ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ពិ​សិទ្ធិ ចូល​កាន់​តំណែង​អភិបាលរង​ស្រុក

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ លោក​សុខ ពិ​សិទ្ធិ ប្រធាន​រដ្ឋបាល​ស្រុក​កៀនស្វាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​ប្រកាស​តែងតាំង​ចូល​កាន់​មុខ​តំណែង​ជា

ខេត្តកណ្តាល ៖ លោក​សុខ ពិ​សិទ្ធិ ប្រធាន​រដ្ឋបាល​ស្រុក​កៀនស្វាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​ប្រកាស​តែងតាំង​ចូល​កាន់​មុខ​តំណែង​ជា អភិបាលរង​ស្រុក ក្រោម​អធិបតីភាព​លោក ជាវ តា​យ អភិបាលរង​ខេត្តកណ្តាល តំណាង​លោក​បណ្ឌិត​អភិបាល​ខេត្តកណ្តាល​។ ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​លោក​អភិបាល​អភិបាលរង​ស្រុក​កៀនស្វាយ​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ជុំវិញ​ស្រុក​។

លោក​អ៊ូ​ឈាង​អភិបាលស្រុក​កៀនស្វាយ​បាន​អាន​របាយការណ៍​សង្ខេប​ស្ដី​ពី​ការ​រីក​ចម្រើន​ក្នុងស្រុក​កៀនស្វាយ​ដែល​បាន​អនុវត្តន៍​កន្លង​មក​។ លោក សុខ ពិ​សិទ្ធិ ប្រធាន​រដ្ឋបាល​ស្រុក​កៀនស្វាយ​ទៅ​កាន់​មុខ​តំណែង​ជា អភិបាលរង​ស្រុក​កៀនស្វាយ​ជំនួស​លោក សោម ស៊ិ​ន អភិបាលរង​ត្រូវ​ចូល​និវត្តន៍​។ ក្នុង​ឱកាស​នោះ​ដែរ​លោក សុខ ពិ​សិទ្ធិ បាន​ឡើង​ប្តេ​ផ្ញា​ចិត្ត​ខិតខំ​យកចិត្តទុកដាក់​បម្រើ​ការងារ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ដែល​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​បាន​ដាក់​ជូន​។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​លោក ជាវ តា​យ អភិបាលរង​ខេត្តកណ្តាល តំណាង​ឲ្យ​លោក​បណ្ឌិត​អភិបាលខេត្តកណ្តាល បាន​មាន​មតិ​សំណេះសំណាល និង​ផ្តាំផ្ញើ​ដល់​លោក​អភិបាលរង​ស្រុក​កៀនស្វាយ​ដែល​ទើបតែ​ទទួល​តំណែង​ថ្មី និង​មានការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក សុខ ពិ​សិទ្ធិ ដែល​កន្លង​មក ក្នុង​នាម​លោក​ជា​ប្រធាន​រដ្ឋបាល​ស្រុក​បាន​ខិតខំ​យកចិត្តទុកដាក់​រួម​សាមគ្គី​សហការ​គ្នា យ៉ាង​សកម្ម​ក្នុង​កម្មវិធី​នយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៣ នីតិកាល​ទី​៥ នៃ​រដ្ឋសភា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន ជា​នាយក​រដ្ឋមន្ត្រី​។

ផ្អែក​លើ​បទ​ពិសោធន៍​ការងារ​អនុវត្ត​កន្លង​មក​ទើប​ថ្នាក់ដឹកនាំ​ខេត្តកណ្តាល​បាន​លើក​សំណើ​ទៅ​ក្រសួងមហាផ្ទៃ ស្នើ​សុំ​តែងតាំង​លោក សុខ ពិ​សិទ្ធិ ប្រធាន​រដ្ឋបាល​ស្រុក​ទៅ​ជា​អភិបាលរង​ស្រុក​កៀនស្វាយ​។ ក្នុង​នាម​អភិបាលរង​ដែល​បាន​តែងតាំង​ថ្មី​នេះ​ត្រូវ​បន្ត​ដឹកនាំ​អនុវត្ត​មុខ​តួនាទី​ខ្លួន​ឲ្យ​បាន​ល្អ មិន​ត្រូវ​យក​តួនាទី​ជា​អភិបាលរង​ស្រុក​ទៅ​គាបសង្កត់​ថ្នាក់​ក្រោម​ឲ្យ​ធ្វើ​តាមតែ​ចិត្ត​ទេ​។

យើង​ត្រូវ​ចេះ​រួបរួម​គ្នា​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ​ពិសេស​ខិតខំ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម សហការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទូលំទូលាយ​។ អាជ្ញាធរ​ស្រុក​ត្រូវ​បង្កើត​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​រួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​បង្កើត​កិច្ច​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កុំ​ឲ្យ​កើត​មាន​ក្នុង​ទឹកដី​ស្រុក​កៀនស្វាយ​៕