ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ហាមលោក កឹម សុខា​ ចេញក្រៅប្រទេស​និងព្រមានឃុំខ្លួន

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ចៅក្រមស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ ​លោក ថាន់ ឡេង ​បានចេញដីកា​សម្រេចដាក់ជនត្រូវចោទ លោក កឹម សុខា​ ឲ្យស្ថិតនៅ​ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ​«បដិសេធក្នុងការចូលខ្លួន»​និងហាមចេញក្រៅប្រទេស ។

យោងតាមដីកា​ដែលទើបត្រូវបានគេផ្សព្វផ្សាយនៅថ្ងៃទី១៤ កក្កដានេះ ​លោកចៅក្រម ថាន់ ឡេង​ ក៍បានបញ្ជាភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លំាង​សាធារណៈអនុវត្តន៍ឲ្យបានសម្រេចតាមខ្លឹមសារ​នៃដីកាសម្រេចនេះ​និងត្រូវរាយ​ការណ៍មកចៅក្រមស៊ើប​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ក្នុងករណីជនត្រូវចោទឈ្មោះ​កឹម​ សុខា​ មិនគោរពតាមដីកាសម្រេចនេះ និងព្រមានឃុំខ្លួន​បណ្តោះអាសន្ន​តាមមាត្រា២៣០នៃក្រមព្រហ្មទណ្ឌ ក្នុងករណីលោក​ កឹម សុខា ​​គេចវេសដោយចេតនា​ពីកាតព្វកិច្ចត្រួតពិនិត្យ​តាម​​ផ្លូវតុលាការ ៕