ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​បុរាណ​បេតិកភណ្ឌ​ពិភពលោករបស់​ម៉ា​លី​ប្រឈម​នឹង​គ្រោះថ្នាក់

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កិច្ចប្រជុំ​របស់​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហ​ប្រជាជាតិ (UNESCO) នៅ​ក្រុង​អីុ​ស្តង់​ប៊ុល

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កិច្ចប្រជុំ​របស់​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហ​ប្រជាជាតិ (UNESCO) នៅ​ក្រុង​អីុ​ស្តង់​ប៊ុល កាលពី​ថ្ងៃ​ទី​១៣ កក្កដា ២០១៦ បាន​ចាត់​ទុក​ក្រុង Djenne ជា​ក្រុង​បុរាណ​នៅ​មាត់ទន្លេ « Niger» ភាគ​កណ្តាល​ប្រទេស​ម៉ា​លី​ជា​បេតិកភណ្ឌ​ពិភពលោក ស្ថិត​ក្នុង​គ្រោះថ្នាក់ ។ ចាត់ទុកជា​ក្រុង​បុរាណ​ប្រឈម​គ្រោះថ្នាក់ ព្រោះ​រង​ការ​គំរាមកំហែង​ពី​ពួក​អាល់​កៃ​ដា និង​ក្រុម  Ansar Dine នៅ​ប្រទេស​ម៉ា​លី។

ក្រុង  Djenne គឺជា​ទីតាំង​នៃ​អគារ​បុរាណ​ធំ​ចំនួន​៤ ដែល​សាងសង់​ពី​ថ្មភក់ ព័ទ្ធ​ជុំវិញ​ដោយ​ផ្ទះ​របស់​ពលរដ្ឋ​ប្រហែល​២.០០០​ខ្នង មាន​ប្រវត្តិ​ដ៏​ចំណាស់​ស្ថិត​ក្នុង​សតវត្ស​ទី​៣ មុន​គ្រឹ​ស្ត​សករាជ និង​បាន​ចុះបញ្ជី​ដោយ​អង្គការ​យូ​ណេ​ស្កូ ជា​វត្ថុ​អច្ឆរិយ​ផ្នែក​ធម្មជាតិ និង​វប្បធម៌ កាលពី​ឆ្នាំ​១៩៨៨ ។

ក្រុង​បុរាណ​នោះ​បាន​ក្លាយជា​គោលដៅ​វាយប្រហារ​របស់​ក្រុម​ក្បាលរឹង Ansar Dine ដែល​បាន​បំផ្លិចបំផ្លាញ​ទីតាំង​បុរាណ​ជា​ច្រើន​កន្លែង​កាលពី​ឆ្នាំ​២០១២ ក្រោយមក​បារាំង​ជា​អតីត​អាណានិគម​របស់​ម៉ា​លី បាន​បញ្ជូន​កងទ័ព​ទៅ​វាយ​បណ្តេញ​ពួក​ទាំងនោះ​ចេញ​ក្នុង​រយៈពេល​១​ឆ្នាំ​បន្ទាប់​មក ៕