ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Galaxy S7 ផ្តួល iPhone 6S លើ​ទឹកដី​អា​មេ​រិ​ក

7 ឆ្នាំ មុន

តួលេខ​ថ្មី​ពី​ការ​លក់​ស្មា​ត​ហ្វូ​ន​នៅ​អា​មេ​រិ​ក បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុមហ៊ុន Samsung Electronics បាន​ផ្តួល​គូប​ដិ​បក្ស​របស់​ខ្លួន​គឺ Apple ក្នុង​រយៈពេល​ពី​ខែមីនា ដល់​មិថុនា ២០១៦ ។ ទិន្នន័យ​នេះ​បាន​មក​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ

តួលេខ​ថ្មី​ពី​ការ​លក់​ស្មា​ត​ហ្វូ​ន​នៅ​អា​មេ​រិ​ក បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុមហ៊ុន Samsung Electronics បាន​ផ្តួល​គូប​ដិ​បក្ស​របស់​ខ្លួន​គឺ Apple ក្នុង​រយៈពេល​ពី​ខែមីនា ដល់​មិថុនា ២០១៦ ។ ទិន្នន័យ​នេះ​បាន​មក​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ Kantar WorldPanel ដោយ​បង្ហាញ​ថា ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Galaxy S7 បាន​យក​ប្រៀប​លើ​ផលិតផល iPhone 6S និង iPhone 6S Plus របស់ Apple នៅ​ចន្លោះ​ខែមីនា និង​ខែមិថុនា ។

ក្រុមហ៊ុន​ដដែល​នេះ​និយាយ​ថា Samsung Electronic គឺជា​ក្រុមហ៊ុន​ជាប់​ចំណាត់ថ្នាក់​ទី​១ ដែល​មាន​ភាគហ៊ុន​ប្រមាណ​៣៧% ខណៈ​ក្រុមហ៊ុន Apple មាន​២៩% ។ មន្ត្រី និង​ជា​អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​និយាយ​ថា លទ្ធផល​ចុង​ក្រោយ​នេះ​មិនមែន​មាន​ន័យ​ថា​សាំ​ស៊ុង​គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​អា​មេ​រិ​ក​ទេ តែ​ក្រុមហ៊ុន Apple បាន​ធ្វើ​ឱ្យ​បាត់បង់​ប្រជាប្រិយភាព​លើ​ទឹកដី​របស់​ខ្លួន ។

ក្នុង​លក្ខខណ្ឌ​ភាគហ៊ុន​នៃ​ការ​លក់​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​ដោយ Galaxy S7 បាន​ច្បាម​យក ១៦% ខណៈ iPhone 6S និង iPhone 6S Plus នៅ​តែ​មាន​ភាគហ៊ុន​ដដែល​១៤,៦% ។ ទន្ទឹម​គ្នា​នោះ​ដែរ ៥%​នៃ​អតិថិជន Apple បាន​ផ្លាស់​មក​ប្រើ Galaxy វិញ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​អ្នក​ប្រើប្រាស់​មាន​ភក្តីភាព​ជាមួយ Apple ពោល​គឺ​មាន​ចំនួន​៨៨% ខណៈ Samsung មាន ៨៦% ៕