ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​នូ​វែ​ល​សេ​ឡង់​ដើរ​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​ហ្វ៊ី​ជី​ប្រទះ​ឃើញ​ក្បាលមនុស្ស

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្តី​-​ប្រពន្ធ​ជនជាតិ​នូ​វែ​ល​សេ​ឡង់ ដែល​ដើរ​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់​សម្រាក់​នៅ​ប្រទេស​ហ្វ៊ី​ជី ប្រទះ​ឃើញ​ថង់​ច្រក​ក្បាលមនុស្ស​នៅ​លើ​ឆ្នេរ​ខ្សាច់ ។ អាជ្ញាធរ​ហ្វ៊ី​ជី​សន្និដ្ឋាន​ថា

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្តី​-​ប្រពន្ធ​ជនជាតិ​នូ​វែ​ល​សេ​ឡង់ ដែល​ដើរ​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់​សម្រាក់​នៅ​ប្រទេស​ហ្វ៊ី​ជី ប្រទះ​ឃើញ​ថង់​ច្រក​ក្បាលមនុស្ស​នៅ​លើ​ឆ្នេរ​ខ្សាច់ ។ អាជ្ញាធរ​ហ្វ៊ី​ជី​សន្និដ្ឋាន​ថា ជា​ផ្នែក​មួយ​នៃ​អវយវៈ​របស់​ជន​រង​គ្រោះ​ក្នុង​រឿង​ក្តី​ធ្វើឃាត​កាត់ ជា​កង់​ៗ ។

លោក Graeme និង​នាង Jan Bickley បាន​ដើរ​លេង​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នៅ​ប្រទេស​ហ្វ៊ី​ជី រយៈពេល​១​ស​ប្តា​ហ៍​ក្នុង​ខែមិថុនា ២០១៦ ។ អំឡុង​ពេល​នោះ លោក Graeme ប្រទះ​ឃើញ​កញ្ចប់​ម្យា​៉​ង​នៅ​ក្នុង​ទឹក ខណៈ​ពេល​ដើរ​លេង​នៅ​លើ​ឆ្នេរ​ខ្សាច់ ។ លោក Graeme ប្រាប់ AP ថា «​ខ្ញុំ​ដើរទៅ​រើស​មក​កាន់ តែ​ដោយ​កញ្ចប់​នោះ​ធ្ងន់​ក៏​បោះ​វា​ទៅ​លើ​ខ្សាច់ ហើយ​ឮ​សំឡេង​ហាក់ដូចជា​មាន​ដុំ​ថ្ម​នៅ​ខាងក្នុង នៅ​ពេល​ទៅ​បើក​មើល​ស្រាប់តែ​ឃើញ​ក្បាលមនុស្ស​» ។

មាន​អ្នក​ប្រទះ​ឃើញ​ស្បោង​ច្រក​អវយវៈ​របស់​មនុស្ស រសាត់អណ្តែត​ទើរ​លើ​ឆ្នេរ​ហ្វ៊ី​ជី ជា​ច្រើន ដោយ​ស្បោង​ទី​១ ជា​ជើងមនុស្ស​មួយគូ ខណៈ​ពេល​ប៉ូលិស​សន្និដ្ឋាន​ថា ជា​ជើង​របស់​គូស្នេហ៍​រុ​ស្ស៊ី ដែល​បាត់​ខ្លួន​ពី​កសិដ្ឋាន​មួយ​នៅ​ប្រទេស​ហ្វ៊ី​ជី តាំងពី​ខែមិថុនា កន្លង​មក ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ សារព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា ពួក​គេ​ទាំង​២​នាក់​ធ្លាប់​មាន​បញ្ហា​ហិរញ្ញវត្ថុ ក្រោយ​ពេល​កសិដ្ឋាន​របស់​ពួក​គេ​ត្រូវ​ព្យុះ​បោកបក់ បង្ក​ឱ្យ​ខូចខាត​កាលពី​ខែកុម្ភៈ​៕