ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធ្វើ​សកម្មភាព​ចេញ​ញើស​នាំ​ឱ្យ​បុរសប្រឈម​នឹង​ការ​កើត​មាន​ជំងឺខ្សោយបេះដូង

7 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បណ្តា​បុរស​ដែល​ចំណាយពេល​ច្រើន​អង្គុយ​ស្ងៀម​មួយ​កន្លែង​ឬ​ធ្វើ​សកម្មភាព​រាង​កាយ​ដែរ​ប៉ុន្តែ​បន្តិចបន្តួច​គឺ​ប្រឈម​ខ្លាំង​នឹង​ការ​កើត​មាន​ជំងឺខ្សោយបេះដូង ។

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បណ្តា​បុរស​ដែល​ចំណាយពេល​ច្រើន​អង្គុយ​ស្ងៀម​មួយ​កន្លែង​ឬ​ធ្វើ​សកម្មភាព​រាង​កាយ​ដែរ​ប៉ុន្តែ​បន្តិចបន្តួច​គឺ​ប្រឈម​ខ្លាំង​នឹង​ការ​កើត​មាន​ជំងឺខ្សោយបេះដូង ។

ការ​សិក្សា​ដែល​ធ្វើ​ដោយ​អ្នក​វិទ្យាសាស្ត្រ​អា​មេ​រិ​ក​លើក​នេះ​បាន​ពិសោធ​លើ​បុរស​អាយុ​ចន្លោះ​ពី​៤៥​ឆ្នាំ​ដល់​៦៩​ឆ្នាំ និង​គ្មាន​ជំងឺខ្សោយបេះដូង​ប្រមាណ​៨​ម៉ឺន​៤​ពាន់​១៧០​នាក់ ។ ក្រោយ​ការ​ពិសោធ​ដែល​មាន​រយៈពេល​៨​ឆ្នាំ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា បុរស​ដែល​អង្គុយស្ងៀម​មួយ​កន្លែង​ចាប់ពី​៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ​៣៤​ភាគរយ​ប្រឈម​នឹង​កើត​ជំងឺខ្សោយបេះដូង​ធៀប​ទៅ​នឹង​បណ្តា​បុរស​ដែល​អង្គុយ​តិច​ជាង​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ ចំណែក​បុរស​ដែល​ហាត់ប្រាណ​ដែរ ប៉ុន្តែ​តិចតួច ៥២​ភាគរយ​ប្រឈម​នឹង​ជំងឺ​ខ្សោយ​បេះដូង​ធៀប​ទៅ​នឹង​បុរស​ដែល​ហាត់ប្រាណ​ច្រើន ។ នេះ​អាច​និយាយ​បាន​ថា ជា​ការ​សិក្សា​លើក​ដំបូង​ដែល​បាន​ពិនិត្យ​លើ​ទិន្នន័យ​សកម្មភាព​រាង​កាយ​បុរស​រាប់​ម៉ឺន​នាក់ ។

វេជ្ជបណ្ឌិត Deborah Young អ្នកដឹកនាំ​ការ​សិក្សា​មក​ពី​មជ្ឈមណ្ឌល​សេវាកម្ម​សុខភាព Kaiser Permaneste រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា វា​មិន​តម្រូវ​ឱ្យ​មានការ​ធ្វើ​ដំណើរ​កន្លែង​ហាត់ប្រាណ​ណាមួយ​នោះ​ទេ ។ ការ​ដើរ​គឺជា​លំ​ហាត់ប្រាណ​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ភាគច្រើន ។ ការ​ដើរ​ឱ្យ​បាន​លឿន​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​គឺ​ពិតជា​អស្ចារ្យ ៕