ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG Electronics បង្ហាញ​ផលិតផល​ស៊េរី​ថ្មី​ឆ្នាំ​2016 ក្នុង​ពិធីជប់លៀង​ប្រចាំឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន LG Electronics និង​ក្រុមហ៊ុន G Gear ដែល​ជា​ក្រុមហ៊ុន​ដៃគូ​យុទ្ធសាស្ត្រ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រៀបចំ​កម្មវិធី LG VIP Night 2016 ជួបជុំ​អ្នកតំណាង​ចែកចាយ​លក់​ផលិតផល LG

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន LG Electronics និង​ក្រុមហ៊ុន G Gear ដែល​ជា​ក្រុមហ៊ុន​ដៃគូ​យុទ្ធសាស្ត្រ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រៀបចំ​កម្មវិធី LG VIP Night 2016 ជួបជុំ​អ្នកតំណាង​ចែកចាយ​លក់​ផលិតផល LG និង​អតិថិជន​ដៃគូ​អាជីវកម្ម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។ នៅ​ក្នុង​ពិធី​នោះ​ដែរ ក្រុមហ៊ុន LG Electronics ក៏​បាន​បង្ហាញ​ផលិតផល​ថ្មី​ៗ​នៅ​ក្នុង​ឆ្នាំ​២០១៦​ទាំងអស់​របស់​ខ្លួន ដែល​រួម​មាន​ដូច​ជា ទូរស័ព្ទ​ដៃ ទូរទស្សន៍ OLED TV និង​UHD TV ម៉ាស៊ីន​បោកគក់ ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនកំដៅ​ចំណីអាហារ ម៉ាស៊ីន​បូម​ធូលី និង​ផលិតផល​សម្រាប់​អាជីវកម្ម​ធំ​ៗ​ដូច​ជា ទូរទស្សន៍​សម្រាប់​សណ្ឋាគារ (Commercial TV) និង​ផលិតផល​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

លោក Bong Soak Kim អគ្គនាយក ក្រុមហ៊ុន LG Electronics ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន LG Electronics មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​យូរណាស់​មក​ហើយ ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ទាក់ទង​នឹង​ការ​លក់​នៅ​លើ​ទីផ្សារ​នៃ​គ្រឿង​អេ​ឡិច​ត្រូ​និក​ចាប់តាំងពី​ឆ្នាំ​២០០៧ ។ មក​ទល់​ពេល​នេះ យើង​មាន​មោទនភាព​ណាស់​ដែល​បាន​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​តំណាង​ចែកចាយ​គឺ ក្រុមហ៊ុន G Gear ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​ក្នុង​ការ​ចែកចាយ​ផលិតផល​អេ​ឡិច​ត្រូ​និក​ប្រើប្រាស់​ក្នុងផ្ទះ​រួម​ទាំង ទូរស័ព្ទ​ដៃ​ផង​ដែរ ។ ម្យ៉ាងទៀត ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ក៏​បាន​គាំទ្រ និង​ជួយ​សហការ​ជាមួយ សមាគម​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដើម្បី​ជួយ​ដល់​ប្រជាជន​ក្រីក្រ ក្នុង​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​តាម​បណ្តា​ខេត្ត​នានា ។ នេះ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​យើង​ដែល ស្រឡាញ់​ប្រជាជន​កម្ពុជា​ដូច​ជា​ក្រុម​គ្រួសារ​របស់​យើង ។

លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន G Gear បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន G Gear ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ចាប់ដៃ​គ្នា​យ៉ាង​រឹង​មាំ​ជាមួយ​ក្រុមហ៊ុន LG Electronics ដែល​ជា​ក្រុមហ៊ុន​នាំមុខ​គេ​នៅ​ក្នុង​ពិភពលោក ដើម្បី​បម្រើ​នូវ​តម្រូវការ​ទីផ្សារ​បច្ចេកវិទ្យា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​ឆ្នាំ​២០១៦​នេះ តម្រូវការ​របស់​ផលិតផល LG បាន​កើនឡើង​យ៉ាង​គំហុក ។ ការ​កើនឡើង​នូវ​តម្រូវការ និង​ការ​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ពី​អតិថិជន​ប្រើប្រាស់​ផលិតផល​ម៉ាក LG  គឺ​មិនមែន​គ្រាន់តែ​បាន​មក​ពី​ការ​ផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន LG Electronics នោះ​ទេ តែ​ដោយសារ​តែ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់ និង​ជា​បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន​ប្រកួតប្រជែង​មិន​អាច​ធ្វើ​បាន  ។

នៅ​ក្នុង​ពិធី​នោះ​ដែរ ក៏​មានការ​បង្ហាញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ LG គឺ LG G5SE  មាន​អេ​ក្រង់​ទំហំ 5,3​អ៊ី​ញ QHD និង​មាន​កាមេរ៉ា​ភ្លោះ (Dual Camera) 16 MP និង​8MP ដែល​អាច​ថត​បាន​រូបភាព​ទំហំ​ធំ​ទូលាយ​ជាមួយនឹង​កាមេរ៉ា Wide Angle Len 135​ដឺ​ក្រេ សើ្ម​នឹង​រូបភាព​ដែល​មើលឃើញ​ដោយ​ភ្នែក​ទទេ និង​ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បំផុត​នៅ​លើ​ពិភពលោក​ដែល​អាច​ដោះ​ថ្ម​បាន​យ៉ាង​ងាយស្រួល ថែម​ទាំង​អាច​សាក​ថាមពល​ថ្ម​បាន​យ៉ាង​រហ័ស​ឆាប់​ពេញ និង​ប្រើ​រយៈពេល​ត្រឹមតែ​៣០​នាទី​ប៉ុណ្ណោះ ថាម​ពល​​បាន​៨៣% ថ្ម​កាន់​បាន​យូរ ៕