ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកទទួលទានអាហារតែមួយពេលក្នុងមួយថ្ងៃ?

2 ឆ្នាំ មុន

ការទទួលទានអាហារត្រឹមតែ១ពេលក្នុង១ថ្ងៃ ស្តាប់ទៅហាក់ដូចជាបេសកកម្មមិនអាចទៅរួច ប៉ុន្តែមនុស្សជាច្រើនកំពុងតែអនុវត្តវា។ វាគឺជាទម្រង់នៃការតមអាហារ ដែលត្រូវបានគេជឿថាអាចជួយអ្នកក្នុងការសម្រកទម្ងន់។ តើវាពិតទេដែលថា វាអាចជួយឱ្យសម្រកទម្ងន់បាន? តាមការពិត ការធ្វើដូចនេះ អាចបង្កទៅជាបញ្ហាដល់សុខភាពទៅវិញទេ។…

ការទទួលទានអាហារត្រឹមតែ១ពេលក្នុង១ថ្ងៃ ស្តាប់ទៅហាក់ដូចជាបេសកកម្មមិនអាចទៅរួច ប៉ុន្តែមនុស្សជាច្រើនកំពុងតែអនុវត្តវា។ វាគឺជាទម្រង់នៃការតមអាហារ ដែលត្រូវបានគេជឿថាអាចជួយអ្នកក្នុងការសម្រកទម្ងន់។ តើវាពិតទេដែលថា វាអាចជួយឱ្យសម្រកទម្ងន់បាន? តាមការពិត ការធ្វើដូចនេះ អាចបង្កទៅជាបញ្ហាដល់សុខភាពទៅវិញទេ។

១. អ្នកអាចឡើងទម្ងន់

ក្នុងករណីកង្វះអាហារ រាងកាយរបស់អ្នកនឹងបើកឱ្យចេញអរម៉ូនឃ្លានអាហារ ហើយស្តុកទុកលើអាហារទាំងអស់ដែលអ្នកទទួលទានសម្រាប់ការប្រើប្រាស់។ ការស្តុកទុកអាហារ ដោយការបន្ថយការដុតទៅជាថាមពល អាចធ្វើឱ្យអ្នកឡើងទម្ងន់។ ជាមួយគ្នានេះដែរ អរម៉ូនស្រ្តេសករទីសូល ក៏ត្រូវបានបញ្ចេញមកដែរ ដែលធ្វើឱ្យរាងកាយរបស់អ្នកឡើងខ្លាញ់ និង មានបញ្ហាសុខភាពផ្សេងៗទៀត។

២. កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកអាចមិនស្ថិតស្ថេរ

ការ​ញ៉ាំ​អាហារត្រឹមតែមួយពេល ​ច្រើន​តែ​នាំ​ឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ស្ថិតស្ថេរ​។ ជាតិស្ករក្នុងឈាមទាប ច្រើនតែបណ្តាលមកពីការតមអាហារ ជាពិសេសប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២។ វានឹងធ្វើឱ្យរាងកាយមានភាពហេវហត់ និង ឈានទៅរកការសន្លប់បាត់ស្មារតីក៏មានដែរ។

៣. អ្នកអាចងាយនឹងឈឺក្បាល

“ការឈឺក្បាលដោយការតមអាហារ ” គឺជារឿងធម្មតាណាស់ក្នុងចំណោមអ្នកដែលចង់រាងស្អាតដោយការតមអាហារ។ វាកើតឡើងដោយសារហេតុផលជាច្រើន ដែលក្នុងនោះមានដូចជាការប្រែប្រួលពេលទទួលទានអាហារ ការចុះជាតិស្ករ កង្វះសារធាតុម៉ាញេស្យូម និង មូលហេតុជាច្រើនទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ