ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើទទួលទានការ៉ុតច្រើន អាចប៉ះពាល់ដល់សុខភាពដែរឬទេ?

2 ឆ្នាំ មុន

ការសិក្សាបានបង្ហាញថា បេតាការ៉ូទីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយក្នុងចំណោមសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងការ៉ុត មានសារៈសំខាន់សម្រាប់ពង្រឹងភាពស៊ាំក្នុងរាងកាយ ការពារសុខភាពស្បែក និងភ្នែក និងប្រឆាំងនឹងការបំផ្លាញរ៉ាឌីកាល់សេរី ដែលអាចបង្កឱ្យមានទម្រង់ផ្សេងៗនៃជំងឺរ៉ាំរ៉ៃ ដូចជាមហារីក និងជំងឺបេះដូងជាដើម។…

ការសិក្សាបានបង្ហាញថា បេតាការ៉ូទីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយក្នុងចំណោមសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងការ៉ុត មានសារៈសំខាន់សម្រាប់ពង្រឹងភាពស៊ាំក្នុងរាងកាយ ការពារសុខភាពស្បែក និងភ្នែក និងប្រឆាំងនឹងការបំផ្លាញរ៉ាឌីកាល់សេរី ដែលអាចបង្កឱ្យមានទម្រង់ផ្សេងៗនៃជំងឺរ៉ាំរ៉ៃ ដូចជាមហារីក និងជំងឺបេះដូងជាដើម។ .

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលវាប្រើប្រាស់ច្រើនពេក ផលរំខានដែលប៉ះពាល់ដល់សុខភាពរបស់អ្នកទំនងជាបង្ហាញឡើង។ យោងតាមការស្រាវជ្រាវ ការទទួលទានការ៉ុត ៣ ទៅ ៤ផ្លែ ក្នុងមួយថ្ងៃ គួរតែជាជម្រើសដែលមានសុវត្ថិភាព។ ចុះប្រសិនបើយើងទទួលទានច្រើនជាងនេះ តើអាចនឹងមានអ្វីកើតឡើង?

១. ធ្វើឱ្យស្បែកឡើងលឿង

ការ៉ុតសម្បូរទៅដោយសារធាតុ Beta-carotene ដែលជាសារធាតុ carotenoid ដែលត្រូវបានបំប្លែងទៅជាវីតាមីន A នៅក្នុងខ្លួនរបស់យើង។ ការ​ទទួលទាន​ការ៉ុត​ក្នុង​បរិមាណ​ច្រើន ​មិន​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​ការ​ផ្ទុក​វីតាមីន A លើស​ចំណុះ​ឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ ការមានបរិមាណ carotene ច្រើននៅក្នុងឈាមរបស់អ្នក អាចបណ្តាលឱ្យស្បែករបស់អ្នកប្រែពណ៌ទៅជាលឿង។

២. លើសជាតិស្ករ

អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម ​គួរ​ជៀស​វាង​ការ​ទទួល​ទាន​ការ៉ុត ​ព្រោះ​មាន​ជាតិ​ស្ករ​ខ្ពស់​។ កម្រិតស្ករមាននៅក្នុងការ៉ុត ដែលវាពិតជាខ្ពស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ជាតិស្ករត្រូវបានបំប្លែងទៅជាគ្លុយកូស និងបង្កើនកម្រិតជាតិស្ករក្នុងរាងកាយយ៉ាងឆាប់រហ័ស។ អ្នកជំងឺទឹកនោមផ្អែម គួរទទួលទានការ៉ុតចំហុយក្នុងបរិមាណតិចតួច។

៣. ផ្លាស់ប្តូររសជាតិនៃទឹកដោះម្តាយ

ការ៉ុតសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រាងកាយ។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានបញ្ជាក់ថា ការ៉ុតផ្លាស់ប្តូររសជាតិនៃទឹកដោះម្តាយ។ ដូច្នេះ​ស្ត្រី​ដែល​បំបៅ​ដោះ​កូន ​គួរ​ចៀសវាង​ទទួលទាន​ទឹក​ការ៉ុត​លើស​កម្រិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ