ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាយព្រះគ្រោះ​ក្រិន​ថ្មី​នៅ​ក្នុង​ប្រព័ន្ធ​សុរិយៈ​ទើប​រក​ឃើញ

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា ផ្កាយព្រះគ្រោះ​ក្រិន​ដ៏​កម្រ​មាន​ទំហំ​តូច​ជាង​ផែនដី​១៨​ដង ប្រទះ​ឃើញ​នៅ​ឆ្ងាយ​ក្នុង​ប្រព័ន្ធ​សុរិយៈគតិ លើ​រង្វង់​គោចរ​ដ៏​ចម្លែក​មួយ ។
លោក Jean Marc Petit អ្នក​តារាសាស្ត្រ​ពី​ស្ថាប័ន​ស្រាវជ្រាវ

AFP កាលពី​ពេល ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា ផ្កាយព្រះគ្រោះ​ក្រិន​ដ៏​កម្រ​មាន​ទំហំ​តូច​ជាង​ផែនដី​១៨​ដង ប្រទះ​ឃើញ​នៅ​ឆ្ងាយ​ក្នុង​ប្រព័ន្ធ​សុរិយៈគតិ លើ​រង្វង់​គោចរ​ដ៏​ចម្លែក​មួយ ។
លោក Jean Marc Petit អ្នក​តារាសាស្ត្រ​ពី​ស្ថាប័ន​ស្រាវជ្រាវ «CNRS» របស់​បារាំង​ឱ្យ​ដឹង​ថា ផ្កាយ​ពោរពេញ​ទៅ​ដោយ​ទឹកកក​នេះ​ឈ្មោះ​ថា «RR245» បច្ចុប្បន្ន​នៅ​ឆ្ងាយ​ពី​ព្រះអាទិត្យ​ប្រហែល ៩.៧០០​លាន​គីឡូម៉ែត្រ ឬ​ឆ្ងាយ​ពី​ព្រះ​អាទិ​ត្រ​ជាង​៦៥​ដង និង​រង្វង់​គោចរ​របស់​វា​មាន​ភាព​ខុស​ប្រក្រតី ។

គម្លាត​ដែល​នៅ​ឆ្ងាយ​បំផុត គឺ​ស្ថិត​នៅ​ឆ្ងាយ​ពី​ផែនដី ១៩.០០០​លាន​គីឡូម៉ែត្រ ចំណែក​គម្លាត​ជិត​បំផុត​ក្នុង​រង្វង់​គោចរ ៧០០​ឆ្នាំ នឹង​រំកិល​នៅ​ជិត​ពន្លឺព្រះអាទិត្យ​ក្នុង​ចម្ងាយ​ប្រហែល ៥.០០០​លាន​គីឡូម៉ែត្រ ។

ផ្កាយព្រះគ្រោះ​ក្រិន ត្រូវ​ចាត់​បញ្ចូល​ក្នុង​ក្រុម​ផ្កាយ​មាន​ទំហំ​តូច​ជាង​ផ្កាយព្រះគ្រោះ​ទូទៅ ហើយ​គោចរ​ជុំវិញ​ព្រះអាទិត្យ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ ដោយ​ក្រុម​ផ្កាយ​ទាំងនោះ​ធ្វើ​ដំណើរ​រំកិល​ក្នុង​តំបន់​មាន​វត្ថុ​ទូទៅ​នៅ​ពាសពេញ រួម​មាន​ផ្កាយព្រះគ្រោះ តូច​ៗ ដទៃ​ទៀត ។

បច្ចុប្បន្ន​អ្នក​វិទ្យាសាស្ត្រ​មាន​ជំនឿ​ថា មាន​ផ្កាយព្រះគ្រោះ​ក្រិន​ជា​ច្រើន​ដួង​ក្នុង​ប្រព័ន្ធ​សុរិយៈ​របស់​យើង ប៉ុន្តែ​បាន​ប្រទះ​ឃើញ​តែ​ប៉ុន្មាន​ដួង​ប៉ុណ្ណោះ ដោយ​ផ្កាយ​ទាំងនោះ​ត្រូវ​កាត់​បន្ថយ​ទំហំ​ពី​ផ្កាយព្រះគ្រោះ​ទៅ​ជា​ផ្កាយព្រះគ្រោះ​ក្រិន​នៅ​ក្នុង​ឆ្នាំ​២០០៦ ដែល​ទទួល​ការ​ជំទាស់​ពី​អ្នក​តារាសាស្ត្រ​ជា​ច្រើន​ក្រុម​ដល់ ។

ផ្កាយព្រះគ្រោះ​ក្រិន «RR245» សង្កេត​ឃើញ​ជា​លើក​ដំបូង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​រយៈ​រូបថត​នៅ​ខែកញ្ញា ២០១៥ ថត​ដោយ​ប្រព័ន្ធ «OSSOS» ។ គម្រោងការ​អន្តរជាតិ​ដែល​មាន​ភារកិច្ច​ស្វែងរក​ភព​ដែល​នៅ​ឆ្ងាយ​ក្នុង​លំហ​អវកាស បាន​វាយតម្លៃ​ថា អង្កត់ផ្ចិត​របស់​ផ្កាយព្រះគ្រោះ​ក្រិន​នេះ​មាន​ប្រហែល ៧០០​គីឡូម៉ែត្រ ធៀប​នឹង​អង្គត់​ផ្ចិត​នៃ​ផែនដី​ជា​មធ្យម​ប្រហែល ១២.៧៤២,០២​គីឡូម៉ែត្រ​៕