ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ភ្លើង​ខៀវខំប្រឹង​បោះពួយ​ម៉ូតូ​ឆ្លង​ភ្លើងស្តុបទៅ​បុក​ម៉ូតូ​ដឹក​នំ​ប៉័ង​ជិះរំលង​សញ្ញា​ចរាចរណ៍​បាត់បង់​ជីវិតម្នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់​បាត់​ជីវិត​ភ្លាម​ៗ​នៅ និង​កន្លែង​កើតហេតុ ខណៈ​ដែល​ភ្លើងស្តុប​ពណ៌​ខៀវ រូប​គាត់​បាន​បោះពួយ​ម៉ូតូ​យ៉ាង​លឿន​ទៅ​បុក​ម៉ូតូ​ដឹក​កញ្ឆេ​នំប៉័ង​មួយ​គ្រឿង​ទៀត បើក​ឆ្លងផ្លូវ​ដោយ​រំ​លោ​.​ភលើ​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​ពេល​ដែល​ភ្លើងស្តុប​កំពុង​តែ​ក្រហម និង​អ្នកដំណើរ​ជា​ច្រើន កំពុង​តែ​ឈប់​គ្រប់​ៗ​គ្នា​នោះ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់​បាត់​ជីវិត​ភ្លាម​ៗ​នៅ និង​កន្លែង​កើតហេតុ ខណៈ​ដែល​ភ្លើងស្តុប​ពណ៌​ខៀវ រូប​គាត់​បាន​បោះពួយ​ម៉ូតូ​យ៉ាង​លឿន​ទៅ​បុក​ម៉ូតូ​ដឹក​កញ្ឆេ​នំប៉័ង​មួយ​គ្រឿង​ទៀត បើក​ឆ្លងផ្លូវ​ដោយ​រំ​លោ​.​ភលើ​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​ពេល​ដែល​ភ្លើងស្តុប​កំពុង​តែ​ក្រហម និង​អ្នកដំណើរ​ជា​ច្រើន កំពុង​តែ​ឈប់​គ្រប់​ៗ​គ្នា​នោះ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៨ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមករា​នេះ នៅ​ចំណុច​ផ្លូវ ព្រះ​សីហ​នុ កែង​ផ្លូវ​១០៥ (​ស្តុ​ប​សាលា​វិទ្យាល័យ​ពន​រះ​យុគន្ធ​) ក្នុង សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ដែល​ស្លា​.​ប់​បាត់បង់​ជីវិត​មានឈ្មោះ រឹម សាវ​ន់ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រូច ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១FV- ប្រភព​ព័​ត៍​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់ ជា​អ្នក​ដឹក​នំ​បុ័ង​ជា​ប្រចាំ​ថ្ងៃ​បាន​រង​របួសស្រាល​ផ្នែក​ជើង​បន្តិចបន្តួច​បាន​គេចខ្លួន​បាត់​ស្រមោល គាត់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥ ៧៣៣២ មួយ​គ្រឿង​តែ​ម្នាក់ឯង​តាម​បណ្ត​យ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​ទិស​ដី​ពី​លិចទៅ​កើត ។

លុះ​មក​ដល់​ចំណុច​ភ្លើងស្តុប​ព្រះ​យុគន្ធ​ខាងលើ ឃើញ​ភ្លើងស្តុប​ពណ៌​ខៀវ​ជា​អាទិភាព​ក៏​បាន​បន្ថែម​ល្បឿន​ព្រោះ​ខ្លាច​មិន​ទាន់ (​ខា្ល​ច​ក្រហម​) ភ្លាម​នោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ហ្វ​ដ C1250 សេរី​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១J-៨៨២៧ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​បើក​ដឹក​កញ្ឆេ​នំ​ប៉ុង​ជិះ​រំ​លោ​.​ភលើ​ស្លាក​សញ្ញា​ចរាចរណ៍ (​ភ្លើង​ក្រហម​) ចេញពី​ផ្លូវ​លេខ​១០៥ បុក​គ្នា​ពេញទំហឹង​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ម៉ូតូ​ទាំង​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង នៅ​ចំណុច​ភ្លើងស្តុប​ព្រះ​យុគន្ធ​នោះ​បាន​បណ្តាល​អោយ​បុរស​ម្នាក់​ស្លា​.​ប់​បាត់បង់​ជីវិត​ភ្លាម​ៗ នៅ និង​កន្លែង​កើតហេតុ ចំណែកឯ​ភាគី​ម្ខាង​ទៀត​បាន​រង​របួសស្រាល​ប្រាស់​អា​យ៉ូ​ស រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​តែ​ម៉ូតូ​ដឹក​នំ​បុ័ង​របស់​ខ្លួន​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​បឹង​កេងកង ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ និង​ដឹក​សព​របស់​បុរស​រង​គ្រោះ​ដែល​ស្លា​.​ប់​បាត់បង់​ជីវិត​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ធ្វើការ​ស្រាវ​រក​ក្រុម​គ្រួសារ ចំណែកឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ក៏​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ