ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​​សម្រាប់​ថ្ងៃ​ទី​13 កក្កដា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយក​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​នៃ​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​(​យប់​៣​លើក​) បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​៦​នាក់​(​ស្រី​ម្នាក់​) រង​របួសធ្ងន់​១៤​នាក់​(​ប្រុស​) និង​របួសស្រាល​៨​នាក់​(​ស្រី​ម្នាក់​) ។

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយក​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​នៃ​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​(​យប់​៣​លើក​) បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦​នាក់​(​ស្រី​ម្នាក់​) រង​របួសធ្ងន់​១៤​នាក់​(​ប្រុស​) និង​របួសស្រាល​៨​នាក់​(​ស្រី​ម្នាក់​) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៩​គ្រឿង រួម​មាន​ម៉ូតូ​១១​គ្រឿង រថយន្ត​ធុន​តូច​៦​គ្រឿង និង​រថយន្ត​ធុន​ធំ ២​គ្រឿង ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន ល្មើស​ល្បឿន ៥​លើក​(​ស្លាប់​៣​នាក់​), ប្រជែង​១​លើក​(​ស្លាប់​១​នាក់​),​មិន​ប្រកាន់​ស្តាំ​២​លើក​(​ស្លាប់​ម្នាក់​), បត់​គ្រោះថ្នាក់​១​លើក​(​ស្លាប់​ម្នាក់​), កត្តា​យានយន្ត ១​លើក ។ រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​រួម​មាន ខេត្ត​ព្រះ​សីហ​នុ ២​លើក ស្លាប់​ស្រី​ម្នាក់ របួស​៨​នាក់​, កំពង់ធំ ១​លើក ស្លាប់​ម្នាក់​, ក្រចេះ ១​លើក របួស​១​នាក់​, ឧត្តរមានជ័យ ១​លើក ស្លាប់ ១​នាក់ របួស​២​នាក់​, តាកែវ ១​លើក ស្លាប់​ម្នាក់ របួស​ម្នាក់ និង​ខេត្តកំពង់ស្ពឺ ១​លើក​(​ស្លាប់​ម្នាក់​) ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៣.៨០៥​គ្រឿង ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​១.៤៩៧​គ្រឿង និង​ពិន័យ​សរុប ២.៣០៨​គ្រឿង ៕