ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ក្វា​ន់​ដូ​នាំ​កម្ពុជា​ឱ្យ​លេចធ្លោ​លើ​ឆាក​អន្តរជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​វិស័យ​កីឡា​នៅ​កម្ពុជា​កាន់តែ​រីក​ចម្រើន ប៉ុន្តែ​ក្នុង​ចំណោម​កីឡា​ទាំងអស់ គឺ​មាន​តែ​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ​ប៉ុណ្ណោះ​ដែល​បាន​ជួយ​ឱ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​រហូត​អ្នកខ្លះ​លាន់មាត់

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​វិស័យ​កីឡា​នៅ​កម្ពុជា​កាន់តែ​រីក​ចម្រើន ប៉ុន្តែ​ក្នុង​ចំណោម​កីឡា​ទាំងអស់ គឺ​មាន​តែ​ប្រភេទ​កីឡា​តេ​ក្វា​ន់​ដូ​ប៉ុណ្ណោះ​ដែល​បាន​ជួយ​ឱ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​រហូត​អ្នកខ្លះ​លាន់មាត់សរសើរ​កីឡាករ​-​កីឡាការិនី​កម្ពុជា​ថា ខ្លាំង​មិនធម្មតា ។ ក្រោយ​ការ​បញ្ជាក់​ថា កីឡា​តេ​ក្វា​ន់​ដូ​ដណ្ដើម​បាន​មេដាយ​ចំនួន​២៤​គ្រឿង​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​នា​ពេល​កន្លង​មក តេ​ក្វា​ន់​ដូ​ក៏​កាន់តែ​ជួយ​ឱ្យ​កម្ពុជា​មានមុខមាត់​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ជ័យជម្នះ​របស់​កញ្ញា ស៊ន សៀវ​ម៉ី ដែល​ទើប​ដណ្ដើម​បាន​កៅអី​អូ​ឡាំ​ពិ​ក​ផ្លូវការ​នា​ខែកញ្ញា ក្នុង​ឆ្នាំ​២០១៦​នេះ​ផង​ដែរ​។ នេះ​ជា​មោទនភាព​ធំ​មួយ​របស់​កម្ពុជា ក្នុង​ពេល​ដែល​កីឡា​ប្រភេទ​ផ្សេង​ក៏​បាន​កំពុង​បោះ​ជំហាន​លើ​ការ​ពង្រឹងគុណភាព​ផង​ដែរ ។

បន្ទាប់​ពី​មានការ​ប្រកាស​ថា តេ​ក្វា​ន់​ដូ​បាន​ក្លាយជា​កីឡា​នាំ​មុខធំ​មួយ​ដែល​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ​ធ្វើ​ឱ្យ​កីឡាករ​-​កីឡាការិនី​ប្រភេទ​នេះ មានមុខមាត់​យ៉ាង​ខ្លាំង ហើយ​ក៏​ទទួល​បាន​នូវ​ការ​កោតសរសើរ​ណាស់​ដែរ​សម្រាប់​ឱកាស​នេះ ។ យ៉ាងណា​ក៏​ដោយ​កម្ពុជា​នៅ​មិន​ទាន់​ដណ្ដើម​បាន​មេដាយ​នៅឡើយ​ទេពី​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក និង​ព្រឹត្តិការណ៍​ដែល​ប្រទេស​ភាគច្រើន​នៅ​លើ​ពិភពលោក​ផ្សេង​ទៀត​ចូលរួម ។ កម្ពុជា​ដណ្ដើម​បាន​តែ​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម និង​កីឡា​អាស៊ី​កាលពី​ឆ្នាំ​២០១៤​មុន​នោះ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក៏​ចាត់​ទុក​ថា​ជា​កិត្តិយស​របស់​កម្ពុជា​មិន​អាច​មើល​រំលង​បាន​ដែរ ក្នុង​ពេល​ដែល​កីឡា​មួយ​នេះ​កាន់តែ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ដណ្ដើម​យកមុខ​មាត់​មក​ជូន​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​នោះ ។ អ៊ីចឹង​ហើយ​នៅ​ពេល​ទទួល​បាន​មេដាយ​ម្ដង​ៗ គឺ​កីឡាករ​-​កីឡាការិនី​របស់​កម្ពុជា រមែង​ទទួល​បានការ​យកចិត្តទុកដាក់ និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ជា​ប្រចាំ​ទើប​គេ​ឃើញ​កីឡា​ប្រភេទ​នេះ​កាន់តែ​មាន​សន្ទុះ​ចង់បាន​មេដាយ​ត្រឡប់​មក​វិញ ។ ម្យ៉ាង​កីឡា​តេ​ក្វា​ន់​ដូ​ត្រូវ​គេ​មើលឃើញ​ថា​ចាប់ផ្ដើម​មាន​កម្រិត​ប្រហាក់ប្រហែល​នឹង​កីឡាករ​-​កីឡាការិនី​បរទេស​នោះ​ផង​ទើប​កីឡា​ប្រភេទ​នេះ​កាន់តែ​មាន​សន្ទុះ​ឡើងជា​បន្តបន្ទាប់​។ មានការ​ប៉ាន់​ស្មានថា មេដាយ​ដែល​កីឡាករ​-​កីឡាការិនី​កម្ពុជា​ដណ្ដើម​បាន​លើ​ឆាក​អន្តរជាតិ មិនមែន​ជាទី​បញ្ចប់​នោះ​ទេ ដោយសារ​តែ​ជើង​ខ្លាំង​នៅ​ក្នុង​ប្រភេទ​កីឡា​នេះ ក៏​កាន់តែ​មាន​សមត្ថភាព​។ ប្រសិនបើ ស៊ន សៀវ​ម៉ី បំបែក​ប្រវត្តិសាស្ត្រ​អាច​ដណ្ដើម​បាន​មេដាយ​ណាមួយ​ពី​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ក្នុង​ពេល​ខាង​មុខ នោះ​កីឡា​តេ​ក្វា​ន់​ដូ​ពិតជា​បាន​ឈាន​ឡើង​បន្ថែម​ទៀត​ហើយ​ក្នុង​ការ​ដណ្ដើម​មេដាយ​លើ​ឆាក​អន្តរ​ជាតិ។

យោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ចាប់តាំងពី​កម្ពុជា​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​តេ​ក្វា​ន់​ដូ​ឱ្យទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ កម្ពុជា​ទទួល​បាន​មេដាយ​ចំនួន​២៤​ហើយ​ដែល​ក្នុង​នោះ​រួម​មាន​៖

-១៩៩៧ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធិ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដោយ​កីឡាករ ហៀ​ង សុ​ត្រា

-២០០១ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធិ​ចំនួន​២ ពី​កីឡា​ស៊ី​ហ្គេ​ម​ដោយ​កីឡាករ ថេ​ន ថាវរៈ និង​កីឡាករ​ម៉េ​ង សុ​គ្រី​។

-២០០៣ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធិ​មួយ​គ្រឿង​ពី​ស៊ី​ហ្គេ​ម ដោយ​កីឡាករ ប៊ុត វិចិត្រ

-២០០៥ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធិ​មួយ​គ្រឿង​ពី​ស៊ី​ហ្គេ​ម ដោយ​កីឡាករ ប៊ុត វិចិត្រ

-២០០៧ ដណ្ដើម​បាន​មេដាយ​ប្រាក់​មួយ​គ្រឿង​ពី​ស៊ី​ហ្គេ​ម ដោយ​កីឡាករ​ថិ​ប ដា​រិ​ន និង​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធិ​២​គ្រឿង​ពី​ព្រឹត្តិការណ៍​នេះ​ដូច​គ្នា ដោយ​កីឡាករ​ស៊ន អេលីត និង​កីឡាការិនី  ឈឿ​ង ពុទ្ធា​រី​ម

-២០០៩ ដណ្ដើម​បាន​មេដាយ​ប្រាក់​៣​គ្រឿ​ពី​ស៊ី​ហ្គេ​ម ដោយ​កីឡាករ ឆូ​យ ប៊ូ​ថង កីឡាករ​ស៊ន អេ​លី​ត និង​កីឡាករ​សូរ ណា​រ៉ូ​។ ក្នុង​ព្រឹត្តិការណ៍​ដដែល មេដៃ​សំរឹទ្ធិ​ចំនួន​៤​ក៏​ត្រូវ​ដណ្ដើម​បាន​ផង​ដែរ តាម​រយៈ​កីឡាករ​ជាតិ ខេមរា កីឡាការិនី ជាង ប៊ុ​ន​ណា កីឡាការិនី ស៊ន ដា​វី​ន និង​កីឡាការិនី ឈឿ​ង ពុទ្ធា​រី​ម​។

-២០១១ ដណ្ដើម​បាន​មេដាយ​ប្រាក់​មួយ​គ្រឿង​ដោយ​កីឡាការិនី ស៊ន ដា​វី​ន និងសំរឹទ្ធិ​៣​គ្រឿង​ពី​ស៊ី​ហ្គេ​ម​ដូច​គ្នា​ដោយ​កីឡាការិនី​ឈឿ​ង ពុទ្ធា​រី​ម កីឡាការិនី​ស៊ន សៀវ​ម៉ី  និង​កីឡាករ​ផ​ន វិ​រៈ​។

-២០១៣ ទទួល​បាន​មេដៃ​មាស​ពី​ស៊ី​ហ្គេ​ម ដោយ​កីឡាការិនី ស៊ន សៀវ​ម៉ី ប្រាក់​២​គ្រឿង​ដោយ​កីឡាករ ម៉ៅ សុផល កីឡាការិនី ស៊ន ដា​វី​ន និង​មេដាយ​សំរឹទ្ធ​២​គ្រឿង​ពី​ស៊ី​ហ្គេ​ម​ដូច​គ្នា​ដោយ​កីឡាការិនី ឈឿ​ង ពុទ្ធា​រី​ម និង​កីឡាការិនី ឈឿ​ង លី​ណា​។

-២០១៤ ដណ្ដើម​បាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ដោយ​កីឡាការិនី​ស៊ន សៀវ​ម៉ី

-២០១៥ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​២​គ្រឿង​ពី​ស៊ី​ហ្គេ​ម ដោយ​កីឡាការិនី ឈឿ​ង ពុទ្ធា​រី​ម និង​កីឡាករ ផល សុ​វ​ណ្ណាត់​។

មេដាយ​ដែល​ប្រកាស​ខាងលើ​មិន​ទាន់​រាប់​បញ្ចូល​មេ​ដោយ​ដែល​កីឡាករ​ស៊ន អេ​លី​ត ដណ្ដើម​បាន​ពី​អន្តរជាតិ​ក្រៅពី​ព្រឹត្តិការណ៍​អាស៊ាន​នោះ​ផង​៕