ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិភពលោក​កំពុង​ផ្លាស់​ប្តូរ​ការ​បង្កើត​ថាមពល តើ​អនាគត​វិស័យ​មួយ​នេះ​នឹង​ទៅ​ជា​បែប​ណា ?

7 ឆ្នាំ មុន

សព្វ​ថ្ងៃនេះ នៅ​ពេល​ដែល​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ថ្មី​មួយ​បាន​បង្កើត​ឡើង​លើ​ពិភពលោក វា​ទំនងជា​នឹង​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ដូច​ប្រេងឥន្ធនៈ​ដែរ ។ ដូច​កាលពី​ឆ្នាំ​២០១៥ ថាមពល​កកើត​ឡើង​វិញ​ចំនួន​៨៧០​ជី​ហ្គា​វ៉ា​ត់

សព្វ​ថ្ងៃនេះ នៅ​ពេល​ដែល​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ថ្មី​មួយ​បាន​បង្កើត​ឡើង​លើ​ពិភពលោក វា​ទំនងជា​នឹង​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ដូច​ប្រេងឥន្ធនៈ​ដែរ ។ ដូច​កាលពី​ឆ្នាំ​២០១៥ ថាមពល​កកើត​ឡើង​វិញ​ចំនួន​៨៧០​ជី​ហ្គា​វ៉ា​ត់ ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ប្រព័ន្ធ​ថាមពល​អគ្គិសនី​ពិភពលោក ចាប់តាំងពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ ។

ថ្មី​ៗ​នេះ បញ្ហា​បំពុលបរិយាកាស​ដោយ​ធូលី​កំពុង​បង្កក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​កូរ៉េ ។ រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម គឺជា​ប្រភព​មួយ​ដ៏​ចម្បង​បណ្តាល​ឱ្យ​មាន​ធូលី​ដី ។ ហេតុនេះ រដ្ឋាភិបាល​កូរ៉េ​បាន​ប្រកាស​ផែនការ​របស់​ខ្លួន​ដើម្បី​ផ្លាស់​ប្តូរ​ជា​បណ្តើរ​ៗ​នូវ​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម ទៅ​ជា​រោងចក្រ​មួយ​ដែល​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ។

គេ​សម្គាល់ថា នេះ​ជា​ចំណាប់អារម្មណ៍​មួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​ដើម្បី​ភាព​ស្រស់​ស្អាត និង​ធ្វើ​ឱ្យ​ប្រភព​ថាមពល​កាន់តែ​អាច​ប្រើប្រាស់​បាន​យូរ​។ ចំពោះ​ឧបសគ្គ​ក្នុង​ការ​បង្កើត​ថាមពល​មិន​ប៉ះពាល់​បរិស្ថាន ដែល​ភាគច្រើន​គិត​ថា ត្រូវ​ចំណាយ​ច្រើន និង​គ្មាន​ប្រសិទ្ធភាព​នោះ ឥឡូវនេះ​បច្ចេកវិទ្យា​បង្កើត​ថ្មី​នឹង​អាច​ដោះស្រាយ​ឧបសគ្គ​ទាំងនេះ​បាន ។ បើ​ដូច្នេះ​មែន សូ​ម្បី​តែ​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន ក៏​ថាមពល​កកើត​ឡើង​វិញ​បាន​ក្លាយជា​ការ​ប្រកួតប្រជែង​នៃ​ការ​ចំណាយ​ផង​ដែរ ។

យោង​តាម​ទីភ្នាក់ងារ​ហិរញ្ញវត្ថុ​ថាមពល​ថ្មី Bloomberg (BNFE) បានឱ្យ​ដឹង​ថា កម្រិត​ចំណាយ​អគ្គិសនី (LCOE) សម្រាប់​ថាមពល​ដើរ​ដោយ​ខ្យល់​បាន​ធ្លាក់​ចុះ​ពី​ឆ្នាំ​២០០៩ ប្រមាណ​១៥% នៅ​ឆ្នាំ​២០១៥ ។

នេះ​ជា​ភស្តុ​តាង​ជាមួយនឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​មជ្ឈមណ្ឌល​បរិស្ថានវិទ្យា ដើម្បី​បង្កើត​ថាមពល​កកើត​ឡើង​វិញ ដែល​មាន​មូលដ្ឋាន​នៅ​សហព័ន្ធ​អា​រ៉ាប់​រួម (GE) ។ តាម​រយៈ​ការ​ផ្តួចផ្តើម «ecomagination»  GE បាន​និង​កំពុង​អភិវឌ្ឍន៍​ប​ចេ្ច​ក​វិទ្យា​ដែល​បង្កើន​ប្រសិទ្ធភាព​ធនធាន កំណើនសេដ្ឋកិច្ច និង​បរិស្ថាន ។

ថ្មី​ៗ​នេះ ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ថាមពលបៃតង​ក៏​ត្រូវ​បាន​ទទួលស្គាល់​ដោយ​កំណត់​ត្រា​ពិភពលោក ជា​លើក​ដំបូង​ផង​ដែរ ។

រោងចក្រ Bouchain ស្ថិត​នៅ​ប្រទេស​បារាំង ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​រោងចក្រ​ថាមពល​មាន​ប្រសិទ្ធភាព​ជាងគេ​លើ​ពិភពលោក ដោយ​ផ្អែក​លើ​អត្រា​ប្រសិទ្ធភាព​ដែល​បាន​កើនឡើង​៦២,២% ។

ដូចដែល​យើង​កំពុង​រស់នៅ​ក្នុង​សង្គម​ឌី​ជី​ថ​ល​នា​ពេល​សព្វ​ថ្ងៃនេះ ដែល​ជា​សម័យ​ឌី​ជី​ថ​លអាច​បញ្ចេញ​គំរូ​ថ្មី​មួយ​សម្រាប់​ថាមពល​កកើត​ឡើង​វិញ ហើយ​ការ​វិភាគ​លើ​ទិន្នន័យ ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​មុន និង​កាន់តែ​ប្រសើរ​ផង​ដែរ ។

ចំពោះ​ប្រទេស​កូរ៉េ ដោយ​មានការ​បង្កើត​ឡើង​យ៉ាង​ល្អ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ព័ត៌មានវិទ្យា និង​មាន​អត្ថប្រយោជន៍​ក្នុង​ការ​បង្កើត​ឱកាស​ឌី​ជី​ថ​ល ។ ឧស្សាហកម្ម​ថាមពល​កូរ៉េ គួរ​ទទួលយក​ការ​ផ្លាស់​ប្តូរ​មក​សម័យកាល​ឌី​ជី​ថ​ល និង​ការ​វិភាគ​ទិន្នន័យ​ធំ​ៗ ដើម្បី​ឈាន​ដល់​ដំណាក់កាល​បន្តបន្ទាប់​ទៀត​នៃ​ការ​បង្កើត​ថាមពល ។

ការ​វិនិយោគ​នៅ​ក្នុង R&D (​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​) គឺជា​គន្លឹះ​ដើម្បី​អភិវឌ្ឍន៍​នៃ​ការ​បង្កើត​ថ្មី ដែល​នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ផ្សារ​ភ្ជាប់​ទៅ​សេដ្ឋកិច្ច និង​បរិស្ថាន ៕