ខេត្តកណ្តាល ៖ ជនសង្ស័យបីនាក់ត្រូវសមត្ថកិច្ចប៉ូលិសស្រុកកណ្តាលស្ទឹងឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២១ មីនា ពីបទជាប់ពាក់ព័ន្ធរឿងសម្លាប់បុរសម្នាក់កាលពីវេលាម៉ោង៩យប់ថ្ងៃទី២០ មីនា នៅចំណុចប្រឡាយលេខ៦៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ។
ជនសង្ស័យទាំងបីនាក់នោះ១-ឈ្មោះកែប ភារុំ អាយុ២៨ឆ្នាំ រស់នៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាកសិករ ២-ឈ្មោះអ៊ឹម ខ្លា អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រ និងទី៣-ឈ្មោះដាំ សំរេច អាយុ៣២ឆ្នាំ ជាកសិករ អ្នកទាំងពីររស់នៅភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកអ្នកស្លាប់ឈ្មោះសំ ចិន្តា អាយុ២៨ឆ្នាំ ជាអ្នកដើរទិញគោ មានទីលំនៅក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។
នៅព្រឹកថ្ងៃទី២០ មីនា ឈ្មោះសំ ចិន្តា បានទៅលេងផ្ទះម្តាយនៅភូមិបិនបោរ ឃុំព្រះពុទ្ធ ហើយវេលាម៉ោង៥ល្ងាចបានចូលរួមផឹកស៊ី ជាមួយប្អូនប្រុស និងមិត្តភក្តិ៥នាក់ទៀតរហូតដល់ម៉ោង៦ល្ងាច ទើបបែកគ្នា ។ នៅវេលាម៉ោង៩យប់ ឈ្មោះសំ ចិន្តាកាន់ពូថៅ និងបក្សពួកម្នាក់ទៀតកាន់កាំបិតផ្គាក់ទៅភូមិក្រាំងក្រូច សង្កាត់ទៀន ឃើញឈ្មោះជា បុរី ហៅគោ អាយុ១៩ឆ្នាំ ជាប្អូនប្រុសរបស់ឈ្មោះអ៊ឹម ខ្លា កំពុងអង្គុយផឹកស៊ីជាមួយបក្សពួកជាច្រើននាក់ទៀតក្នុងនោះមានជនសង្ស័យទាំងបីនាក់ផងដែរ នៅផ្ទះឈ្មោះតុង រី ។ ភ្លាមនោះឈ្មោះសំ ចិន្តា ដើរចូលទៅកាប់ឈ្មោះជា បុរី ហៅគោ មួយពូថៅត្រង់កញ្ចឹងក ។ ឃើញដូច្នេះឈ្មោះដាំ សំរេច ដែលអង្គុយក្នុងវង់ផឹកស៊ីបានស្ទុះជួយក៏ត្រូវបក្ខពួករបស់សំ ចិន្តា គ្រវាសត្រូវមួយកាំបិតត្រង់កែងដៃខាងឆ្វេង។ ក្នុងពេលនោះពួកអ្នកផឹកស៊ីបាននាំគ្នាស្រែកចោទទៅលើឈ្មោះសំ ចិន្តា ថាចោរៗផ្អើលប្រជា ពលរដ្ឋប្រមាណពី១០ ទៅ២០នាក់ ប្រដាប់ដោយកាំបិត ដំបងនិងដុំថ្ម ដេញវាយឈ្មោះសំ ចិន្តា និងបក្សពួកតាមខ្នងប្រឡាយ៦៣។ ទីបំផុត ក្រុមនោះបានកាប់ និងវាយឈ្មោះសំ ចិន្តា រហូតស្លាប់ក្នុងថ្លុកឈាម ។
ជនសង្ស័យទាំងបីនាក់បានសារភាពថា ពួកគេមិនបានទៅដល់កន្លែងឈ្មោះសំ ចិន្តា ស្លាប់ទេ គឺនៅយប់នោះពួកគេកំពុងអង្គុយផឹកស៊ី ស្រាប់តែឈ្មោះសំ ចិន្តា កាន់ពូថៅ និងបក្សពួកម្នាក់ទៀតកាន់កាំបិតផ្គាក់មកកាប់ឈ្មោះជា បុរី។ ពេលផ្អើលឆោឡោឡើងស្រែកថាចោរៗនោះប្រជាពលរដ្ឋដេញតាមក្រុមរបស់ឈ្មោះសំ ចិន្តា ចំណែកពួកគេ ក៏បានដេញតាមដែរ តែដេញបានប្រហែល១០០ម៉ែត្រ ក៏ត្រឡប់ក្រោយវិញ ។ ពួកគេបានយកឈ្មោះជា បុរី ហៅគោ ទៅមន្ទីរពេទ្យដើម្បីព្យាបាល ។ លុះមួយម៉ោងក្រោយមកឮថា សំ ចិន្តា ត្រូវគេវាយស្លាប់នៅប្រឡាយ៦៣ ទៅលើឈ្មោះសំ ចិន្តា ថាចោរៗផ្អើលប្រជា ពលរដ្ឋប្រមាណពី១០ ទៅ២០នាក់ ប្រដាប់ដោយកាំបិត ដំបងនិងដុំថ្ម ដេញវាយឈ្មោះសំ ចិន្តា និងបក្សពួកតាមខ្នងប្រឡាយ៦៣។ ទីបំផុត ក្រុមនោះបានកាប់ និងវាយឈ្មោះសំ ចិន្តា រហូតស្លាប់ក្នុងថ្លុកឈាម ។
ជនសង្ស័យទាំងបីនាក់បានសារភាពថា ពួកគេមិនបានទៅដល់កន្លែងឈ្មោះសំ ចិន្តា ស្លាប់ទេ គឺនៅយប់នោះពួកគេកំពុងអង្គុយផឹកស៊ី ស្រាប់តែឈ្មោះសំ ចិន្តា កាន់ពូថៅ និងបក្សពួកម្នាក់ទៀតកាន់កាំបិតផ្គាក់មកកាប់ឈ្មោះជា បុរី ពេលផ្អើលឆោឡោឡើងស្រែកថាចោរៗផ្អើលប្រជាពលរដ្ឋដេញតាមក្រុមរបស់ឈ្មោះសំ ចិន្តា ចំណែកពួកគេ ក៏បានដេញតាមដែរ តែដេញបានប្រហែល១០០ម៉ែត្រ ក៏ត្រឡប់ក្រោយវិញ ។ ពួកគេបានយកឈ្មោះជា បុរី ហៅគោ ទៅមន្ទីរពេទ្យដើម្បីព្យាបាល ។ លុះមួយម៉ោងក្រោយមកឮថា សំ ចិន្តា ត្រូវគេវាយស្លាប់នៅប្រឡាយ៦៣ ៕
ចែករំលែកព័តមាននេះ