យ​ស្ញប់ស្ញែង​ ចំពោះ​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​ ។ ពួក​យើង​នឹង​ចង​ចាំ​វា រ​ហូត​អស់​មួយ​ជីវិត ​។ ពួក​យើង​សូម​ឱ្យ​វា​ទៅ​កាន់​សុគតិភព​​ចុះ» ។

អ្នក​ភូមិ​ទាំងអស់​ បាន​យក​កម្រងផ្កា​ដាក់​លើ​សាកសព​របស់​សត្វ​ឆ្កែ​ដ៏​គួរ​ឱ្យសរសើរ​​នេះ និង​​​ធ្វើ​ពិធី​បុណ្យសព​តូច​មួយ​ឱ្យ​វាផងដែរ មុន​ពេល​យក​ទៅ​កប់​ ។