ដំណាំ​ប៉ិកួៈ​កំពុង​ប្រមូល​ផល​ដាក់​លក់​តាម​ផ្លូវជាតិ​លេខ​៨


ខេត្ដកណ្ដាល ៖ ក្រៅពី​ប្រកប​របរ​ធ្វើស្រែ ប្រជា​កសិករ​នៅ​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់ កណ្ដាល និយម​ដាំ​ដំណាំ​ចំការ អនុ​ផល​ផ្សេង​ៗ ក្នុង​នោះ​រួម​មាន​ដាំ​ដំណាំ​ប៉ិកួៈ​ផង​ដែរ​។ នៅរដូវ​កាល​នេះ ស្រប​ពេល​នឹង​ព្រះរាជាណាចក្រ កម្ពុជា​យើង​កំពុង​ប្រារឰ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ហើយ​នេះ​ក៏​ជា​រដូវ​កាល​មួយ​ដែល​ដំណាំ​ដាំ​ដុះ ទាំងឡាយ​ត្រូវ​ប្រមូល​ផល ជា​ពិសេស​គឺ​ដំណាំ អនុ​ផល​នោះ​តែ​ម្ដង​។ ដោយ​ធ្វើ​ដំណើរ​ឆ្លង កាត់​ស្ពាន​មិត្ដភាព​កម្ពុជា​-​ចិន​ព្រែក​តា​មា​ក់ ចុះ​មក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ អនុ​ផល ទាំងឡាយ​បាន​និង​កំពុង​ត្រូវ​បាន​ដាក់​លក់​នៅតាម​សងខាង​ផ្លូវ​ជា​ច្រើន​ប្រភេទ​។ ដោយ ឡែក​នៅ​ចុង​ភូមិ​អន្លង់​ដែល​ជា​ភូមិ​មួយ​ស្ថិត​នៅ ក្នុង​ទឹកដី​ឃុំ​ព្រែក​តា​មា​ក់​ប្រជា​កសិករ​យើង កំពុង​ដាក់​លក់​ប៉ិកួៈ​តាម​តូប​របស់​ពួក​គាត់នីមួយ​ៗ​យ៉ាងច្រើន​សំរាប់​លក់​ជូន​ភ្ញៀវ​ដែល ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​ជា​ហូរហែ​មិន​ដាច់នោះ​។

អ្នកស្រី​អ៊ា​ន់ សុខ​ហៀន ជា​ម្ចាស់​ចំការ​ប៉ិកួៈ និង​ជា​អ្នកលក់​ផ្ទាល់​ផង​ដែរ​នោះ​បាន​ប្រាប់​ឱ្យដឹង​ថា គាត់​មាន​ចំការ​ប៉ិកួៈ​ធំ​មួយ​ដែល​ពេល ដាំ​គាត់​ប្រើ​គ្រាប់​អស់​៨​គីឡូក្រាម ហើយ​មក ដល់​ពេល​នេះ​មាន​រយៈ​៤​ខែ​ទើប​អាច​គាស់ យក​មក​ដាក់​លក់​បាន​។ ប៉ិកួៈ​មួយ​គីឡូក្រាម អាច​លក់​បាន​ក្នុង​តម្លៃ​ពី​៨​រយ​រៀល ទៅ​១​ពាន់ រៀល​ទៅ​តាម​ទំហំ​ប៉ិកួៈ​តូច​ឬ​ធំ​។ ក្នុង​មួយ ថ្ងៃ​គាត់​អាច​លក់​បាន​ពី​២​រយ ទៅ​៣​រយ​គីឡូ ក្រាម​ទាំង​លក់រាយ និង​បោះ​ដុំ​។ ភ្ញៀវ​ដែល​ទិញ​រាយ​ភាគច្រើន​មក​ពី​រាជធានី​ភ្នំពេញ និង​អ្នកដំណើរ​ផ្សេង​ៗ​ទិញ​យក​ទៅ​ផ្ញើ​បងប្អូននៅ​ស្រុក​កំណើត​។ ចំពោះ​ម៉ូយ​ដែល​ទិញ​ដុំ វិញ​នោះ​ច្រើន​យក​ទៅ​លក់​បន្ដ និង​យក​ទៅធ្វើ​ស្នូលនំ​ផ្សេង​ៗ​។

អ្នកស្រី​បន្ដ​ឱ្យ​ដឹង​ទៀត​ថា ប៉ិកួៈ​នេះ​អាច​យក​ទៅ​ធ្វើ​ជា​ស្នូលនំ​បាន​ដូច​ជា​នំ​ប៉ាវ នំ​ពង់ ឬ​នំជើងជ្រូក និង​គឹ​ង​ជាដើម ហើយ​ក៏​អាច​យក​ធ្វើ​ជា​បន្លែ​សំរាប់​សម្លប្រហើរ​បានយ៉ាង​ឆ្ងាញ់​ពិសា​ទៀត​ផង​។ អ្នកស្រី​ម្ចាស់ ចំការ​បាន​បន្ដ​ឱ្យ​ដឹង​ដោយ​សេចក្ដី​រីករាយ​ថា ចាប់តាំងពី​មាន​ផ្លូវ​ស្ពាន​ល្អ​មក អ្នក​ធ្វើ​ដំណើរ មាន​ច្រើន ហើយ​ការ​លក់ដូរ​ក៏​កាន់តែ​មានការ រីក​ចំរើន​។ រាល់​កសិផល​ទាំងឡាយ​ដែល​បានយក​មក​ដាក់​លក់​នៅ​តាម​ដងផ្លូវ​នេះ​ទទួល​បាន ការ​ចូល​ទិញ​ពី​អ្នកដំណើរ​ទាំងឡាយ​ច្រើន​ជាង ពេល​មុន​ៗ​។

អ្នកស្រី​អ៊ា​ន់ សុខ​ហៀន ក៏​បាន​ថ្លែង​អំណរ គុណ​ដល់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​ខិតខំ​ប្រឹងប្រែង​ស្ថា​ប នា​ផ្លូវ​ស្ពាន​យ៉ាង​ល្អ​ប្រណីត​ធ្វើ​ឱ្យ​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​មានការ​ងាយស្រួល ជា​ពិសេស​ការ​ដឹក​កសិផល​ទាំងឡាយ​យកទៅ​លក់​នៅ​តាម​ទីផ្សារ​នានា​ធ្វើ​ឱ្យ​ជីវភាពគ្រួសារ​របស់​ប្រជា​កសិករ​មាន​ភាព​ធូរធារ​ជាលំដាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ