ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​ហ្មង ! ហ៊ាន​ចូល​លួច​ក្នុង​ផ្សារ​ឡាក់​គី​សុ​វ​ណ្ណា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សន្តិសុខ​ផ្សារ​សុ​វ​ណ្ណា​ដេញ​តាម​ចាប់​រហូត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទើប​ឃាត់ខ្លួន​បាន បន្ទាប់​ពី​បន្លំ​ខ្លួន​ចូល​ទៅ​លួច​ស្រា​ក្នុង​ផ្សា​ទំនើប​ឡាក់​គី សុ​វ​ណ្ណា

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សន្តិសុខ​ផ្សារ​សុ​វ​ណ្ណា​ដេញ​តាម​ចាប់​រហូត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទើប​ឃាត់ខ្លួន​បាន បន្ទាប់​ពី​បន្លំ​ខ្លួន​ចូល​ទៅ​លួច​ស្រា​ក្នុង​ផ្សា​ទំនើប​ឡាក់​គី សុ​វ​ណ្ណា កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ។

ជនសង្ស័យ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ មាន​អាយុ​ជាង​៤០​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

បុគ្គលិក​ធ្វើការ​នៅ​ផ្សារ​ទំនើប​ឡាក់​គី សុ​វ​ណ្ណា បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជនសង្ស័យ​រូប​នោះ​បាន​ចូល​ទៅ​ក្នុង​ផ្សារ​ធ្វើ​ជា​ដើរ​មើល​ទំនិញ​ចុះឡើង​ៗ រួច​ហើយ​បាន​ដើរទៅ​កន្លែង​លក់​ស្រា​រួច​បន្លំ​លួច​យក​ស្រា​ម៉ាក Red Label ដប​តូច​មួយ​ដប​ដាក់​ចូល​ក្នុង​ខោ ហើយ​បាន​ដើរ​ចេញ​មក​ក្រៅ​យ៉ាង​លឿន ឃើញ​ដូច្នេះ​ពួក​គាត់​បាន​ឲ្យ​សន្តិសុខ​ដេញ​តាម​ជនសង្ស័យ​រហូត​ដល់​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ទើប​ចាប់​ជនសង្ស័យ​រូប​នោះ​បាន រួច​ក៏​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​សាកសួរ​នៅ​កន្លែង​កើតហេតុ ។

នៅ​ពេល​សាកសួរ ឃើញ​ថា ជនសង្ស័យ​រូប​នោះ​មាន​សតិ​មិន​ប្រក្រតី និយាយ​វង្វេងវង្វាន់ ពួក​ក៏​បាន​ធ្វើការ​អប់រំ​ណែនាំ ហើយ​ក៏​បាន​ឲ្យ​ជនសង្ស័យ​យ​រូប​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ ៕