ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សៀមរាប​ជាប់​ចំណាត់ថ្នាក់​ជា​ក្រុង​ល្អ​បំផុត​ប្រចាំឆ្នាំ​2016

7 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ទស្សនាវដ្តី​ល្បីឈ្មោះ​របស់​អា​មេ​រិ​ក Travel+Leisure ដែល​មាន​អ្នក​អាន​ជិត​៥​លាន​នាក់​ជុំវិញ​ពិភពលោក​បាន​បង្ហាញ​ពី​ការ​វាយតម្លៃ​មានឈ្មោះ​ថា «World’s Best City» ឬ «​ទីក្រុង​ល្អ​បំផុត​របស់​ពិភពលោក​» ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ទស្សនាវដ្តី​ល្បីឈ្មោះ​របស់​អា​មេ​រិ​ក Travel+Leisure ដែល​មាន​អ្នក​អាន​ជិត​៥​លាន​នាក់​ជុំវិញ​ពិភពលោក​បាន​បង្ហាញ​ពី​ការ​វាយតម្លៃ​មានឈ្មោះ​ថា «World’s Best City» ឬ «​ទីក្រុង​ល្អ​បំផុត​របស់​ពិភពលោក​» ។ បញ្ជី​តារាង​រួម​មាន​ក្រុង​ចំនួន​១៥ ដែល​ក្នុង​នោះ​ក្រុង​សៀមរាប​របស់​កម្ពុជា ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១៣ ក្នុង​ចំណោម​ក្រុង​ផ្សេង​ទៀត​លើ​ពិភពលោក ។

ខាងក្រោម​នេះ​ជា​ការ​វាយតម្លៃ​ដោយ​មាន​ពិន្ទុ​កំណត់​ច្បាស់លាស់​ពី​ទស្សនាវដ្តី Travel+Leisure ។
១-​ក្រុង Charleston រដ្ឋ​ការ៉ូ​លី​ណា សហរដ្ឋអាមេរិក​មាន​ពិន្ទុ​៩១,៦៦
២-​ក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ មាន​ពិន្ទុ ៩១,២៥
៣-​ក្រុង San Miguel de Allende ប្រទេស​ម៉ិ​ក​ស៊ិ​ក​មាន​ពិន្ទុ ៩១,១៩
៤-​ក្រុង Florence ប្រទេស​អីុតា​លី​មាន​ពិន្ទុ ៨៩,៨៥
៥-​ក្រុង​ឡួ​ង​ប្រា​បាង ប្រទេស​ឡាវ មាន​ពិន្ទុ ៨៩,៨៥
៦-​ក្រុង​ក្យូ​តូ​ប្រទេស​ជប៉ុន​មាន​ពិន្ទុ ៨៩,៧៥
៧-​ក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក​មាន​ពិន្ទុ ៨៩,៧៥
៨-​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ មាន​ពិន្ទុ​៨៩,៦០
៩-​ក្រុង​សាវ៉ា​ណា ប្រទេស​ហ្ស៊​ក​ហ្ស៊ី មាន​ពិន្ទុ ៨៩,៥៧
១០-​ក្រុង Cape Town ប្រទេស​អាហ្វ្រិក​ខាងត្បូង​មាន​ពិន្ទុ ៨៩,៤៦ 
១១-​ក្រុង Rome ប្រទេស​អីុ​តា​លី មាន​ពិន្ទុ ៨៩,២២
១២-​ក្រុង Beirut ប្រទេស​លី​បង់ មាន​ពិន្ទុ ៨៩ 
១៣-​ក្រុង​សៀមរាប ប្រទេស​កម្ពុជា មាន​ពិន្ទុ ៨៨,៩៦១
១៤-​ក្រុង​បាងកក​ប្រទេស​ថៃ​មាន​ពិន្ទុ ៨៨,៩៦
១៥-​ក្រុង Cuzco ប្រទេស​ប៉េ​រូ មាន​ពិន្ទុ ៨៨,៩៥៨ ៕