ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ​រស់​កាន់តែ​ហោច សាច់​ព្រៃ​ស្រស់​នៅ​ផ្សារ​កាន់តែ​ច្រើន

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ សាច់​ព្រៃ​ស្រស់​ជាង​៧​គីឡូក្រាម និង​សត្វ​រស់​មួយ​ចំនួន​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ​របស់​រដ្ឋបាល​ព្រៃឈើ រួម​សហ​ការណ៍​ជាមួយ

ខេត្តស្ទឹងត្រែង ៖ សាច់​ព្រៃ​ស្រស់​ជាង​៧​គីឡូក្រាម និង​សត្វ​រស់​មួយ​ចំនួន​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ​របស់​រដ្ឋបាល​ព្រៃឈើ រួម​សហ​ការណ៍​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ធ្វើការ​បង្ក្រាប និង​ដកហូត ហើយ​បាន​កសាង​សំណុំរឿង​តាម​តាម​នីតិវិធី កាលពី​ថ្ងៃ​ទី​១៣ កក្កដា ២០១៦ នៅ​ក្រុង​ស្ទឹង​ត្រែង​។ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មានការ​អង្កេត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្តី​ពី​ការ​ទិញ​លក់​សាច់សត្វ​ព្រៃ​ស្រស់ និង​រស់ កម្លាំង​អន្តរាគមន៍​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ​របស់​រដ្ឋបាល​ព្រៃឈើ​រួម​ជាមួយ​ជំនាញ​ខេត្ត បាន​ចុះ​រឹបអូស​សាច់​ព្រៃ​ស្រស់ និង​រស់​ដែល​អាជីវករ​កំពុង​ដាក់​លក់​នៅ​លើ​ទីផ្សារ​នាំ​មក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ធ្វើ​កិច្ចសន្យា និង​អប់រំ​បង់​ផាកពិន័យ​អន្តរកាល​ទៅ​តាម​ច្បាប់រដ្ឋបាល​ព្រៃឈើ​។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ថា ស្ថិត​ក្នុង​ការ​ចុះ​អនុវត្ត​ច្បាប់​នោះ​មាន​បី​ករណី​ផ្សេង​ពី​គ្នា ក្នុង​នោះ​ករណី​ទី​១​ជំនាញ​បាន​រឹបអូស​សាច់​ព្រៃ​ស្រស់​មួយ​ចំនួន​នៅ​លើ​ផ្សារ​ដែល​ពុំ​មាន​ម្ចាស់​(​ម្ចាស់​រត់គេច​ខ្លួន​) ករណី​ទី​២ បង្ក្រាប់​លើ​ទីតាំង​លក់​ដែល​រឹបអូស​បាន​សាច់​ស្រស់​មួយ​ចំនួន​ឃាត់ខ្លួន​អ្នកលក់​ម្នាក់​ធ្វើការ​អប់រំ ផាកពិន័យ​ដោយសារ​តែ​ការ​ទិញ​លក់​របស់​គាត់​មាន​ចំនួន​តិចតួច​និង​ករណី​ទី​៣ ជំនាញ​ស្ទាក់​ឃាត់​ម៉ូតូ​មួយ​គ្រឿង​ដឹក​សត្វព្រៃ​រស់ និង​សាច់​ស្រស់ ហើយ​ម្ចាស់​បាន​រត់គេច​ខ្លួន​គ្រានោះ​ដែរ​។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ជំនាញ​រួម​មាន​អន្តរាគមន៍​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ផង​នោះ គេ​បានឃើញ​អ្នកលក់​សាច់​ព្រៃ​ស្រស់ និង​សត្វរ​ស់បាន​ប្រញាប់ប្រញាល់​វេច​ខ្ចប់ និង​យក​សាច់​ព្រៃ​ស្រស់ និង​រស់​រត់​កាត់​ផ្សារ​យ៉ាង​ប្រសាច តែ​ជំនាញ​ឃាត់ខ្លួន​បាន​ស្ត្រី​ម្នាក់​រួម​នឹង​សាច់​ព្រៃ​ស្រស់​បន្តិចបន្តួច​ប៉ុណ្ណោះ​។

ក្រោយ​ការ​បង្ក្រាប​អាជីវកម្ម​ទិញ​លក់​សាច់សត្វ​ព្រៃ​ស្រស់ និង​រស់​លើ​ទីផ្សារ​មក ផ្នែក​ជំនាញ​បាន​នាំ​មក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​មាន​ចំណាត់ការ​។ ជាក់ស្តែង​សាច់​ព្រៃ​ស្រស់​ដែល​ដកហូត​បាន​រួម​មាន​សាច់​ឈ្លូស​ចំនួន​៦,៥​គីឡូក្រាម សាច់​ប្រមា​៥,៥​គីឡូក្រាម ក្រពះ​ប្រមា​ក្រៀម​ចំនួន​៤ និង​សត្វ​ត្រកួត​រស់​ចំនួន​ពីរ​ក្បាល ក្រៅពី​ដកហូត​សាច់​ព្រៃ​ស្រស់ និង​រស់ ផ្នែក​ជំនាញ​បាន​ដកហូត​ម៉ូតូ​ម៉ា​ហុងដា វេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ អត់​ស្លាក់​លេខ​មួយ​គ្រឿង​ទៀត​។

ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ជំនាញ​បាន​ធ្វើការ​បង្ក្រាប និង​ដកហូត​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​រួច​មក មានការ​សម្របសម្រួល​ពី​ថ្នាក់លើ​ផង​នោះ​ជំនាញ​បាន​ស​ម្រ​ច​ថា​សាច់សត្វ​ព្រៃ​ស្រស់​ដែល​ដកហូត​បាន​ត្រូវ​យក​ទៅ​កប់​ចោល និង​សត្វ​ត្រកួត​រស់ ផ្នែក​ជំនាញ​បាន​នាំ​យក​ទៅ​ប្រលែង​ចូល​ព្រៃ​វិញ​ផង​ដែរ​៕