ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០១៦ បទល្មើស​នេសាទ​មាន​ជិត​១០០​ករណី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆមាស​ទី​១​ដើមឆ្នាំ​២០១៦​នេះ នៅ​ទូ​ទាំង​ប្រទេស​មាន​បទ​ស្មើ​នេសាទ បាន​កើតឡើង​ចំនួន​៩២​ករណី ជនសង្ស័យ​៩៨​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆមាស​ទី​១​ដើមឆ្នាំ​២០១៦​នេះ នៅ​ទូ​ទាំង​ប្រទេស​មាន​បទ​ល្មើសនេសាទ បាន​កើតឡើង​ចំនួន​៩២​ករណី ជនសង្ស័យ​៩៨​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ មនុស្ស​៥៤​នាក់​ត្រូវ​បាន​ជាប់​ពន្ធនាគារ និង​ផាកពិន័យ​។ លោក សំ សត្យា អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​នីតិកម្ម នៃ​រដ្ឋបាល​ជលផល របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា នៅ​ក្នុង​ឆមាស​ទី​១​ដើមឆ្នាំ​២០១៦ បទ​ល្មើស​នេសាទ​នៅ​ទូ​ទាំង​ប្រទេស បាន​កើត​មាន​ចំនួន​៩២​ករណី ជនសង្ស័យ​ចំនួន​៩៨​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ និង​មនុស្ស​៥៤​នាក់​បាន​ជាប់​ពន្ធនាគារ ។

លោក​បាន​បន្ត​ថា ថ្មី​ៗ​នេះ​ក្រសួងកសិកម្ម បាន​ចេញ​សារ​ចរ​ណែនាំ ដល់​សមត្ថកិច្ច​ជលផល​គ្រប់​លំដាប់ថ្នាក់​ឲ្យ​ចាត់វិធានការ ចំពោះ​កន្លែង​ណា​ដែល​ប្រើប្រាស់​ឧបករណ៍​ហាមឃាត់ ត្រូវ​ចុះ​ទៅ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​ពួក​គាត់​យល់​ដឹង​អំពី​ផល​លំបាក នៃ​ការ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ក៏​ដូច​ជា​មហន្តរាយ​នៃ​ធនធានធម្មជាតិ​ផង​ដែរ​។ លោក សំ សត្យា បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​សហគមន៍​នេសាទ​ទាំងអស់ ត្រូវ​ចូលរួម​សហ​ការណ៍​គ្នា​ជួយ​ការពារ និង​ទប់ស្កាត់​ធនធាន​ជលផល​របស់​យើង​ទាំងអស់​គ្នា ដើម្បី​ឲ្យ​កើត​មាន​សំបូរ​បែប​ឡើង​វិញ​សម្រាប់​ផ្គត់ផ្គង់ និង​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ។

លោក​បន្ថែម​ទៀត​ថា រដ្ឋបាល​ជលផល បាន​ហាមឃាត់​ដល់​ប្រជា​នេសាទ​ហាម ប្រើប្រាស់​នូវ​ឧបករណ៍​ខុសច្បាប់ មួយ​ចំនួន​សម្រាប់​រដូវ​បិទ និង​រដូវ​បើក​នេសាទ​ចំពោះ​រដូវ​បិទ​នេសាទ​មាន​ឧបករណ៍ ដែល​ត្រូវ​អនុញ្ញាត មាន​ដូច​ជា ច​ង្រ​ប កន្សុំ ឈ្នៀងត្រាំ ឈ្នៀង​កង តុំ ត្ន​ង​ជាដើម​។ ចំណែក​សៃ​យឺន ឬ​មង​ក្រឡា​ល្អិត គឺ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដាច់ខាត ប៉ុន្តែ​របាំង​ព្រួល​អនុញ្ញាត​មិន​ឲ្យ​លើស​ពី​១០​ម៉ែត្រ​ឡើយ ប្រសិនបើ​ទីតាំង​នេសាទ​តូច​ជាង​១០​ម៉ែត្រ គិត​១​ភាគ​៣​នៃ​ទទឹង​មុខ​ព្រែក ប្រឡាយ ឬ​ស្ទឹង ចំពោះ​មង គឺ​អនុញ្ញាត​ឲ្យ​នេសាទ ប៉ុន្តែ​កំណត់​ប្រវែង មិន​ឲ្យ​លើស​ពី​១០០​ម៉ែត្រ ទាំង​មង​ពាក់ និង​មង​បណ្តែត​ទឹក ។ សូម​បញ្ជាក់​ថា កម្ពុជា​មាន​សហគមន៍​នេសាទ​ប្រមាណ​ជា ៥០០​សហគមន៍ ៕