ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពៃណី​សងបំណុល​ជា​ក្មេង​ស្រី​ឱ្យទៅ​សត្រូវ

7 ឆ្នាំ មុន

ទើបតែ​មាន​អាយុ​៥​ឆ្នាំ ក្មេង​ស្រី Nazia ត្រូវ​បង្ខំ​ឱ្យ​យក​មនុស្ស​ចាស់​ម្នាក់​ជា​ប្តី ដោយ​នាង​មិន​ធ្លាប់​ស្គាល់​មុខ​ផង ។ តាម​ពិត​នេះ​ជា​សំណង​ក្នុង​រឿង​ក្តី​សម្លា.ប់​អ្នក​ជិតខាង​ដែល​ឪពុកមា​របស់​នាង​បង្ក​ឡើង ពេល​មាន​ជម្លោះដីធ្លី ។

ទើបតែ​មាន​អាយុ​៥​ឆ្នាំ ក្មេង​ស្រី Nazia ត្រូវ​បង្ខំ​ឱ្យ​យក​មនុស្ស​ចាស់​ម្នាក់​ជា​ប្តី ដោយ​នាង​មិន​ធ្លាប់​ស្គាល់​មុខ​ផង ។ តាម​ពិត​នេះ​ជា​សំណង​ក្នុង​រឿង​ក្តី​សម្លាប់​អ្នក​ជិតខាង​ដែល​ឪពុកមា​របស់​នាង​បង្ក​ឡើង ពេល​មាន​ជម្លោះដីធ្លី ។

រាល់​កំហឹង​ធ្លាក់​លើ​ក្មេង​ស្រី
រហូត​មក​ទល់​បច្ចុប្បន្ន ខេត្ត​ក្រុង​ជា​ច្រើន​របស់​ប៉ា​គី​ស្ថាន ជិត​ព្រំប្រទល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រង់​តំបន់​ដែល​ពពួក​ជនពនេចរ​រស់នៅ​រាយ​ប៉ាយ នៅ​តែ​ប្រកាន់ខ្ជាប់​ប្រពៃណី Swara គឺ​ក្មេង​ស្រី​របស់​គ្រួសារ​ដែល​មាន​កំហុស​សម្លាប់​មនុស្ស​ត្រូវ​គេ​ប្រគល់​ឱ្យ​សត្រូវ​របស់​ខ្លួន «​ទុកជា​សំណង​» ក្រោម​លេស​អាពាហ៍ពិពាហ៍ ។

ឯកសារ​ជា​ច្រើន​បញ្ជាក់​ថា ប្រពៃណី Swara កើត​មាន​តាំងពី​ជិត​៤០០​ឆ្នាំ​មុន ពេល​មាន​ជម្លោះ​ដណ្តើម​ដីធ្លី​គ្នា​នៅ Mianwati ប្រទេស​ប៉ា​គី​ស្ថាន បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជិត​៨០០​នាក់ ។ នៅ​សម័យ​នោះ ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ​មូលដ្ឋាន​ដែល​គេ​ហៅ​ថា Jirga បាន​ចេញ​សេចក្តី​សម្រេចចិត្ត​ថា សងបំណុល​ជា​ក្មេង​ស្រី​គឺ​ត្រឹមត្រូវ​បំផុត​សម្រាប់​ដោះ​ស្រាយ​ទំនាស់ ព្រោះ​គ្រួសារ​ទាំង​សងខាង​នឹង​ក្លាយជា​ដន្លង​គ្នា ។ តាំងពី​នោះ​មក ប្រពៃណី Swara ត្រូវ​បាន​អនុវត្ត​ពី​មួយ​ជំនាន់​ដល់​មួយ​ជំនាន់​រហូត​មក​ទល់​បច្ចុប្បន្ន ។ ឆ្នាំ​២០១៤ អ្នក​សារព័ត៌មាន​កត់ត្រា​បាន​ថា មាន​៤០០​ករណី​ក្មេង​ស្រី​ប៉ាគី​ស្ថាន​ត្រូវ​បង្ខំ​ឱ្យ​យកប្តី​តាម​ប្រពៃណី Swara ។

ដោយហេតុ​ប្រពៃណី Swara ជា​អាពាហ៍ពិពាហ៍​បង្ខិតបង្ខំ​រវាង​សត្រូវ​និង​សត្រូវ​ទើប​គ្មាន​ការ​រៀប​ការ​ចេញ​មុខ​ដូច​អាពាហ៍ពិពាហ៍​ឯ  ទៀត ។ ក្មេង​ស្រី​ត្រូវ​ជិះ​លា ឬ​សេះ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ខាង​ប្តី​ដោយ​ខ្លួនឯង ដោយ​នាង​គ្មាន​សិទ្ធិ​បដិសេធ​គ្មាន​សិទ្ធិ​បញ្ចេញមតិ​អ្វី​ទាំងអស់ ។ បើ​នាង​ហ៊ាន​តវ៉ា​សូ​ម្បី​មួយ​ម៉ាត់ នោះ​នឹង​ត្រូវ​គេ​វាយដំ ធ្វើ​ទារុណកម្ម​គ្រប់​បែប​យ៉ាងរ​ហូត​ក្លាយជា​ជន​ពិការ​ក៏​មាន ។

ទារុណកម្ម​អាពាហ៍ពិពាហ៍​ដែល​គ្មាន​សេចក្តី​ស្រឡាញ់
វិល​ត្រឡប់​ទៅ​មើល​រឿង​ផ្ទាល់ខ្លួន​របស់​នាង Nazia វិញ​, ក្រោយ​ពេល​ជ្រុលដៃ​សម្លាប់​មនុស្ស​ខាង​គូប្រជែង​រួច ឪពុក​មាន​របស់ Nazia រត់គេច​ខ្លួន​បាត់​ស្រមោល ។

ដោយហេតុ​ពេល​រត់គេច​ខ្លួន​នោះ គេ​មិន​ទាន់​មានកូន​ស្រី ហេតុនេះ​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ​មូលដ្ឋាន​មាន​សិទ្ធិ​កាត់សេចក្តី​តាម​ច្បាប់​ប្រពៃណី គឺ​ពួក​គេ​តម្រូវ​ឱ្យ​យក​កូនស្រី​របស់​បងប្រុស​ជន​ដៃដល់​នោះ​ធ្វើ​ជា​សំណង ។ ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ​មូលដ្ឋាន​កាត់សេចក្តី​រួច​ភ្លាម រាត្រី​ចង្រៃ​ក៏​មក​ដល់​ធ្វើ​ឱ្យ Nazia ឈឺចាប់​អស់​មួយ​ជីវិត ។ ពាក់កណ្តាល​អធ្រាត្រ​ស្រាប់តែ​លេច​បុរស​ម្នាក់​មក​ចាប់​នាង​ដល់​ក្នុងផ្ទះ ទោះ​នាង​ប្រឹង​រើបម្រះ​យ៉ា​ង​ណា​ក៏​រើ​មិន​រួច ព្រោះ​ខ្លួន​ទើបតែ​មាន​អាយុ​៥​ឆ្នាំ​នៅ​តូច​ណាស់ ។ ចំណែក​មនុស្ស​ក្នុងផ្ទះ​នាង​បាន​ត្រឹមតែ​អង្គុយ​មើល អត់​មាន​អ្នក​ណា​ហ៊ាន​ជួយ​នាង​សោះ ។ គេ​យក​នាង​ដល់​ខាង​មុខ​ក្រុមប្រឹក្សា​ចា​រ្យ​មូលដ្ឋាន ហើយ​បុរស​ដែល​ចាប់​នាង​នោះ​ក៏​មក​អង្គុយ​ក្បែរ​នាង និង​ពិនិត្យ​មើល​នាង​តាំងពី​ក្បាល​រហូត​ចុងជើង ហាក់ដូច​ចង់​សង្កេត​ឱ្យ​ច្បាស់ តើ​នាង​គ្រប់​លក្ខណសម្បត្តិ​អាច​ធ្វើ​ប្រពន្ធ​របស់​ខ្លួន​បាន​ឬ​អត់ ។

ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ​មូលដ្ឋាន​តម្រូវ​ឱ្យ​គ្រួសារ Nazia ត្រូវ​សង​ទៅ​គេ​ជា​កូនស្រី​តូច​ម្នាក់ ពពែ​ពីរ​ក្បាល និង​ដីស្រែ​មួយ រួច​ហើយ​កំណត់​ថា ដោយហេតុ Nazia នៅ​ក្មេង​ពេក អនាគត​ប្តី​នាង​ត្រូវ​រង់ចាំ​ប៉ុន្មាន​ឆ្នាំ​ទៀត ទើប​អាច​រួម​ភេទ​ជាមួយ​នាង​បាន ។ ចំណែក Nazia វិញ ត្រូវ​ស្លៀកពាក់​សំពត់​អាវ Chadar គឺ​សំពត់​អាវ​សម្រាប់​ស្រី្ត​មាន​ប្តី​នៅ​បា​៉​គី​ស្ថាន ចាប់ពី​ពេល​នេះ​ទៅ​ដែរ ។ តាំងពី​ពេល​នោះ​មក Nazia ត្រូវ​អ្នកផង​ហៅ «​កុមារី Swara» រហូត ។

កាន់តែ​ធំ Nazia កាន់តែ​នឹក​ភ័យ​ខ្លាច​រឿង​អាក្រក់​ស្មាន​មិន​ដល់​នឹង​ធ្លាក់​មក​លើ​ខ្លួន​ក្នុង​ថ្ងៃ​ណាមួយ ខណៈ​គ្រួសារ​របស់​នាង​កំពុង​ធ្លាក់​ក្នុង​ស្ថានភាពរ​កបាយ​ហូប​លែង​បាន ។ ឪពុក​នាង​ជា​កសិករ​ក្រីក្រ​អត់​ចេះអក្សរ​សូ​ម្បី​មួយ​តួ ។ ក្រោយ​អស់​ស្រែ និង​អស់សត្វ​ចិញ្ចឹម​ដែល​ជា​ពពែ​មាន​តែ​ពីរ​ក្បាល​នោះ គាត់​ទៅ​ធ្វើ​កម្មករ​សំណង់ ចំណែក​ម្តាយ​នាង​ទៅ​ស៊ីឈ្នួល​ធ្វើការ​តាម​ផ្ទះ​បាន​កម្រៃ​តិចតួច ៕