ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​បោស​សំអាត​​អ្នកចែក​ចាយ​​គ្រឿងញៀ.ន​​ឃាត់ខ្លួន​បាន​​​២នាក់​នៅ​ខណ្ឌ​​ដង្កោ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប៉ូលិ​សខណ្ឌ​​​ដង្កោ​​សហ​ការ​ជាមួយប៉ូលិស​​ប្រឆាំង​​គ្រឿងញៀ.ន​​រាជ​ធានី​ភ្នំពេញ ​ព្រមទាំង​​លោក​អភិបាល​រង​ខណ្ឌ​ផង បាន​ចុះ​បង្ក្រាប​​ព័ទ្ធ​ចាប់ខ្លួន​​ជនជាប់​សង្ស័យ​​​ចែក​ចាយ​​ថ្នាំញៀន​​​២នាក់ កាលពី​​វេលាម៉ោង​​៩​យប់​ថ្ងៃទី​​​១៩ កុម្ភៈ ២០១១ នៅ​ក្បែរ​​រោង​ចក្រ​​​ស្បែក​ជើង​​​ឈ្មោះ​ម៉ា​ណេត​ហ្វូត​​វែរ ស្ថិត​ក្នុង​ភូមិ​​ជង្រុក ​សង្កាត់​​​ត្រពាំង​ក្រសាំង ​ខណ្ឌ​ដង្កោ ​ខណៈ​ពួកគេ​កំពុង​​ចែកចាយ​​ជាក់ស្តែង​​តែម្តង

រាជធានីភ្នំពេញ ៖ ​ប៉ូលិ​សខណ្ឌ​​​ដង្កោ​​សហ​ការ​ជាមួយប៉ូលិស​​ប្រឆាំង​​គ្រឿងញៀន​​រាជ​ធានី​ភ្នំពេញ ​ព្រមទាំង​​លោក​អភិបាល​រង​ខណ្ឌ​ផង បាន​ចុះ​បង្ក្រាប​​ព័ទ្ធ​ចាប់ខ្លួន​​ជនជាប់​សង្ស័យ​​​ចែក​ចាយ​​ថ្នាំញៀន​​​២នាក់ កាលពី​​វេលាម៉ោង​​៩​យប់​ថ្ងៃទី​​​១៩ កុម្ភៈ ២០១១ នៅ​ក្បែរ​​រោង​ចក្រ​​​ស្បែក​ជើង​​​ឈ្មោះ​ម៉ា​ណេត​ហ្វូត​​វែរ ស្ថិត​ក្នុង​ភូមិ​​ជង្រុក ​សង្កាត់​​​ត្រពាំង​ក្រសាំង ​ខណ្ឌ​ដង្កោ ​ខណៈ​ពួកគេ​កំពុង​​ចែកចាយ​​ជាក់ស្តែង​​តែម្តង ។​

ជនជាប់សង្ស័យ​​ជួញដូរ​​ថ្នាំញៀន​​២នាក់នេះ​មិនទាន់ត្រូវ​បានប៉ូលិស​​ឱ្យស្គាល់​​ឈ្មោះនៅ​ឡើយ​ទេ ​ប៉ុន្តែ​ពេលនេះ​​កំពុង​​កសាង​សំណុំរឿង​​និង​ឃាត់ខ្លួន​​នៅអធិការដ្ឋាន​​នគរបាល​​ខណ្ឌដង្កោ​​ត្រៀម​បញ្ជូនទៅកាន់​តុលាការ​​ ​ដើម្បីចាត់ការ​​តាម​ច្បាប់​ ។ ជនទាំង​​​២នាក់នេះ​ជាមុខសញ្ញា​​​ចាស់ និង​​មេខ្លោង​​ចែកចាយ​​ត្រូវបានប៉ូលិស​​តាម​ដាន​​ជាយូរមកហើយ ​ខណៈ​ឃាត់ខ្លួន​ប៉ូលិស​​រឹប​អូស​​បានថ្នាំញៀន​​៣គ្រាប់​​​ជាប់​ខ្លួន​ប៉ុណ្ណោះ ​ប៉ុន្តែ​​មានថ្នាំញៀន​​​ជាច្រើនទៀត​​មិនដឹង​ថា គេបោះ​ចោល​នៅ​កន្លែង​​ណា​ទេ​…​​រឹបអូស​​រថយន្ត​​កូរ៉ូ​ឡា​ពណ៌ស្ករ ១គ្រឿង​ផងដែរ ។​

​មកដល់​វេលារសៀល​ថ្ងៃទី ២០ ​កុម្ភៈ ២០១១ ​សមត្ថ​កិច្ច​​ចំរុះ​ដដែល​​​បានទៅ​ឆែក​ឆេរ​លំនៅ​​ឋាន​​ជនទាំង​​២នាក់នេះ​បន្តទៀត ​ស្ថិត​នៅ​​ខាង​ក្រោយ​​វត្តគោក​បញ្ជាន់​​​ ភូមិ​ថ្ម​​គោល សង្កាត់​ចោមចៅ ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​​ទឹកក​​២​កញ្ចប់តូច​​ថែមទៀត​…​ចំណែក​​​ស្ត្រីជា​​ម្តាយ​​ជន​ជាប់សង្ស័យ​ខាងលើ​នេះ ​ក៏ជា​មេខ្លោង​​ក្នុង​សកម្ម​ភាព​ចែកចាយ​​ថ្នាំញៀន​​ផងដែរ ឥឡូវ​រត់​គេច​ខ្លួន​បាត់​ហើយ​ខណៈ​​ប៉ូលិស​​កំពុងស្វែង​​រក​មុខ ។ ព័ត៌​មាន​លម្អិត​​នឹងផ្សាយជូននៅពេលក្រោយ និង​នៅ​លើទំព័រកាសែត​កោះសន្តិភាព.