ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួ​យស​ប្តា​ហ៍​ខាង​មុខ​នេះ កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​អំឡុង​មួ​យស​ប្តា​ហ៍​ខាង​មុខ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ដូច​តទៅ ៖

រាជធានី​ភ្នំពេញ ៖ ក្នុង​អំឡុង​មួ​យស​ប្តា​ហ៍​ខាង​មុខ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ដូច​តទៅ ៖
-ពី​ថ្ងៃ​ទី​២-៣ ខែកុម្ភៈ ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) ក្នុង​កម្រិត​ខ្សោយ
-ពី​ថ្ងៃ​ទី​៤-៦ ខែកុម្ភៈ មានការ​កើតឡើង​នូវ​ឥទ្ធិពល​ពីរ​ស្របគ្នា ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ចិន និង​ខ្យល់មូសុង ឦសាន​ក្នុង​កម្រិត​មធ្យម

– ពី​ថ្ងៃ​ទី​៧-៨ ខែកុម្ភៈ ឥទ្ធិពល​ពី​សម្ពាធ​ទាប (​ឥណ្ឌូ​នេ​ស៊ី​) ក្នុង​កម្រិត​ខ្សោយ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ៖

១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
-សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦°C
-សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៥ °C
-អាច​មាន​ភ្លៀង​ធ្លាក់​ជា​អន្លើរ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម។

ដោយឡែក​នៅ​ថ្ងៃ​ទី​៥-៦ ខែកុម្ភៈ សី​តុ​ណ្ណ​ភាព​អប្បបរមា អាច​ពី​១៩-២២°C គួប​ផ្សំ​នឹង​ខ្យល់​ក្នុង​ល្បឿន​មធ្យម ។

២-​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖
-​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ °C
-សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤ °C
-អាច​មាន​ភ្លៀង​ធ្លាក់​ជា​អន្លើរ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម។

ដោយឡែក​នៅ​ថ្ងៃ​ទី​៥-៦ ខែកុម្ភ​: សី​តុ​ណ្ណ​ភាព​អប្បបរមា អាច​ពី​១៨-២១°C គួប​ផ្សំ​នឹង​ខ្យល់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​ខ្លាំង ។

៣-​តំបន់​មាត់សមុទ្រ ៖
-​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ °C
-សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២ °C
-អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម

អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័​ត៌​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ