ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចាកចេញ​របស់​អង់គ្លេស​ពី EU ប៉ះពាល់​ដល់​អ្នក​លក់រាយ​អា​មេ​រិ​ក​បែប​ណា ?

7 ឆ្នាំ មុន

ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប អាច​ផ្តល់​ផល​អវិជ្ជមាន​ដល់​អាជីវកម្ម​តូច​ៗ​របស់​សហរដ្ឋអាមេរិក​ដែល​ធ្វើ​ជំនួញ​នៅ​អង់គ្លេស ។

នៅ​ពេល​ដែល​អង់គ្លេស​ចាកចេញ​ពី EU វា​មិន​ត្រឹមតែ​ប៉ះពាល់

ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប អាច​ផ្តល់​ផល​អវិជ្ជមាន​ដល់​អាជីវកម្ម​តូច​ៗ​របស់​សហរដ្ឋអាមេរិក​ដែល​ធ្វើ​ជំនួញ​នៅ​អង់គ្លេស ។

នៅ​ពេល​ដែល​អង់គ្លេស​ចាកចេញ​ពី EU វា​មិន​ត្រឹមតែ​ប៉ះពាល់​ត្រឹមតែ​១​ឬ​២​ឆ្នាំ​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​កាន់តែ​ពិបាក​សម្រាប់​អាជីវក​រអា​មេ​រិ​ក​ក្នុង​ការ​ដើរ​លើ​ទីផ្សារ​អង់គ្លេស ។ ទាំងនេះ​ក៏​ព្រោះតែ​អង់គ្លេស​នឹង​មិន​លូកដៃ​ក្នុង​ទីផ្សារ​ពាណិជ្ជកម្ម​សេរី​របស់ EU ទៀត​ឡើយ ។

ស្ថាបនិក MarketPlace Ignition និង​ជា​ម្ចាស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​សម្រាប់​អ្នកលក់​តាម Online លោក Eric Heller បាន​ប្រាប់​អ្នក​លក់រាយ​តាម​អីុ​ន​ធើ​រ​ណេ​ត​ថា ៖ « ពេល​នេះ​អតិថិជន​របស់​យើង​អាច​បញ្ចូល​ទំនិញ​អ្វី​ក៏​បាន​ទៅ​ក្នុង​គេហទំព័រ​ណាមួយ​របស់ Amazon នៅ​សហភាព​អឺរ៉ុប ព្រមទាំង​អាច​ដឹក​ជញ្ជូន​បាន​គ្រប់​ទីកន្លែង​លើ​ទីផ្សារ EU ផង​ដែរ » ។

លោក Eric Heller បន្ថែម​ថា វា​ជា​ក្តី​អាម៉ាស់​មួយ​ដែល​ទំនិញ​នឹង​ត្រូវ​បែងចែក​សម្រាប់​ដឹក​ជញ្ជូន​ទៅ​អង់គ្លេស ។ ប្រសិនបើ​ឈ្មួញ​លក់រាយ​មិន​អាច​ចរាចរណ៍​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ដើម្បី​ផ្គត់ផ្គង់​អង់គ្លេស​ទេ​នោះ វា​នឹង​កាន់តែ​ពិបាក​ជាង​មុន​ថែម​ទៀត​ចំពោះ​ដំណើរការ​ទីផ្សារ​អង់គ្លេស ។

ម្ចាស់​អាជីវកម្ម​តាម Online ប្រហែលជា​មិន​អាច​ប្រមូល​ទិន្នន័យ​ពី​អតិថិជន​អង់គ្លេស​បាន​ច្រើន​ឡើយ ។ បច្ចុប្បន្ន​នេះ អង់គ្លេស​មានច្បាប់​ចែករំលែក​ទិន្នន័យ​ដែល​អនុលោម​ទៅ​តាម​ទីផ្សារ EU ។ ទោះជា​យ៉ាងណា​ក្តី ច្បាប់​ថ្មី​នេះ គឺ​ស្ថិត​ក្រោម​បទ​ប្បញ្ញត្តិ​ការពារ​ទិន្នន័យ​ទូទៅ​ថា តើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាច​ប្រមូល​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​បាន​ដោយ​របៀប​ណា និង​នៅ​ពេល​ណា ក៏​ដូច​ជា​ថា តើ​ពួក​គេ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ជាមួយ​ទិន្នន័យ​ទាំងនេះ ដោយ​រំពឹង​ថា នឹង​ចាត់ជា​ធរមាន​នៅ​ឆ្នាំ​២០១៨ សម្រាប់​សហភាព​អឺរ៉ុប​ទាំងមូល។

ប្រសិនបើ​អង់គ្លេស​មិន​គោរព​តាម​បទ​ប្បញ្ញត្តិ​ស្តី​ពី​ទិន្នន័យ​ថ្មី​ទាំងនេះ​ទេ អាជីវករ​លក់​តាម Online នឹង​មិន​អាច​ប្រមូល​ទិន្នន័យ​ពី​អតិថិជន​របស់​ខ្លួន​បាន​ឡើយ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ខកខាន​មិន​អាច​ជូនដំណឹង​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក៏​ដូច​ជា​គោលនយោបាយ​ទីផ្សារ ។ The Register រាយការណ៍​ថា អាជីវករ​មួយ​ចំនួន​ជឿជាក់​ថា អង់គ្លេស​នឹង​នៅ​តែ​គោរព​តាម បើ​ទោះបីជា​ពួក​គេ​ចាក​ចេញពី EU មុន​ឆ្នាំ​២០១៨​ក្តី ។

អាជីវករ​ចំនួន​៥០០​នាក់​នៅ​អា​មេ​រិ​ក​ខាងជើង បាន​ផ្តល់​ជូន​នូវ​ការ​ដឹក​ជញ្ជូន​តិច​ជាង​ពាក់កណ្តាល​ទៅ​អង់គ្លេស ។ សព្វ​ថ្ងៃនេះ អាជីវករ​ទាំងនោះ​ប្រឈម​នឹង​បញ្ហា​មិន​ច្បាស់​លាស់​​នៃ​សេដ្ឋកិច្ច​អង់គ្លេស និង​គោលនយោបាយ​ប៉ះពាល់​ដល់​អាជីវកម្ម ៕​