ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ពីរ​នាក់​២​នាក់​លួច​ប្រចាំ​តំបន់ រួចខ្លួន​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចោរ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ចេញ​ធ្វើ​សកម្មភាព​លួច និង​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ផ្លូវ និង​តាម​ផ្ទះ ហើយ​បាន​ប្រទះ​ឃើញ​រថយន្ត​កូរ៉េ​ដឹក​

រាជធានី​ភ្នំពេញ ៖ ចោរ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ចេញ​ធ្វើ​សកម្មភាព​លួច និង​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ផ្លូវ និង​តាម​ផ្ទះ ហើយ​បាន​ប្រទះ​ឃើញ​រថយន្ត​កូរ៉េ​ដឹក​គ្រឿងទេស​១​គ្រឿង ដែល​ម្ចាស់​គេ​ដឹក​ដើរ​លក់រាយ និង​បោះ​ដុំ​តាម​ផ្ទះ​ម៉ូយ ហើយ​ឆ្លៀតពេល​ដែល​ម្ចាស់​ចំហ​ទ្វារ​យក​គ្រឿងទេស​ដាក់​ឲ្យ​ម៉ូយ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​នោះ ជិះ​ម៉ូតូ​ទៅ​ឈប់​ជិត​រួច បាន​ធ្វើ​សកម្មភាព​លួច​យក​គ្រឿងទេស និង​អីវ៉ាន់​នៅ​ក្នុង​រថយន្ត​នោះ​។

តែ​ជា​អកុសល​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់ ស្រែក​ឆោឡោ​ថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហើយ​ជន​ទាំង​ពីរ​នាក់​នោះ ក៏​បាន​រត់​ចោល​ម៉ូតូ​១​គ្រឿង​។ បន្ទាប់​មក​នគរបាល បាន​ដេញ​តាម​ដែរ​ប៉ុន្តែ រក​មិនឃើញ ក៏​បាន​ជួល​ម៉ូតូ​រ៉ឺ​ម៉​ម៉ូតូ​កង់​បី​ដឹក​ម៉ូតូ​ចោរ​នោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ខាងលើ ព្រោះ​ជន​នោះ​តែង​បាន​ចេញ​ធ្វើ​សកម្មភាព​លួច​បែប​នេះ​ជា​បន្តបន្ទាប់ តែ​ពេល​នេះ​បាន​គេចខ្លួន​បាត់​ទៀត​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ត្រង់​ចំណុច​មុខ​រោងចក្រ​កាត់ដេរ​៦​ជាន់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ម៉ូតូ​ដែល​ក្រុម​ចោរ​ដៃ​ឆើត​រត់​ចោល​នោះ ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1T-8566 ហើយ​ម៉ូតូ​នេះ​អត់​មាន​ចង្កៀង​មុខ និង​អាវ​ទេ មាន​តែ​តួ​និង​ម៉ាស៊ីន​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​រក្សា​ទុក​។

ដោយឡែក​រថយន្ត ដឹក​គ្រឿងទេស មិន​ស្គាល់​ម៉ាក​នោះ​ទេ ប៉ុន្តែ​ជា​ប្រភេទ​រថយន្ត​កូរ៉េ ចំណុះ​១​តោន និង​មាន​ទ្រុង​ដាក់​អីវ៉ាន់​ខាងក្រោយ​។ ហើយ​ក្រោយ​ពេល​កើតហេតុ​បាន​បើក​បន្តដំណើរ​ទៅ​មុខ​ទៀត​បាត់​ស្រមោល មិន​បាន​ប្ដឹងផ្ដល់​នោះ​ទេ ព្រោះ​គ្មាន​ការ​បាត់បង់​អីវ៉ាន់​នោះ​ឡើយ​។ កម្លាំង​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​ខាងលើ បាន​ចេញ​ធ្វើ​សកម្មភាព លួច​និង​ឆក់ នៅ​តាម​ផ្លូវ​សាធារណៈ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​ជិះ​ម៉ូតូ​ខាងលើ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បានឃើញ​រថយន្ត​ដឹក​គ្រឿងទេស​ចំហ​ទ្រុង​ដោយ​ម្ចាស់​បើកទ្វារ ទ្រុង​យក​អីវ៉ាន់​ដាក់​ឲ្យ​ម៉ូយ​នៅ​ជិត​នោះ​ដែរ​។

ខណៈនោះ​ជនសង្ស័យ​បាន ឈប់​ម៉ូតូ​រួច​បាន​ធ្វើ​សកម្មភាព​លួច​យក​គ្រឿងទេស និង​អីវ៉ាន់​នៅ​ក្នុង​រថយន្ត​នោះ ប៉ុន្តែ​ម្ចាស់​បានឃើញ​ទាន់ ក៏​ស្រែក​ឆោឡោ​ថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ខ្លាច នាំ​គ្នា​រត់គេច​ខ្លួន​ចោល​ម៉ូតូ​តែ​ម្ដង​។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា ក្រុម​ជនសង្ស័យ​ខាងលើ​នោះ បាន​ចេញ​ធ្វើ​សកម្មភាព​រាល់ថ្ងៃ ដោយ​ពួក​គេ​ជិះ​ម៉ូតូឌុប​គ្នា ចេញ​ដើរ​លួច​ហើយ​ប៉ះ​ត្រង់​ណា​លួច​ត្រង់​នឹង របស់​អ្វី​ក៏​លួច​ដែរ ឲ្យ​តែ​មើលទៅ របស់​នោះ​មាន​តម្លៃ​អាច​លក់​បាន​ប្រាក់​គឺ​លួច​ហើយ មាន​អ្នក​រង​គ្រោះ​ដោយ​ចោរ​នោះ​លួច​ច្រើន​នាក់​មក​ហើយ ម្យ៉ាងទៀត​ជន​នោះ មានសំណាង​រត់គេច​ខ្លួន​រួច​រហូត ជាក់ស្ដែង​ពេល​នេះ​នៅ​តែ​រត់​រួច​ដដែល​៕