ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជាខុសច្បាប់ ហើយប្រឈមនឹងឆ្លងកូវីដ តែ​​ប្រជា​ពលរដ្ឋខ្មែរ នៅតែលួចឆ្លងដែន ទៅ​ប្រទេស​ថៃ!

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរប្រុស​ស្រី ចំនួន ៧នាក់ទៀត បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ នៅចំណុចចន្លោះបង្គោលសីមាលេខ៣០ ក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ…

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរប្រុស​ស្រី ចំនួន ៧នាក់ទៀត បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ នៅចំណុចចន្លោះបង្គោលសីមាលេខ៣០ ក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជនទាំងនោះ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍ប្រាសាទត្បែង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ សហការជាមួយកម្លាំងយោធា (គ៣)​ បានចាប់ឃាត់ខ្លួន នៅវេលាម៉ោង ០៩ និង ៤០នាទី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ​ចំនួន ០៧​នាក់ ដែលមានស្រី ០៣នាក់នោះ រស់នៅភូមិស៊ីរៀម ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ​។ ពួកគាត់ មានបំណង​លួចឆ្លងដែន ទៅប្រទេសថៃ។  តែកម្លាំងនគរបាលប៉ុស្តិ៍ប្រាសាទត្បែង សហការជាមួយកម្លាំងយោធា(គ៣) ដើរល្បាត ក៏ប្រទះឃើញជនទាំងនោះ ហើយក៏បានឃាត់ និងនាំពួកគាត់ នាំមកអប់រំអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ផ្សេងៗ ចំពោះការលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសជិតខាង ពិសេសបច្ចុប្បន្ននេះ ទាំងប្រទេសយើង ក៏ដូចជាប្រទេសថៃ កំពុងប្រយុទ្ធប្រឆាំងជំងឺ​កូវីដ-១៩ ពិសេសមេរោគ​បំប្លែងថ្មី អូមីក្រុង កុំឲ្យឆ្លងចូលក្នុងសហ​គមន៍​។

បន្ទាប់ពីឃាត់ខ្លួន ប្រជាពលរដ្ឋទាំង ០៧នាក់ ត្រូវបានប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ឃុំ​បន្ទាយឆ្មារ ដើម្បីមានវិធានការបន្ត៕ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ