ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​មរតក​តេ​ជោ រ៉ា​នី ស្ទឹង​ត្រែង សាងសង​បាន​៦៥​ភាគរយ

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ផ្សារ​ថ្ម​ស្ទឹង​ត្រែង ក្រោយ​ពី​រង​គ្រោះ​ដោយ​អគ្គិភ័យ កាលពី​ថ្ងៃ​ទី​៧ មេ​សា ២០១៦ កន្លង​មក រហូត​បច្ចុប្បន្ន​ផ្សារ​នេះ​ត្រូវ​បាន​សាងសង់​ដោយ​កង​វិស្វកម្ម​ក្រោម​បទបញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី

ខេត្តស្ទឹងត្រែង ៖ ផ្សារ​ថ្ម​ស្ទឹង​ត្រែង ក្រោយ​ពី​រង​គ្រោះ​ដោយ​អគ្គិភ័យ កាលពី​ថ្ងៃ​ទី​៧ មេ​សា ២០១៦ កន្លង​មក រហូត​បច្ចុប្បន្ន​ផ្សារ​នេះ​ត្រូវ​បាន​សាងសង់​ដោយ​កង​វិស្វកម្ម​ក្រោម​បទបញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ស​ម្រ​ច​បាន​៦៥​ភាគរយ និង​ព​ន្លឿ​ន​ការ​សាងសង់​ស​ម្រ​ច​ជា​ស្ថាពរ​មុន​គោលការណ៍​នៅ​ក្នុង​ខែសីហា ខាង​មុខ ដើម្បី​សម្រួល​ឲ្យ​អាជីវករ​បាន​លក់ដូរ​សម​ស្រប​។

លោក​ឧត្តមសេនីយ៍ត្រី ម៉ូ​វ ចាន់​នី ស្នងការ​ង ស្នងការ​ភស្តុ​ភារ បញ្ជាការដ្ឋាន​កង​វិស្វកម្ម អគ្គបញ្ជាការ ក្នុង​ពិធី​អភិបាលខេត្ត​សួរសុខទុក្ខ និង​នាំ​អំណោយ​គ្រឿង​ឧបភោគ បរិ​ភោគ​ជូន​ដល់​កងកម្លាំង​កង​វិស្វកម្ម លោក​បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​ផ្សារ​មរតក​តេ​ជោ រ៉ា​នី ស្ទឹង​ត្រែង កម្លាំង​កង​វិស្វកម្ម​បាន​ចុះ​ធ្វើ​កាលពី​ថ្ងៃ​ទី​២១ មេ​សា ២០១៦ ហើយ​បច្ចុប្បន្ន​សាងសង់​បាន​៦៥​ភាគរយ និង​បញ្ចប់​មុន​គោលការណ៍​នៅ​ក្នុង​ខែសីហា ២០១៦ ខាង​មុខ​នេះ ដោយ​មិន​គិត​ពី​ការ​សាងសង់​តូប​នោះ​ឡើយ​។

លោក​ឧត្តមសេនីយ៍​បាន​បន្ត​ថា ផ្សារ​មរតក​តេ​ជោ រ៉ា​នី ស្ទឹង​ត្រែង បាន​សាងសង់​តាម​ស្តង់ដា​ដោយ​មាន​ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង ទ្វារ​ជុំវិញ ដែល​មាន​កងកម្លាំង​កង​វិស្វកម្ម​ចំនួន​១៣៥​នាក់ អនុវត្ត​ការ​សាងសង់​ទាំង​យប់​ទាំង​ថ្ងៃ តែ​ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ផង​ដែរ ដូច​ជា​បញ្ហា​អាកាសធាតុ ធ្លាក់​ភ្លៀង និង​ប្រព័ន្ធ​ភ្លើង​មិន​ទាន់​គ្រប់គ្រាន់​។

ឆ្លើយ​តប​នឹង​ការ​សំណូមពរ​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉ូ​វ ចាន់​នី លោក ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង បាន​ថ្លែង​ថា នៅ​ថ្ងៃ​ទី​១៦ កក្កដា អង្គភាព​អគ្គិសនី និង​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់ និង​តម្លើង​កម្លាំង​អគ្គិសនី ដើម្បី​ងាយស្រួល​ដល់​ដំណើរការ​សាងសង់ ព្រមទាំង​អង្គភាព​ទឹក​ស្អាត ក៏​និង​ត្រូវ​បំពេញ​ការ​ខ្វះខាត​ដែល​មិន​ទាន់​រៀបចំ​គ្រប់គ្រាន់​នោះ​ដែរ​។